en     km
en     km

បទ​ចម្រៀង​កំដរ​សព​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ថ្ងៃ​ជូន​ដំណើរ​លោក​ទៅ​កាន់​ស្រុក​កំណើត(មានសំឡេង)?

Share

​ប្រិ​យ​មិត្ត​អ្នក​ស្ដាប់​ជាទី​មេត្រី​!​ ដូច​លោក​អ្នក​បានដឹង​ហើយ​ ថា​ថ្ងៃ​ទី​២៤​កក្កដា​ គឺ​ការ​ជូន​ដំណើរ​ លោក​បណ្ឌិត​ កែម​ ឡី​ ទៅ​កាន់​ស្រុក​កំណើត​លោក​វិញ​ នៅ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ខណៈ​លោក​មានជីវិត​បាន​ ៥០​ឆ្នាំ​ ប៉ុណ្ណោះ​។​ លោក​បណ្ឌិត​ មិន​បាន​ស្លាប់​ដោយសារ​ជម្ងឺ​ឬ​គ្រោះថ្នាក់​អ្វី​ជា​ចៃដន្យ​ទេ​ គឺ​លោក​ស្លាប់​ដោយសារ​ ខ្មាន់កាំភ្លើង​បាញ់ប្រហារ​លោក​ កាលពី​ថ្ងៃ​ទី​១០​កក្កដា​ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​។​
kem-ley-10n-thum

​ក្រោយ​ព្រឹត្តិការណ៍​មរណភាព​ដ៏​សែន​រន្ធត់​ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​ខ្មែរ​ ដ៏​ក្លាហ៊ាន​រូប​នេះ​ គេ​ឃើញ​មានការ​ច្រៀង​ចម្រៀង​ ទើប​តាក់តែង​ថ្មីៗ​ជា​ច្រើន​បទ​ដោយ​បទ​ចម្រៀង​សោកសៅ​និង​ មាន​ន័យ​ ជាតិនិយម​។​

​បទ​ចម្រៀង​ច្រៀង​តាម​ស្នាដៃ​ របស់​អ្នកនិពន្ធ​ជើង​ចាស់​ បាន​ច្រៀង​រៀបរាប់​ក្នុង​ទម្រង់​ ប្រធានបទ​តែ​មួយ​អំពី​ឃាតកម្ម​របស់​លោក​ កែម​ ឡី​ ជា​ហូរហែ​។​ បទ​ ចំរៀង​ ដែល​តាក់តែង​ថ្មីៗ​ទាំងនេះ​ ពួក​គេ​បាន​និពន្ធ​ ដោយ​ចាត់​ទុក​លោក​ កែម​ ឡី​ ថា​ជា​វីរៈបុរស​សម្រាប់​ពួក​គេ​។

​ដើម្បី​ចូលរួម​ជូន​ដំណើរ​លោក​ បណ្ឌិត​ ទៅ​កាន់​សុគតិភព​  វិទ្យុ​ស្ត្រី​ សូម​ធ្វើ​អត្ថាធិប្បាយ​ នូវ​បទ​ចម្រៀង​មួយ​ចំនួន​ ដែល​គេ​បាន​បង្ហោះ​លើ​ បណ្ដាញ​សង្គម​ ដូច​មាន​តទៅ​នេះ​ ៖

 

​បទ​វីរៈជន​បណ្ឌិត​ កែម​ ឡី​ ដែល​មាន​ទំនុកច្រៀង​និង​ច្រៀង​ដោយ​កេ​ត្យា​ស៊ា​ន​បាន​និយាយ​ពី​សោក​ដ​នា​កម្ម​ដ៏​តក់ស្លុត​លើ​ លោក​បណ្ឌិត​កែម​ឡី​។​ បាទ​ លោក​អ្នក​នាង​ជា​ត្រី​!​ បទ​ចម្រៀង​នេះ​ នឹង​នាំ​អារម្មណ៍​លោក​អ្នក​នាង​ជា​ថ្មី​ម្ដងទៀត​ឱ្យ​ស្រណោះស្រណោក​ លោក​បណ្ឌិត​ដែល​បាន​ លាចាក​លោក​យើង​ហើយ​នេះ​ ។​

​ចំណែកឯ​បទ​បណ្ដាំ​កែម​ឡី​ បទ​នេះ​បាន​រៀបរាប់​ពី​វីរៈភាព​ដ៏​អង់អាច​ក្នុង​ការ​បញ្ចេញមតិ​និង​ភ្ជាប់​ជាមួយ​ឃ្លោងឃ្លា​ដ៏​មាន​អត្ថន័យ​ដែល​លោក​បណ្ឌិត​ធ្លាប់​មាន​ប្រសាសន៍​។​បទ​នេះ​និពន្ធ​ដោយ​ត​រុ​ណា​និង​បាន​បង្ហោះ​ក្នុង​ទំព័រ​ល្បី​មួយ​នៃ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា​១០០​ថ្ងៃ​ដើម្បី​វី​រៈ​បណ្ឌិត​កែម​ឡី​។​  បទ​នេះ​ នាំមុខ​ដោយ​ការ​ពោល​ពាក្យ​ថា​ ឱ្យ​សែន​ស្រណោះ​ បណ្ឌិត​កែម​ឡី​  ប៉ុន្តែ​បាន​ សរសើរ​លោក​ បណ្ឌិត​ ដែល​ហាន​ ពលី​ជីវិត​ដើម្បី​ជាតិ​ និង​ កិត្តិយស​។​តាម​រយៈ​បទ​ចម្រៀង​នេះ​ លោក​អ្នក​នាង​ ពិត​មាន​អារម្មណ៍​ក្តុល​ក្ដួល​ លោក​បណ្ឌិត​យ៉ាង​ខ្លាំង​។​

​លោក​កវីនិពន្ធ​រូប​នេះ​ដដែល​បាន​តាក់តែង​ទំនុកច្រៀង​ មួយ​បទ​ទៀត​ដែល​កំពុង​ចាក់​ដោត​អារម្មណ៍​អ្នក​ស្នេហា​លោក​បណ្ឌិត​គឺ​បទ​បំណង​បណ្ឌិត​កែម​ឡី​លំនាំ​បទ​អារ​សាច់​ជូន​ម្ដាយ​រៀបរាប់​ពី​គម្រោង​និង​បំណង​លោក​បណ្ឌិត​កាល​គាត់​នៅ​មានជីវិត​ដែល​ពុំ​ទាន់​សម្រេច​បាន​ដោយសារ​មាន​ជន​ទុច្ចរិត​ប្រល័យ​ជីវិត​លោក​។​បទ​នេះ​ចាប់ផ្ដើម​ដោយ​ការ​ពោល​ពាក្យ​ថា​ បេ្ដ​ជ្ញា​រក្សា​បំនង​ លោក​ បណ្ឌិត​កែម​ឡី​ ។​ ប៉ុន្តែ​មិន​ត្រឹមនេះ​ទេ​ គឺ​បទ​ចម្រៀង​នេះ​ និយាយ​ស្នាដៃ​លោក​ កែម​ឡី​ក្នុង​ការ​ជួយ​ពង្រឹង​ប្រជាធិបតេយ្យ​ទៀត​ ផង​ ។​

​បាទ​ អស់លោក​ អ្នក​ ប្រហែល​ មិន​ ចង់​ឃ្លាតឆ្ងាយ​ពី​បទ​ចម្រៀង​ ដ៏​កំសត់​ នេះ​ទេ​ ។​ បទ​ចម្រៀង​ដែល​ចូល​មក​បញ្ចប់​ ពេល​នេះ​ បាន​ពោល​ ដំបូង​ដោយ​ពាក្យ​ ថា​ពុក​លា​សិន​ហើយ​ មាសស្ងួន​ពីសី​ លា​ទាំង​អាល័យ​ ដោយ​មិន​វិល​វិញ​ ឡើយ​ ។​បទ​ចម្រៀង​នេះ​និពន្ធ​ដោយ​លោក​ឡង​ក្រៃ​ភព​ច្រៀង​ដោយ​លោក​សែ​ម​សុធា​រៀម​និង​កែសម្រួល​បទ​ភ្លេង​ដោយ​នេ​ត​ស៊ី​ណាត​ ។​អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ​បាន​បង្ហាញ​នូវ​ភាព​សោកសៅ​ដែល​លោក​កែម​ឡី​ត្រូវជា​ឪពុក​ជា​ស្វាមី​ឃ្លាតឆ្ងាយ​ទៅ​ពុំ​បាន​បន្សល់​នូវ​ពាក្យ​ផ្ដែផ្ដាំ​ចុង​ក្រោយ​។​តែ​ទឹកចិត្ត​ស្រលាញ់​គ្រួសារ​ជាតិ​មាតុភូមិ​ពុំដែល​រសាត់​ឆ្ងាយ​ទៅ​ជាមួយ​នោះ​ទេ​។​

​តាម​រយៈ​បទ​ចម្រៀង​នេះ​លោក​អ្នក​នឹង​រន្ធត់​ កំសត់​ជា​ថ្មី​ទៀត​ ពុំខាន​ឡើយ​ ។​

​ប្រិ​យ​មិត្ត​អ្នក​ស្ដាប់​ ជា​មេត្រី​!​ យើង​ សូម​បញ្ចប់​ សេចក្ដីអធិប្បាយ​របស់​យើង​ ត្រឹម​ ប៉ុណ្ណេះ​ ។​ប៉ុន្តែ​ មុន​ នឹង​ជំរាបលា​ មិត្ត​អ្នក​ស្ដាប់​  យើង​ ក៏​សូម​ចូលរួម​ ឧទិស​ដល់​វិញ្ញាណក្ខន្ធ​លោក​ បណ្ឌិត​ កែម​ឡី​  សូម​ឱ្យ​វិញ្ញ​ណ​ក្ខ​ន្ធ​លោក​ បណ្ឌិត​ ទៅ​កាន់​ឋាន​បរមសុខ​ ។​

​សូម​ជម្រាប​ថា​ទស្សនៈ​និង​ខ្លឹមសា​នៃ​បទ​ចម្រៀង​នេះ​ មិនមែន​ជា​ការ​ឆ្លុះ​ បញ្ចាំង​អំពី​ ទស្សនៈ​ របស់​ មណ្ឌល​ព័ត៌មាន​ស្ត្រី​ កម្ពុជា​នោះ​ទេ​។​

រូបភាពលោក កែម ឡី ត្រូវបានអ្នកចូលរួមយកដាក់លើឡាន ពេលដង្ហែសពលោក ទៅស្រុកកំណើត។
ពលរដ្ឋឈរអមសងខាងផ្លូវជូនដំណើរលោកបណ្ឌិត កែម ឡី។
kem-ley-24--07-thumkem-ley-16-07-24-02-thumkemley-24-5

Share

Image
Image
Image