USA៖ មន្ត្រីនរគបាលអាមេរិកបានប្រាប់សារព័ត៌មាន BBCថា មនុស្សពីរនាក់បានស្លាប់ ហើយមនុស្សច្រើនជាង ១៦ នាក់ រងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅក្នុងក្លឹមកម្សាន្តរដ្ឋផ្លរីដាសហរដ្ឋអាមេរិកនៃទីក្រុងFort Myers។
.
ការវាយប្រហារនោះ បានកើតឡើងនៅថ្ងៃច័ន្ទ នៅម៉ោង ១២និង៣០នាទីយប់ នៅក្នុងក្លឹមកម្សាន្តមានឈ្មោះថា Club Blu ត្រូវបានគេរាយការណ៍ថា ក្លឹមនេះគឺទីកន្លែងសប្បាយសម្រាប់យុវវ័យ។ ភ្លាមៗក្រោយហេតុការនោះជនសង្ស័យបីនាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ។
មន្ត្រីនរគបាលម្នាក់បានរាយការណ៍ថា អ្នករងរបួសធ្ងន់ដែលអាចបាត់បង់អាយុជីវិត និងអ្នករងរបួសផ្សេងទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ក្រុមមន្ត្រីប៉ូលីសកំពុងព្យាយាមស្វែងរកអត្តសញ្ញាណនៃអ្នកបាញ់ប្រហារនោះ។
សូមបញ្ជាក់ថា កាលពីប្រាំមួយសប្តាហ៍មុន ខ្មាន់កាំភ្លើងម្នាក់បានវាយប្រហារក្លិបរាត្រីស្រឡាញ់ភេទដូចគ្នានៅទីក្រុងរដ្ឋប្លូរីដានៃទីក្រុង Orlando ដោយបានសម្លាប់មនុស្ស ៤៩ នាក់។ វាជាការបាញ់សម្លាប់យ៉ាងឃោឃៅ និងអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក៕
ប្រភព៖BBC