en     km
en     km

ប្រធាន​អង្គការ​មួយ​អំពាវនាវ​ឲ្យ​កម្មករ​រោងចក្រ​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី(មានវីដេអូ)🎥

Share

ភ្នំពេញ៖ ​នាយក​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ បាន​អំពាវនាវ​ដល់​កម្មករ​ កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ថ្ងៃអាទិត្យ​ទី​២៤​ក​ក្ដ​ដា​ស្អែក​នេះ​។​

​លោក​ មឿ​ន​ តុលា​ នាយក​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​។ រូបភាពពីfacebookលោក មឿន តុលា
​លោក​ មឿ​ន​ តុលា​ នាយក​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​។ រូបភាពពីfacebookលោក មឿន តុលា

​លោក​ មឿ​ន​ តុលា​ នាយក​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ អំពាវនាវ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ អញ្ជើញ​ កម្មករ​ កម្មការិនី​ និង​បណ្តាល​សហជីព​ រួម​ទាំង​អង្គការ​សង្គម​ស៊ី​វិល​ទាំងអស់​ ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត​ចេញពី វត្ត​ពោធិ៍​យា​រាម​ ហៅ​វត្ត​ចាស់​ ឆ្ពោះទៅ​ស្រុក​កំណើត​លោក​បណ្ឌិត​នៅ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ។​ លោក​ មឿ​ន​ តុលា​៖«​ខ្ញុំបាទ​ក៏​សូម​អំពាវនាវ​បងប្អូន​កម្មករ​ក​ម្មា​រិ​នី​ដែល​ធ្វើការ​នៅ​ទីកន្លែង​ឆ្ងាយ​មិន​មក​បាន​ បងប្អូន​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ក្រៅ ប្រទេស​ដែល​ មិន​អាច​ចូលរួម​ពិធី​ដង្ហែ​សព​លោ​កប​ណ្ដិ​ត​ កែម​ ឡី​ បាន​ យើង​អាច​ធ្វើ​ពិធី​តាម​បែប​សាសនា​រៀងខ្លួនៗ​ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ ឬ​ឧទ្ទិស​កុសលផល​បុណ្យ​ទៅ​ដល់​លោក​បណ្ឌិត​ និង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​សុគតិភព​»​។​

​គណៈកម្មការ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ បាន​បញ្ជាក់​ថា​ ការ​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៧​ ព្រឹក​ ថ្ងៃអាទិត្យ​ ចេញពី​វត្ត​ចាស់​ ឆ្លង​តាម​ស្ពាន​ជ្រោយចង្វា​ រួច​បត់​ទៅ​តាម​មហាវិថី​ព្រះ​មុន្នី​វង្ស​ និង​មហាវិថី​សហព័ន្ធ​រុ​ស្សី​ កាត់​តាម​ទីស្តីការគណៈរដ្ឋមន្ត្រី​រហូត​ដល់​រង្វង់​មូល​ចោម​ចៅ​ ឆ្ពោះទៅ​ខេត្តតាកែវ​។​

​សមាជិក​គណៈកម្មការ​បុណ្យសព​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ មាន​សង្ឃដីកា​ជាមួយ​វិទ្យុ​ក្នុងស្រុក​មួយ​ថា​ អ្នកចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ អាច​នឹង​មាន​ចំនួន​ជាង​ ៥០​ ម៉ឺន​នាក់​ នៅ​ថ្ងៃ​ទី​ ២៤​ កក្កដា​នេះ​។​

​បើ​តាម​សាលា​រាជធានី​ភ្នំពេញ​ដែល​បាន​បញ្ជាក់​តាម​បណ្តាញសារព័ត៌មាន​ថា​ កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង​ ១​ពាន់​នាក់​ នឹង​ដាក់​ពង្រាយ​ ដើម្បី​ការពារ​សណ្តាបធ្នាប់​ សុវត្ថិភាព​ និង​សន្តិសុខ​ ដល់​អ្នកចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ថ្ងៃស្អែក​នេះ​៕

Share

ព័ត៌មានទាក់ទង

Image