en     km
en     km

ព្រឹត្តិការណ៍អន្តរជាតិ៖ អាស៊ាន​ជាប់​គាំង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ បន្ទាប់​កម្ពុជា​បដិសេធ​សេចក្តីថ្លែងការណ៍​រួម​

Share

​ទីក្រុង​វៀង​ច័ន្ទ​៖​ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​ បាន​បរាជ័យ​ក្នុង​ការ​ស្វែងរក​សំឡេង​រួម​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ កាលពី​ថ្ងៃអាទិត្យ​ ទី​២៤​ កក្កដា​ ម្សិលមិញ​ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ច្រានចោល​សេចក្តីថ្លែងការណ៍​ ដែល​ណែនាំ​ឱ្យ​កម្ពុជា​គាំទ្រ​សេចក្តី សម្រេច​របស់​តុលាការអន្តរជាតិ​ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ការទូត​ឡាវ​។​

 

សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters
សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters

រដ្ឋមន្ត្រី​ការ​បរទេស​មក​ពី​ ១០​ប្រទេស​ ដែល​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​)​ បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង​ ចាប់តាំងពី​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​របស់​អង្គការសហប្រជាជាតិ​ បាន​សម្រេច​ឱ្យ​ហ្វី​លី​ពី​ន​ឈ្នះក្តី​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ កាលពី​ដើមខែ​នេះ​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ សេចក្តីសម្រេច​នេះ​ បាន​បដិសេធ​ពាក្យបណ្តឹង​ របស់​ប្រទេស​ចិន​ដែល​ទាមទារ​យក​ដែនទឹក​ យុទ្ធសាស្ត្រ​មក​គ្រប់គ្រង​ ហើយ​ដែនទឹក​យុទ្ធសាស្ត្រ​នេះ​គឺជា​ច្រក​ពាណិជ្ជកម្ម​មួយ​ ដែល​អាច​ចំណូល​បាន​ជាង​ ៥​ ពាន់​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជា​រៀង​រាល់​ឆ្នាំ​  នៅ​ពេល​មានការ​ដឹក​ទំនិញ​ឆ្លងកាត់​ច្រក​នោះ​ ។​

ប្រទេស​ចិន​បាន​អះអាង​ថា​ ភាគច្រើន​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​នោះ​គឺជា​របស់​ខ្លួន​ តែ​សមាជិក​អាស៊ាន​រួម​មាន​ហ្វី​លី​ពី​ន​ វៀតណាម​ ម៉ា​ឡេ​ស៊ី​ និង​ព្រុយ​ណេ​ ក៏​បាន​អះអាង​ទាមទារ​ដែនទឹក​ទាំង​អស់នោះ​មក​គ្រប់គ្រង​ដូច​គ្នា​ផង​ដែរ​។​ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​បាន​ចំអក​ថា​ សេចក្តីសម្រេច​នេះ​មិន​មាន​អានុភាព​អ្វី​ទៅ​ចាប់បង្ខំ​លើ​សិទ្ធិ​របស់​ចិន​ ឱ្យ​អនុវត្ត​តាម​នោះ​ទេ​ ហើយ​ចិន​ប្រដូច​ករណី​ជំ​លោះ​សមុទ្រ​នេះ​ គឺ​ប្រៀប​ដូច​ជា​រឿង​កំប្លែង​អ​ញ្ចឹ​ង​ដែរ​។​

មន្ត្រី​ការទូត​អាស៊ាន​បានឱ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា​ ប្រទេស​ហ្វី​លី​ពី​ន​ និង​វៀតណាម​ ចង់ឱ្យ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទាំង​១០​ប្រទេស​ ដាក់​បញ្ចូល​បញ្ហា​របស់​ប្រទេស​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​សេចក្តីសម្រេច​រួម​ហើយ​តម្រូវ​ឱ្យ​ប្រទេស​ទាំងអស់​គោរព​ច្បាប់​អន្តរជាតិ​។​ ប្រភព​ដដែល​បន្ត​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​ទាំង​ពីរ​គឺ​ហ្វី​លី​ពិន​ និង​វៀតណាម​ បាន​ពិភាក្សា​គ្នា​អំពី​សេចក្តីសម្រេច​នេះ​ នៅ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ​ជាមួយ​សម​ភាគី​អាស៊ាន​នៅ​ក្នុង​ប្រទេស​ឡាវ​កាលពី​ថ្ងៃអាទិត្យ​។​

ប៉ុន្តែ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រញាប់ប្រញាល់​នោះ​ កម្ពុជា​ជា​សមាជិក​អាស៊ាន​ដែល​មាន​សម្ព័ន្ធភាព​ជិត​ស្និទ្ធ​និង​ចិន​ជាងគេ​ បាន​ដាក់​ការ​ប្រឆាំង​ទៅ​នឹង​សេចក្តីសម្រេច​នេះ​ ដោយ​បោះសម្តី​ថា​ សេចក្តីសម្រេច​នេះ​មាន​ភាព​ច្របូកច្របល់​។​ កម្ពុជា​បាន​គាំទ្រ​ការ​ជំទាស់​របស់​ចិន​ ចំពោះ​អាស៊ាន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​ ចំណែក​ក្រុង​ប៉េ​កាំ​ង​ក៏​ចង់ឱ្យ​ប្រទេស​ទាំងនោះ​ ដោះស្រាយ​ជំ​លោះ​នេះ​លើ​មូលដ្ឋាន​ទ្វេភាគី​ផង​ដែរ​។​

ទ័ពចិនកំពុងដើរល្បាតនៅកោះសមុទ្រចិនខាងត្បូង។រូបភាពBBC
ទ័ពចិនកំពុងដើរល្បាតនៅកោះសមុទ្រចិនខាងត្បូង។រូបភាពBBC

សេចក្ដីថ្លែងការណ៍​ដែល​គាំង​ដំបូង​ចាប់តាំងពី​ឆ្នាំ​ ២០១២​
​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​អំពី​ជំហរ​របស់​កម្ពុជា​ពាក់ព័ន្ធ​បញ្ហា​នេះ​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​។​

​ទោះបី​យ៉ាងណា​ ក៏​មាន​កិច្ចប្រជុំ​នៅ​រាត្រី​ចុងបញ្ចប់​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ផង​ដែរ​ បាន​សម្រេច​បញ្ហា​នេះ​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ដោយ​ ផ្អឹប​ទុក​ចោល​វិញ​ ព្រោះ​អ្នកការទូត​មិន​អា​ចរក​មតិរួម​គ្នា​បាន​។​

អាស៊ាន​បច្ចុប្បន្ន​នេះ​ កំពុង​ប្រឈម​មុខ​ទៅ​នឹង​លទ្ធភាព​នៃ​ការ​មិន​អាច​អាច​ចេញ​នូវ​សេចក្តីថ្លែងការណ៍​រួម​ពោល​គឺ​តាំង​ ៤៩​ ឆ្នាំ​មក​ហើយ​ ដែល​លើក​ដំបូង​កាលពី​ឆ្នាំ​ ២០១២​ ដោយសារ​តែ​ការ​តស៊ូ​មតិ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចោទ​ថា​ជា​អ្នក​រាំង​ខ្ទប់​ ។​

មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​បាន​ថ្លែង​ថា​៖​ «​យើង​បាន​មក​ទី​នេះ​ពី​មុន​ម្តង​រួម​មក​ហើយ​  ខ្ញុំ​សង្ឃឹមថា​ ពួក​យើង​នឹង​អាច​ដោះ ស្រាយ​បញ្ហា​នេះ​បាន​»​។​

​មន្ត្រី​ការទូត​អាស៊ាន​និយាយ​ថា​ ក្រុម​រដ្ឋមន្ត្រី​អាស៊ាន​នេះ​មាន​ឪ​កាស​ត្រៀមខ្លួន​រហូត​ដល់​ថ្ងៃ​អង្គារ​ ដើម្បី​ចូលរួម​លើ​កិច្ចព្រមព្រៀង​ និង​ចេញ​សេច ក្តីថ្លែងការណ៍​រួម​មួយ​។​ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​ទៀត​ សមាជិក​អាស៊ាន​នឹង​ត្រូវ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​ វ៉ាង​ យី​ និង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​លោក​ John​ Kerry​ ផង​ដែរ​។

លោក​ វ៉ាង​ ដែល​បាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​កាលពី​ថ្ងៃអាទិត្យ​បាន​បដិសេធ​មិន​ឆ្លើយ​សំនួរ​របស់​អ្នក កាសែត​ នៅ​ពេល​លោក​មក​ដល់​នៅ​ទីក្រុង​វៀងចន្ទន៍​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ លោក​ ហ្វូ​មី​កូ​ គី​ស៊ី​ដា​ នឹង​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ឡាវ​ផង​ដែរ​សម្រាប់​កិច្ចប្រជុំ​វេទិកា​ថ្នាក់​តំបន់​របស់​អា ស៊ាន​នេះ​។​ គេ​នៅ​មិន​ច្បាស់​ទេ​ថា​ តើ​រដ្ឋការ​បរ​តេស​ជប៉ុន​លោក​គី​ស៊ី​ដា​ នឹង​អាច​ជួប​លោក​ វ៉ាង​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នោះ​ទេ​ ប៉ុន្តែ​ប្រទេស​ចិន​ធ្លាប់​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​កំហឹង​ទៅ​កាន់​លោក​ គី​ស៊ី​ដា​ រួច​មក​ហើយ​ ជុំវិញ​ការ​និយាយ​របស់​លោក​ គី​ស៊ី​ដា​ ដែល​ថា​កិច្ច​ពិភាក្សា​អំពី​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​តែ​មានការ​ប្រជុំ​រួម​គ្នា​។​

ប្រជាជនហ្វីលីពិនចេញបាតុកម្មទាមទារឱ្យចិនគោរពសេចក្តីសម្រេចតុលាការអន្តរជាតិក្រុងឡាអេ។
ប្រជាជនហ្វីលីពិនចេញបាតុកម្មទាមទារឱ្យចិនគោរពសេចក្តីសម្រេចតុលាការអន្តរជាតិក្រុងឡាអេ។

លោក​ Lu​ Kang​ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​របស់​ប្រទេស​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ ដែល​បាន​បង្ហោះ​នៅ​លើ​គេហ ទំព័រ​របស់​ក្រសួង​នេះ​បាន​និយាយ​ថា​ បញ្ហា​សមុទ្រ​នេះ​ ជប៉ុន​មិន​គួរ​យក​ខ្លួន​មក​ជាប់​ពាក់ព័ន្ធ​ឡើយ​។​ លោក​ លូ​ កាំ​ង​ បាន​និ​យ​យា​ថា​៖​ «​យើង​ទទូច​ឱ្យ​ជប៉ុន​មិន​ត្រូវ​ជ្រៀតជ្រែក​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​»​។​

សហរដ្ឋអាមេរិក​បាន​ចងសម្ព័ន្ធ​ជាមួយ​ប្រទេស​ហ្វី​លី​ពី​ន​ ហើយ​បាន​ភ្ជាប់​ទំនាក់ទំនង​ជិត​ស្និទ្ធ​ឡើង​វិញ​ជាមួយ​ប្រទេស​វៀតណាម​ ជាង​នេះ​ទៅ​ទៀត​អា​មេ​រិ​ក​ក៏​បាន​អំពាវនាវ​ដល់​ប្រទេស​ចិន​ ឱ្យ​គោរព​សេចក្តីសម្រេច​របស់​តុលាការ​ផង​ដែរ​។​

ប៉ុន្តែ​ Kerry​ នឹង​ទទូច​ឱ្យ​ប្រទេស​អាស៊ាន​ ស្វែងរក​មធ្យោបាយ​ការទូត​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ ដែល​អាច​បណ្តា​យ​ឱ្យ​មានការ​ផ្ទុះ​ជម្លោះ​យោធា​នៅ​តំបន់​អាស៊ី​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក​មុន​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​។​ចំណែក​លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ នឹង​ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដំបូង​គេ​ ដែល​បាន​ទៅ​ទស្សនា​ប្រទេស​ឡាវ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ដែល​រៀបចំ​ដោយ​ប្រទេស​ដែល​ជា​ប្រធាន​អាស៊ាន​ នៅ​ក្នុង​ខែកញ្ញា​នេះ​៕

ប្រភព​៖CNA

Share

Image
Image
Image