en     km
en     km

ជនសង្ស័យ​ប្រាំ​នាក់​ត្រូវ​ចោទប្រកាន់​ ថា​បាន​សមគំនិត​វាយប្រហារ​នៅ​បារាំង​

Share

បារាំង៖ ​ជនសង្ស័យ​ចំនួន​ប្រាំ​នាក់​ បាន​បង្ហាញខ្លួន​នៅ​តុលាការ​ក្នុង​ប្រទេស​បារាំង​ ក្រោម​បទ​ចោទ​ទាក់ទង​នឹង​សមគំនិត​ភេរវកម្ម​វាយប្រហារ​ដោយ​រថយន្ត​ធំ​។​

អ្នកចូលរួមបានអុជទាន និងដាក់កម្រងផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងហេតុការណ៍រថយន្តបើកបុករះហ្វូងមនុស្សដែលកំពុងកំសាន្តក្នុងពិធីបុណ្យមួយនៅក្នុងប្រទេសបារាំង។រូបភាពពី BBC
អ្នកចូលរួមបានអុជទាន និងដាក់កម្រងផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងហេតុការណ៍រថយន្តបើកបុករះហ្វូង មនុស្ស ដែលកំពុងកំសាន្តក្នុងពិធីបុណ្យមួយនៅក្នុងប្រទេសបារាំង។រូបភាពពី BBC

​បុរស​បួន​នាក់​ និង​ស្ត្រី​ម្នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី​ ២២​ ដល់​ ៤០​ ឆ្នាំ​ត្រូវ​បាន​ចោទប្រកាន់​ថា​ បាន​ជួយ​សម្រួលការ​បើកបរ​ឱ្យ​លោក​ Mohamed​ Lahouaiej-Bouhlel​ ដើម្បី​រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម​នេះ​។​

​រដ្ឋ​អាជ្ញា​របស់​បារាំង​លោក​ Francois​ Molins​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ម្នាក់​បាន​វិល​ត្រឡប់​ទៅ​កន្លែង​កើតហេតុ​ នៃ​ការ​វាយ ប្រហារ​នោះ​នៅ​ថ្ងៃ​បន្ទាប់​ ដើម្បី​ថត​ខ្សែភាពយន្ត​ពី​ផលវិបាក​នៃ​ការ​វាយប្រហារ​នោះ​ទេ​។​

​ជន​ត្រូវ​ចោទ​ឈ្មោះ​ Lahouaiej-Bouhle​ បាន​សម្លាប់​មនុស្ស​ ៨៤​ នាក់​ នៅ​ពេល​ដែល​គាត់​បាន​បើកឡាន​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស​នា​ថ្ងៃ​បុណ្យ​ Bastille​ Day​ នៅ​ទីក្រុង​ Nice​ ។​

​លោក​ Molins​ បាន​និយាយ​បន្ត​ថា​ គាត់​បាន​រៀបចំ​ផែនការ​វាយប្រហារ​នេះ​ អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ ហើយ​គម្រោង​នេះ​បាន​ទទួល​ការ​គាំទ្រ​ផ្នែក​ភស្តុ​ភារ​ពី​ជនសង្ស័យ​ចំនួន​ប្រាំ​រូប​នេះ​ផង​ដែរ​។​

​ជនសង្ស័យ​បី​នាក់​ ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​រួម​មាន​ Franco-Tunisians​ Ramzi​ A​ ,​ Mohamed​ Oualid​ G​ និង​ម្នាក់​ទៀត​គឺ​លោក​ Tunisian​ មានឈ្មោះ​ក្រៅ​ថា​ Chokri​ C​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​ឃាតកម្ម​ដោយ​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវ​ករ​។​

​បុរស​ជនជាតិ​អាល់​បា​នី​ម្នាក់​មានឈ្មោះ​ថា​ Artan​ និង​ស្ត្រី​ម្នាក់​ទៀត​ ឈ្មោះ​ Enkeldja​ មាន​សញ្ជាតិ​ពីរ​គឺ​ បារាំង​ និង​អាល់​បា​នី​ ត្រូវ​បាន​សង្ស័យ​ថា​ បាន​ផ្តល់​កាំភ្លើងខ្លី​មួយ​ដើម​ ទៅ​ជនល្មើស​ Lahouaiej-Bouhlel​។​ ជាមួយ​គ្នា​នេះ​ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«​ល្មើសច្បាប់​ទាក់ទង​ផ្តល់​អាវុធ​ដល់​ក្រុម​ភេរវ​ករ​ »​។​

​លោក​ Molins​ រដ្ឋ​អាជ្ញា​ប្រទេស​បារាំង​បានឱ្យ​ដឹង​ទៀត​ថា​ ជន​ទាំង​ប្រាំ​នាក់​នេះ​ ត្រូវ​ប្រារព្ធ​ជាប់​ឃុំឃាំង​ជា​បណ្តុះ​អាសន្ន​៕​ប្រភព​៖​ BBC

Share

ព័ត៌មានទាក់ទង

Image