en     km
en     km

ក្លឹ​ប​កម្សាន្ត​នៅ​រដ្ឋ​ផ្លរី​ដា​៖​ មនុស្ស​ ២​នាក់​ស្លាប់​ និង​ ១៦​ រង​របួស​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​

Share

USA៖ ​មន្ត្រី​នរ​គ​បាល​អា​មេ​រិ​កបាន​ប្រាប់​សារព័ត៌មាន​ BBC​ថា​ មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ ហើយ​មនុស្ស​ច្រើន​ជាង​ ១៦​ នាក់​ រង​របួស​ នៅ​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​មួយ​នៅ​ក្នុង​ក្លឹ​ម​កម្សាន្ត​រដ្ឋ​ផ្លរី​ដាសហរដ្ឋអាមេរិក​នៃ​ទីក្រុង​Fort​ Myers​។​
.

ប៉ូលីសកំពុងពិនិត្យទីកើតហេតុ។រូបភាពពីBBC
ប៉ូលីសកំពុងពិនិត្យទីកើតហេតុ។រូបភាពពីBBC

ការ​វាយប្រហារ​នោះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ច័ន្ទ​ នៅ​ម៉ោង​ ១២​និង​៣០​នាទី​យប់​ នៅ​ក្នុង​ក្លឹ​ម​កម្សាន្ត​មានឈ្មោះ​ថា​ Club​ Blu​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ ក្លឹ​ម​នេះ​គឺ​ទីកន្លែង​សប្បាយ​សម្រាប់​យុវវ័យ​។​ ភ្លាមៗ​ក្រោយ​ហេតុ​ការ​នោះ​ជនសង្ស័យ​បី​នាក់​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ​។​

មន្ត្រី​នរ​គ​បាល​ម្នាក់​បាន​រាយការណ៍​ថា​ អ្នក​រង​របួសធ្ងន់​ដែល​អាច​បាត់បង់​អាយុជីវិត​ និង​អ្នក​រង​របួស​ផ្សេង​ទៀត​ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។​

ក្រុម​មន្ត្រី​ប៉ូ​លី​ស​កំពុង​ព្យាយាម​ស្វែងរក​អត្តសញ្ញាណ​នៃ​អ្នក​បាញ់ប្រហារ​នោះ​។​

សូម​បញ្ជាក់​ថា​ កាលពី​ប្រាំមួយ​ស​ប្តា​ហ៍​មុន​ ខ្មាន់កាំភ្លើង​ម្នាក់​បាន​វាយប្រហារ​ក្លិប​រាត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ទីក្រុង​រដ្ឋ​ប្លូ​រី​ដា​នៃ​ទីក្រុង​ Orlando​ ដោយ​បាន​សម្លាប់​មនុស្ស​  ៤៩​ នាក់​។​ វា​ជា​ការ​បាញ់​សម្លាប់​យ៉ាង​ឃោ​ឃៅ​ និង​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​៕

ប្រភព​៖BBC

Share

Image
Image
Image