ភ្នំពេញ៖ ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រី! ដូចលោកអ្នកនាង បានដឹងហើយ ថានៅថ្ងៃទី២៤ ខែកក្កដា នេះ លោកបណ្ឌិត កែមឡី បានលាយើងពីភ្នំពេញ ទៅនៅ ស្រុកត្រាំកក់ ស្រុកកំណើតរបស់លោកដោយមិនវិលវិញឡើយ
ពិធីហែក្បួនសពលោកបណ្ឌិត កែម ឡី បានចាប់ផ្ដើមចេញពីវត្តពោធិយារាម ហៅវត្តចាស់ នៅម៉ោង៧ព្រឹក ដោយមានមនុស្សជាច្រើនម៉ឺននាក់ចូលរួម។ អ្នកចូលមានទាំងកេ្មងចាស់ប្រុសស្រី ពួកគេមានទឹកមុខក្រៀមក្រំ ។ មានអ្នកដើរថ្មើជើង មានអ្នកជិះលើយានយន្ត ម៉ូតូ មានទាំងកម្មករ មន្ត្រីអង្គការសង្គមស៊ីវិល អ្នករដ្ឋការបានចូលរួម ហើយអ្នកនៅតាមដងផ្លូវក៏ចូលមើលពិធីនេះដែរ ដោយពួកគេសោកស្ដាយការបាត់បង់លោកបណ្ឌិតដែលជាអ្នកវិភាគបញ្ហាសង្គមដ៏ល្បីល្បាញរូបនេះ។
ដើម្បីបានជ្រាប ថាតើទិដ្ឋភាពក្បួនដង្ហែសពលោក កែម ឡី មានសកម្មភាពដូចម្ដេច? សូមស្ដាប់ការសាកសួររបស់លោក លៀ ស៊ីណា ជាមួយកញ្ញា ច្រឹក ស្រីអូន អ្នករាយការណ៍ព័ត៌មានវិទ្យុស្ត្រីដែលកំពុងមានវត្តមាននៅក្នុងក្បួននោះដូចតទៅនេះ៖