បាងកក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃបានរាយការណ៍មកថា យ៉ាងតិចណាស់មានមនុស្ស ៦នាក់បានរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកសម្រុកចូលទីកន្លែងសក្ការៈដ៏មានប្រជាប្រិយភាពមួយឈ្មោះថាអេរ៉ាវ៉ាត់ Erawan ស្ថិតនៅកណ្តាលទីក្រុងបាងកកប្រទេសថៃ។

តាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ(Xinhua) បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីកើតហេតុការណ៍ ក្រុមសង្គ្រោះបន្ទន់បានផ្តល់ការព្យាបាលដល់អ្នករងរបួសនៅហ្នឹងកន្លែងផងដែរ នាយប់ថ្ងៃទី ២២ កក្ដដាម្សិលមិញ។
យ៉ាងណាគេមិនទាន់អាចដឹងបានទេថា តើហេតុការណ៍នេះបង្កឡើងដោយឧបទ្ទវហេតុ ឬជាការប៉ុនប៉ងធ្វើភវរកម្មនោះទេ។

សូមរំលឹកថា ទីសក្ការបូជា Erawan នៃសាសនាហិណ្ឌូនេះ បានរងការផ្ទុះគ្រាប់បែកម្តងរួមមកហើយ កាលពីខែសីហាឆ្នាំ២០១៥។
ទីសក្ការបូជា Erawan នេះមានទីតាំងស្ថិតនៅកណ្តាលក្រុងបាងកក ។ទីសក្ការៈនេះជាទីនិយមសម្រាប់ភ្លៀវទេសចរ ហើយជនជាតិថៃជាច្រើនបានទៅទីនោះ ដើម្បីថ្វាយដង្វាយដល់រូបបដិមាមួយដែលតំណាងឱ្យព្រះវិស្ណុតាមជំនឿរបស់ថៃ ដែលជាព្រះអាទិទេពតាមសាសនាហិណ្ឌូ (Hindu) ៕
ប្រភព៖ Xinhua