ក្រុងប៉េកាំង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ សត្វខ្លានៅសួនសត្វព្រៃមួយក្នុងទីក្រុងប៉េកាំងបានខាំសម្លាប់ស្ត្រីម្នាក់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីអ្នកទាំងពីរនាក់នោះ បានចេញពីក្នុងរថយន្តរបស់ពួកគេ។
ទូរទស្សន៍ CCTV ចិនដែលបានចេញផ្សាយនូវវីដេអូនៃឧបវទ្ទហេតុនេះ បានបង្ហាញពីស្ត្រីម្នាក់បានចេញពីក្នុងរថយន្តឈរនៅចំហៀងឡានរបស់នាង បន្ទាប់មកសត្វខ្លាក៏បានវាយប្រហារយ៉ាងរហ័ស និងអូសទាញទៅឆ្ងាយ។
ស្ត្រីម្នាក់ដែលត្រូវបានសត្វខ្លាខាំសម្លាប់គឺ នៅពេលដែលនាងព្យាយាមចូលទៅជួយ តែត្រូវសត្វខ្លាមួយទៀតខាំហែក។
សេចក្តីរាយការណ៍ខ្លះបានឱ្យដឹងថា ស្ត្រីទាំងនេះបានឈ្លោះប្រកែកគ្នា ហើយបានដេញស្ត្រីទី១ ឲ្យចេញពីឡាន ដែលជាហេតុនាំឱ្យសត្វខ្លា ហក់ទាញខាំភ្លាមៗ។ បុរសម្នាក់នៅក្នុងឡានជាមួយស្ត្រីទាំងនោះ បានប៉ុនប៉ងជួយដែរតែគ្មានរបួសឡើយ។
អ្នកទេសចរណ៍ដែលទៅទស្សនានៅសួនសត្វនេះបានអនុញ្ញាតឲ្យបើឡានផ្ទាល់ខ្លួនជុំវិញសួនសត្វ ប៉ុន្តែព្រមានមិនឱ្យចេញពីឡាននៅក្នុងតំបន់មានសត្វព្រៃឡើយ។
ខ្សែវីឌីអូបានបង្ហាញពីការកើតហេតុ ដើម្បីហៅជំនួយតែមន្ត្រីអនុរក្សឧទ្យាន មិនជួយសង្គ្រោះស្ត្រីទាន់ពេលវេលាឡើយ។
អាជ្ញាធរស្រុក Yanqing បានឱ្យដឹងថាស្ត្រីម្នាក់ដែលរស់រានមានជីវិត ត្រូវបានទទួលការព្យាបាលយ៉ាងត្រឹមត្រូវ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបដិសេធមិនផ្តល់ព័ត៌មានលម្អិតឡើយ។
មន្ត្រីឧទ្យានបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយគ្រាន់តែនិយាយថា មជ្ឈមណ្ឌលនេះត្រូវបានបិទដោយសារភ្លៀងធ្លាក់ខ្លាំង៕
https://www.youtube.com/watch?v=godh-b4n97E
ប្រភព៖ BBC