en     km
en     km

សត្វ​ខ្លា​ទាញ​ខាំ​ស្ត្រី​មា្ន​ក់​នាក់​ស្លាប់​នៅ​ទីធ្លា​ឧទ្យាន​សត្វព្រៃ​នៃ​ទីក្រុង​ប៉េ​កាំ​ង​(មានវីដេអូ)?

Share

ក្រុងប៉េកាំង៖ ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​ សត្វ​ខ្លា​នៅ​សួនសត្វ​ព្រៃ​មួយ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​បាន​ខាំ​សម្លាប់​ស្ត្រី​ម្នាក់​ និង​ម្នាក់​ទៀត​រង​របួស​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​នាក់​នោះ​ បាន​ចេញពី​ក្នុង​រថយន្ត​របស់​ពួក​គេ​។​

រូបភាពពីកាំមេរ៉ាសុវត្ថិភាពនៅក្នុងសួរសត្វ។
រូបភាពពីកាំមេរ៉ាសុវត្ថិភាពនៅក្នុងសួរសត្វ។

​ទូរទស្សន៍​ CCTV​ ចិន​ដែល​បាន​ចេញផ្សាយ​នូវ​វី​ដេ​អូ​នៃ​ឧ​បវ​ទ្ទ​ហេតុនេះ​ បាន​បង្ហាញ​ពី​ស្ត្រី​ម្នាក់​បាន​ចេញពី​ក្នុង​រថយន្ត​ឈរ​នៅ​ចំហៀង​ឡាន​របស់​នាង​ បន្ទាប់​មក​សត្វ​ខ្លា​ក៏​បាន​វាយប្រហា​រយ៉ាង​រហ័ស​ និង​អូស​ទាញ​ទៅ​ឆ្ងាយ​។​

ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​សត្វ​ខ្លាខាំ​សម្លាប់​គឺ​ នៅ​ពេល​ដែល​នាង​ព្យាយាម​ចូល​ទៅ​ជួយ​ តែ​ត្រូវ​សត្វ​ខ្លា​មួយទៀត​ខាំ​ហែក​។​

សេចក្តីរាយការណ៍​ខ្លះ​បានឱ្យ​ដឹង​ថា​ ស្ត្រី​ទាំងនេះ​បាន​ឈ្លោះប្រកែក​គ្នា​ ហើយ​បាន​ដេញ​ស្ត្រី​ទី​១​ ឲ្យ​ចេញពី​ឡាន​ ដែល​ជា​ហេតុ​នាំ​ឱ្យ​សត្វ​ខ្លា ហក់​ទាញ​ខាំ​ភ្លាម​ៗ។​ បុរស​ម្នាក់​នៅ​ក្នុង​ឡាន​ជាមួយ​ស្ត្រី​ទាំងនោះ​ បាន​ប៉ុនប៉ង​ជួយ​ដែរ​តែ​គ្មាន​របួស​ឡើយ​។​

អ្នក​ទេសចរណ៍​ដែល​ទៅ​ទស្សនា​នៅ​សួនសត្វ​នេះ​បាន​អនុញ្ញាត​ឲ្យ​បើ​ឡាន​ផ្ទាល់ខ្លួន​ជុំវិញ​សួនសត្វ​ ប៉ុន្តែ​ព្រមាន​មិន​ឱ្យ​ចេញពី​ឡាន​នៅ​ក្នុង​តំបន់​មាន​សត្វព្រៃ​ឡើយ​។​

ខ្សែ​វី​ឌី​អូ​បាន​បង្ហាញ​ពី​ការ​កើតហេតុ​ ដើម្បី​ហៅ​ជំនួយ​តែ​មន្ត្រី​អនុរក្ស​ឧទ្យាន​ មិន​ជួយ​សង្គ្រោះ​ស្ត្រី​ទាន់​ពេលវេលា​ឡើយ​។​

អាជ្ញាធរ​ស្រុក​ Yanqing​ បានឱ្យ​ដឹង​ថា​ស្ត្រី​ម្នាក់​ដែល​រស់រាន​មានជីវិត​ ត្រូវ​បាន​ទទួល​ការ​ព្យាបាល​យ៉ាង​ត្រឹមត្រូវ​ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ឡើយ​។​

មន្ត្រី​ឧទ្យាន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ដោយ​គ្រាន់តែ​និយាយ​ថា​ មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​បិទ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​៕

https://www.youtube.com/watch?v=godh-b4n97E

ប្រភព​៖​ BBC

Share

Image
Image
Image