en     km
en     km

១៩​នាក់​ស្លាប់​ និង​៤៦​នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ជប៉ុន​

Share

ជប៉ុន៖ ​មន្ត្រី​ប៉ូ​លី​ស​រាយការណ៍​ថា​ យ៉ាងតិច​ណាស់​មនុស្ស​ ១៩​នាក់​បាន​សម្លាប់​ ក្នុង​ការ​វាយប្រហារ​ដោយ​កាំបិត​នៅ​មជ្ឈមណ្ឌល​ថែ រក្សា​ជន​ពិការ​សតិ​ក្នុង​ប្រទេស​ជប៉ុន​។

រូបមជ្ឈមណ្ឌលថែរក្សាជនខូចសតិនៅជប៉ុន។រូបភាពពីBBC
រូបមជ្ឈមណ្ឌលថែរក្សាជនខូចសតិនៅជប៉ុន។រូបភាពពីBBC

​ការ​វាយប្រហារ​នៅ​មជ្ឈមណ្ឌល​ជន​ខូច​សតិ​ Sagamihara​ នេះ​ គឺ​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​តូ​ក្យូ​ នា​វេលា​ទាប​ភ្លឺ​នៅ​ថ្ងៃ​អង្គារ​ទី ​២៦ ​ក​ក្ដ​ដា​នេះ​។

ក្នុង​ហេតុការណ៍​វាយប្រហារ​នេះ​ ក៏​មាន​មនុស្ស​ ២៦​ នាក់​ផ្សេង​ទៀត​រង​របួសស្រាល​ និង​ ២០​នាក់​ទៀត​របួសធ្ងន់​កំពុង​ទទួល​ការ​សង្គ្រោះ​បន្ទន់​។​

នេះ​ជា​ហេតុការណ៍​ សម្លាប់​រង្គាល​ដ៏​ឃោ​ឃៅ​និង​កម្រ​មួយ​ក្នុង​ប្រទេស​ជប៉ុន​ ចាប់តាំងពី​ចុងបញ្ចប់​នៃ​សង្គ្រាមលោក​លើក​ទី​ពីរ​មក​ម្ល៉េះ​។​

ប៉ូ​លី​សបាន​ចាប់ខ្លួន​បុរស​ម្នាក់​ ដែល​បាន​សារភាព​ទទួលស្គាល់​ថា​ ខ្លួន​ពិតជា​បាន​ប្រហារ​សម្លាប់​ជន​ខូច​សតិ​ទាំងនោះ​មែន​ ខណៈ​ជន​ដៃដល់​ត្រូវ​បាន​ឃាតខ្លួន​នៅ​ឯ​ស្ថានីយ​ប៉ូលិស​បន្ទាប់​ពី​ជន​នេះ​បាន​ធ្វើ​សកម្មភាព​។

​ជន​ដៃដល់​ដែល​ជា​អតីត​បំរើ​ការ​នៃ​មជ្ឈមណ្ឌល​ថែទាំ​ជន​ខូច​សតិ​មាន​អាយុ​ ២៦​ឆ្នាំ​ ហើយ​ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​ក្នុងស្រុក​ដាក់​ឈ្មោះ​ជន​នោះ​ថា​ Satoshi​ Uematsu​ ។​ ជន​ដៃដល់​រូប​នេះ​ បាន​សារភាព​ប្រាប់​ប៉ូលិស​ថា​ គាត់​ចង់ឱ្យ​មនុស្ស​ពិការ​សតិ​ទាំងនោះ​បាត់​ខ្លួន​ពី​ភព​ដែនដី​នេះ​៕

ប្រភព៖ BBC

Share

Image
Image
Image