en     km
en     km

​ក្បួន​ហែសព​លោក​បណ្ឌិត​ កែម​ ឡី​ ចាប់ផ្ដើម​ហើយដោយ​មាន​អ្នកចូលរួម​ជា​ច្រើន​ម៉ឺន​នាក់​(មានវីដេអូ)?

Share

ភ្នំពេញ៖ ​ប្រិ​យ​មិត្ត​អ្នក​ស្ដាប់​ជាទី​មេត្រី​!​  ដូច​លោក​អ្នក​នាង​ បានដឹង​ហើយ​ ថា​នៅ​ថ្ងៃ​ទី​២៤​ ខែកក្កដា​ នេះ​ លោក​បណ្ឌិត​ កែម​ឡី​ បាន​លា​យើង​ពី​ភ្នំពេញ​ ទៅ​នៅ​ ស្រុក​ត្រាំកក់​ ស្រុក​កំណើត​របស់​លោក​ដោយ​មិន​វិល​វិញ​ឡើយ

 

ក្បូនដង្ហែសពលោកបណ្ឌិត កែម ឡី
ក្បូនដង្ហែសពលោកបណ្ឌិត កែម ឡី

ពិធី​ហែ​ក្បួន​សព​លោក​បណ្ឌិត​ កែម​ ឡី​ បាន​ចាប់ផ្ដើម​ចេញពី​វត្ត​ពោធិ​យា​រាម​ ហៅ​វត្ត​ចាស់​ នៅ​ម៉ោង​៧​ព្រឹក​ ដោយ​មាន​មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​ចូលរួម​។​ អ្នក​ចូល​មាន​ទាំង​កេ្ម​ង​ចាស់​ប្រុស​ស្រី​  ពួក​គេ​មាន​ទឹកមុខ​ក្រៀមក្រំ​ ។​ មាន​អ្នក​ដើរ​ថ្មើ​ជើង​ មាន​អ្នក​ជិះ​លើ​យានយន្ត​ ម៉ូតូ​ មាន​ទាំង​កម្មករ​ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ អ្នក​រដ្ឋការ​បាន​ចូលរួម​ ហើយ​អ្នក​នៅ​តាម​ដងផ្លូវ​ក៏​ចូល​មើល​ពិធី​នេះ​ដែរ​ ដោយ​ពួក​គេ​សោកស្ដាយ​ការ​បាត់បង់​លោក​បណ្ឌិត​ដែល​ជា​អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បីល្បាញ​រូប​នេះ​។​

ដើម្បី​បាន​ជ្រាប​ ថា​តើ​ទិដ្ឋភាព​ក្បួន​ដង្ហែ​សព​លោក​ កែម​ ឡី​ មាន​សកម្មភាព​ដូច​ម្ដេច​?​ សូម​ស្ដាប់​ការ​សាកសួរ​របស់​លោក​ លៀ​ ស៊ី​ណា​ ជាមួយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ត្រី​ដែល​កំពុង​មាន​វត្ត​មាននៅ​ក្នុង​ក្បួន​នោះ​ដូច​តទៅ​នេះ​៖

Share

Image
Image
Image