en     km
en     km

ការ​បំផ្ទុះ​គ្រាប់បែក​នៅ​អា​ល្លឺ​ម៉​ង់​៖​ អ្នក​បំផ្ទុះ​ ១​នាក់​ស្លាប់​ និង ​១០​នាក់​រង​របួស​

Share

ភ្នំពេញ៖ ​ប៉ូ​លី​សបាន​និយាយ​ថា​ មានការ​ផ្ទុះ​នៅ​តំបន់​ Ansbach​ ក្បែរ​ទីក្រុង​ Nuremberg​ ប្រទេស​អ​ល្លឺ​ម៉​ង់​ ហើយ​ជនសង្ស័យ​ដែល​ជា​អ្នក​បំផ្ទុះ​គ្រាប់បែក​នោះ​ត្រូវ​បាន​រាយការណ៍​មក​ថា​ បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​ និង​មនុស្ស​ ១០​ នាក់​ផ្សេង​ទៀត​បាន​រង​របួស​។​

ប៉ូលីសអាល្លឺម៉ង់កំពុងពិនិត្យកន្លែងកើតហេតុ។
ប៉ូលីសអាល្លឺម៉ង់កំពុងពិនិត្យកន្លែងកើតហេតុ។

​ប៉ូ​លី​ស​បន្ត​ថា​ បើ​យោង​តាម​ការ​ស្រាវជ្រាវ​ បច្ចុប្បន្ន​ជនល្មើស​ដែល​បាន​បង្កហេតុ​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ការ​បំផ្ទុះ​នោះ​ទៅ​ហើយ​។​

​យ៉ាងណា​នៅ​មិន​ទាន់​អាច​ដឹង​ពី​ទំហំ​នៃ​ការ​ខូច​នៅឡើយ​នោះ​ទេ​ ប៉ុន្តែ​មនុស្ស​ប្រហែល​ ២​ពាន់​ នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​ទីតាំង​កើតហេតុ​ គឺ​នៅ​ក្បែរ​រោង​ម​ហោ​ស្រប​មួយ​កន្លែង​។​ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួងមហាផ្ទៃ​ Bavarian​ ។​

​នេះ​គឺជា​ការ​វាយប្រហារ​លើក​ទី​បី​នៅ​ក្នុង​ទីក្រុង​បា​វ៉ា​រៀ​ ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ​។​

​សេចក្តីរាយការណ៍​ដំបូង​បានឱ្យ​ដឹង​ថា​ ការ​ផ្ទុះ​នេះ​អាច​មក​ពី​ការ​បែក​ធា​យ​ធុង​ហ្គា​ស​មួយ​ ប៉ុន្តែ​ក្រោយមក​ក្រសួងមហាផ្ទៃ​ Bavarian​ បាន​បំភ្លឺ​ថា​ ការ​ផ្ទុះ​នេះ​គឺជា​ចេតនា​នៃ​ការ​វាយប្រហារ​។​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​បា​វ៉ា​រៀន​ លោក​ Joachim​ និយាយ​ថា​ ការ​ស៊ើបអង្កេត​នៅ​តែ​បន្ត​។​

​គួរ​រំលឹក​ថា​ នៅ​ប៉ុន្មាន​ថ្ងៃនេះ​ អា​ល្លឺ​ម៉​ង់​ទទួល​ការ​វាយប្រហារ​ជាប់ៗ​គ្នា​ តួយ៉ាង​កាលពី​ថ្ងៃ​សុក្រ​មានការ​វាយប្រហារ​មួយ​នៅ​ ទីក្រុង​ Munich​ ដោយ​សម្លាប់​មនុស្ស​ ៩​នាក់​ ខណៈ​ដែល​ការ​វាយប្រហារ​មួយ​ករណី​ទៀត​ដោយ​ យុវជន​ម្នាក់​បាន​យក​ពូថៅ​ និង​កាំ​បិទ​ទៅ​កាប់​អ្នក​ធ្វើ​ដំណើរ​នៅ​លើ​រថភ្លើង​មួយ​ កាល​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​ទីក្រុង​ Wuerzburg​ រង​របួស​មនុស្ស​ជា​ច្រើន​៕

ប្រភព៖ BBC

Share

Image
Image
Image