en     km
en     km

តារា​បូ​លី​វូ​ដ​ដ៏​មាន​ប្រជាប្រិយ៍​ Salman​ Khan​ ត្រូវ​បាន​ដោះ​លែង​ករណី​សម្លាប់សត្វ​

Share

​តុលាការ​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​សម្រេច​ ឲ្យ​តារា​ល្បីល្បាញ​បូ​លី​វូ​ដ​នៃ​ប្រទេស​ឥណ្ឌា​គឺ​ លោក​ Salman​ Khan​ មិន​ជាប់​ពាក់ព័ន្ធ​និង​ការ​បាញ់​សម្លាប់សត្វ​កាលពី​ ២០​ឆ្នាំ​មុន​។​

រា​ល្បីល្បាញ​បូ​លី​វូ​ដ​នៃ​ប្រទេស​ឥណ្ឌា​គឺ​ លោក​ Salman​ Khan​។ រូបភាពពី៖ Nytimes
រា​ល្បីល្បាញ​បូ​លី​វូ​ដ​នៃ​ប្រទេស​ឥណ្ឌា​គឺ​ លោក​ Salman​ Khan​។ រូបភាពពី៖ Nytimes

​យោង​តាម​សារព័ត៌មាន​ BBC​ លោក​ Khan​ និង​មនុស្ស​៧​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ចោទប្រកាន់​ថា​ បាន​សម្លាប់សត្វ​ក្តាន់​ និង​អ្នក​អភិរក្ស​សត្វ​ពីរ​នាក់​ នៅ​ក្នុង​ទីក្រុង​ Rajasthan​ កាលពី​ឆ្នាំ​១៩៩៨​។​

​លោក​ Khan​ វ័យ​ ៥០​ឆ្នាំ​ ជាតា​រា​បូ​លី​វូ​ដ​ដ៏​ល្បីល្បាញ​បំផុត​ ដោយ​បាន​ថត​ខ្សែភាពយន្ត​ជាង​ ៨០​ រឿង​។​

​តារា​សម្តែង​ល្បីល្បាញ​រូប​នេះ​ ត្រូវ​បាន​សាលក្រម​របស់​តុលាការ​ជាន់​ទាប​បាន​កាត់ទោស​គាត់​ឲ្យ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ ទៅ​ ៥​ឆ្នាំ​ ដោយ​ចោទប្រកាន់​ពីរ​ករណី​នៃ​ការ​ប្រ​ម៉ា​ញ់​សត្វ​។​

​ចៅក្រម​នៃ​តុលាការ​ជាន់ខ្ពស់​មួយ​របស់​ប្រទេស​នេះ​ លោក​ Nirmaljit​ Kaur​ បាន​សម្រេច​ ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក​ Khan​ ព្រោះ​អ្នក​ច្បាប់​បាន​បញ្ជាក់​ថា​ ក្បាល់​គ្រាប់កាំភ្លើង​ដែល​យក​ចេញពី​សត្វ​ទាំំ​ង​នោះ​គឺ​ មិនមែន​បាញ់​ចេញពី​កាំភ្លើង​របស់​លោក​ Khan​ ឡើយ​។​

​មេធាវី​ការពារ​ក្តី​ឲ្យ​តារា​ល្បី​រូប​នេះ​ គឺ​ Hastimal​ Saraswat​ បាន​ប្រាប់​ទូរទស្សន៍​ NDTV​ ថា​ តុលាការ​ជាន់ខ្ពស់​បាន​ផ្តល់​យុត្តិធម៌​ ព្រោះ​តុលាការ​នេះ​ បាន​ច្រាន់ចោល​ភស្តុ​តាង​ និង​ឯកសារ​ទាំង​ពីរ​ករណី​ ដែល​លោក​មិន​បាន​ប្រព្រឹត្តិ​ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌​។​

​តារា​រូប​នេះ​ត្រូវ​ បាន​ចោទប្រកាន់​ថា​ បាន​សម្លាប់សត្វ​ក្តាន់​ខ្មៅ​ពីរ​ក្បាល​ និង​សត្វ​រមាំង​មួយ​ចំនួន​ទៀត​ នៅ​កំឡុង​ពេល​ដំណើរ​ បរបាញ់​សត្វ​កាលពីរ​ឆ្នាំ​ ១៩៩៨​។​

​ករណី​នេះ​ត្រូវ​បាន​សហ​គម​ Bishnoi​ បាន​ប្តឹង​ ដោយ​បាន​ចាត់​ទុក​សត្វ​ទាំងនោះ​គឺ​ សម្រាប់​បូជា​ និង​ជាទី​សក្ការៈ​របស់​ពួក​គេ​។​

​កាលពី​ឆ្នាំ​មុន​ Khan​ ត្រូវ​បាន​កាត់​ឲ្យ​រួច​ទោស​ម្តង​រួច​ហើយ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​បុរស​គ្មាន​ផ្ទះសម្បែង​ម្នាក់​បណ្តាល​ស្លាប់​។​ រដ្ឋាភិបាល​រង​ការ​រិះគន់​ករណី​កាត់​ឲ្យ​រួច​ទោស​តារា​សម្តែង​ល្បីល្បាញ​នេះ​ ដោយ​តុលាការ​ជាន់ខ្ពស់​៕​ប្រភព​:BBC

Share

Image
Image
Image