en     km
en     km

ក្រសួងមហាផ្ទៃ​អំពាវនាវ​ឱ្យ​អ្នកនយោបាយ​មក​ចុះបញ្ជី​ស្នើ​សុំ​បង្កើត​គណបក្ស​

Share

ភ្នំពេញ៖ ​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​មួយ​ចំនួន​ ដែល​មិន​ទាន់​ចុះបញ្ជី​គណបក្ស​រួសរាន់​មក​ចុះបញ្ជី​សុំ​បង្កើត​គណបក្ស​នៅ​ក្រសួងមហាផ្ទៃ​ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​/​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ក្រោយ​នេះ​។​

logo-k-c-B-thim

​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ២២​ កក្កដា​ ឆ្នាំ​ ២០១៦​ បាន​ប្រកាស​ថា​ គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​បាន​សុំ​បង្កើត​គណបក្ស​ គឺ​ត្រូវ​រួសរាន់​មក​ក្រសួងមហាផ្ទៃ​ដើម្បី​ចុះបញ្ជី​និង​ដើម្បី​ទទួល​បាន​សុពលភាព​ស្រប​តាម​ច្បាប់​ស្តី​ពី​ការ​បង្កើត​គណបក្ស​នយោបាយ​ ដែល​បាន​ប្រកាស​ដោយ​ព្រះរាជក្រម​ចុះ​កាលពី​ថ្ងៃ​ទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​ ១៩៩៧​។​

សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់​ថា​ ដើម្បី​ទទួល​បាន​សុ​ព​ភាព​ គណបក្ស​នយោបាយ​ទើប​បង្កើត​ថ្មី​ ត្រូវធ្វើ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ​បណ្តោះអាសន្ន​ ដោយ​មាន​សមាជិក​យ៉ាងតិច​ ៧​រូប​ ហើយ​សមាជិក​ម្នាក់ៗ​ ត្រូវ​មាន​អាយុ​យ៉ាងតិច​ ២៥​ ឆ្នាំ​ឡើង​ទៅ​។​

យោង​តាម​សេចក្តីជូនដំណឹង​នេះ​ នា​ពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​គណបក្ស​នយោបាយ​សរុប​ចំនួន​ ៦៧​ ក្នុង​នោះ​គណបក្ស​ចំនួន​ ៤៤​ បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ និង​ចំនួន​ ២៣​ ទៀត​ពុំ​ទាន់​បាន​ចុះបញ្ជី​នៅឡើយ​។​

សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​ ក៏​បាន​អំពាវនាវ​ដល់​តំណាង​ស្ថាបនិក​គ្រប់គ្រង​គណបក្ស​នយោបាយ​ ដែល​សុំ​បង្កើត​គណបក្ស​នយោបាយ​រួច​ហើយ​ និង​មាន​បំណង​ធ្វើ​សកម្មភាព​ ត្រូវ​រួសរាន់​បំពេញបែបបទ​ និង​លក្ខខណ្ឌ​ ស្របច្បាប់​ ដើម្បី​ទទួល​សិទ្ធិ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ /​ឃុំ​សង្កាត់​  ឆ្នាំ​ ២០១៧​ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ នៅ​ក្នុង​ឆ្នាំ​ ២០១៨​ ខាង​មុន​នេះ​។​

តាម​សេចក្ដី​ប្រកាស​របស់​រាជរដ្ឋាភិបាល​កាលពី​ពេល​ថ្មីៗ​នេះ​ បាន​កំណត់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ អាណត្តិ​ទី​៤​ នៅ​ថ្ងៃ​ទី​ ០៤​ខែមិថុនា​ ២០១៧​ ត្រូវ​និង​ថ្ងៃអាទិត្យ​។​

គួរ​រំពឹង​ថា​ ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ ជា​ច្រើន​នឹង​មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី​ម្ដងទៀត​ ដូច​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​ ១​ កាលពី​ឆ្នាំ​ ១៩៩៣​ ៕

Share

Image
Image
Image