loader

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប៖ ទុក្ខសោករបស់គ្រួសារនិងមិត្តភក្តិលោក កែម ឡី គឺជាទុក្ខសោករបស់យើង?

​ភ្នំពេញ​៖​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ លោក​ ច​ច​ អេ​ដ​ហ្គា​ (George​ Edgar)​ ដែល​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​ហៅ​អ្នកវិភាគ​បញ្ហា​សង្គម​រូប​នេះ​ថា​ ជា​មនុស្ស​ក្លាហាន​ ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​ គិត​មក​ដល់​ថ្ងៃនេះ​ តំណាង​សហគមន៍​អន្តរជាតិ​ មក​ស្ថានទូត​នានា​ជាង​ ១០​រូប​បាន​មក​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​លោក​បណ្ឌិត​។​ ពួក​គេ​សុទ្ធតែ​សម្ដែង​ការ​សោកស្ដាយ​នឹង​ឱ្យ​តម្លៃ​ខ្ពស់​ជូន​លោក​ កែម​ ឡី​។​ ចំណែក​អ្នកវិភាគ​ យល់​ថា​លោក​ កែម​ ឡី​ មាន​កិត្តិយស់​ ទាំង​ក្នុង​ប្រទេស​ និង​ អន្តរជាតិ​។​

 

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ លោក​ ច​ច​ អេ​ដ​ហ្គា​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ព្រឹក​មិ​ញ​នេះ។
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ លោក​ ច​ច​ អេ​ដ​ហ្គា​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ព្រឹក​មិ​ញ​នេះ។

​លោក​ ច​ច​ អេ​ដ​ហ្គា​ បាន​មក​កាន់​កន្លែង​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​វត្ត​ពោធិ​យា​រាម​ វត្ដ​ហៅ​វត្ត​ចាស់​ នៅ​សង្កាត់​ជ្រោយចង្វារ​ កាលពី​ម៉ោង​ ៩​ព្រឹក​ថ្ងៃ​ទី​ ២២​ខែកក្កដា​នេះ​ ដោយ​បាន​ចូល​ទៅ​អុជ​ធូប​ ដាក់​កម្រងផ្កា​លើ​ មឈូស​និង​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​ ចំពោះ​មុខ​សព​ លោក​ កែម​ ឡី​ ដោយ​ទឹកមុខ​ក្រៀមក្រំ​ លោក​ ច​ច​ អេ​ដ​ហ្គា​ បាន​ទាញ​ប៊ិ​ច​ ចារ​លើ​កំណត់ហេតុ​ នៃ​សៀវភៅ​ មរណៈទុក្ខ​សព​លោក​បណ្ឌិត​ កែម​ ឡី​។​

​លោក​ ច​ច​ អេ​ដ​ហ្គា​ បាន​សម្តែង​ក្តី​ក្រៀមក្រំ​ជាមួយ​ភរិយា​លោក​បណ្ឌិត​ កែម​ ឡី​ ហើយ​លោក​បាន​កោតសរសើរ​លោក​បណ្ឌិត​បាន​ជួយ​កិច្ចការ​សង្គម​យ៉ាងច្រើន​ នៅ​ពេល​លោក​មាន​ជិ​វិត​រស់​។​

​ដោយ​ទឹកមុខ​ក្រៀមក្រំ​លោក​ ច​ច​ អេ​ដ​ហ្គា​ បាន​ទាញ​ប៊ិ​ច​ ចារ​លើ​កំណត់ហេតុ​នៃ​សៀវភៅ​ មរណៈទុក្ខ​សព​ លោក​បណ្ឌិត​ កែម​ ឡី​ ដែល​មាន​សេចក្ដី​ដូចនេះ​ថា​៖«​តាង​នាម​ឱ្យ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ ប្រចាំ​នៅ​កម្ពុជា​យើង​ សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ ចំពោះ​គ្រួសារ​របស់​លោក​ កែម​ ឡី​ ដែល​បាន​បាត់បង់​ ស្វាមី​ និង​ឪពុក​ជាទី​ស្រឡាញ់​។​ ក្នុង​ន័យ​នេះ​ ខ្ញុំ​សូម​សម្ដែង​ក្ដី​រន្ធត់​ ឃាតកម្ម​លើ​បុរស​ម្នាក់​ ដែល​ជា​មនុស្ស​ក្លាហាន​ សុច្ច​រឹត​ ស្វែងរក​ការ​គាំទ្រ​ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​។​ ជាមួយ​គ្នា​នេះ​ ទឹកចិត្ត​យើង​ គឺ​នៅ​ជាមួយ​គ្រួសារ​ និង​មិត្ត​ភ័​ក្ដ​របស់​លោក​ក្នុងអំឡុងពេល​វេលា​ដ៏​សោកសៅ​នេះ​»​។​

​លោក​ ច​ច​ អេ​ដ​ហ្គា​ ដែល​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា​ លោក​តែងតែ​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ សិទ្ធិ​សេរីភាព​សម្ដែង​មតិ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​អ្នក​សង្កេតការណ៍​ថា​ បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ​។​

​ជុំវិញ​ការ​មក​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ របស់​លោក​ ច​ច​ អេ​ដ​ហ្គា​ ដែល​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា​ ព្រឹក​មិ​ញ​នេះ​ លោក​បណ្ឌិត​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ យល់​ថា​គឺជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​គាំទ្រ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស្វែងរក​យុត្តិធម៌​ ជូន​ក្រុម​គ្រួសារ​លោក​បណ្ឌិត​ កែម​ ឡី​។​ ​លោក​បន្ត​ថា​ តំណាង​អន្តរជាតិ​ដែល​មក​គោរព​ វិញ្ញ​ណ​ក្ខ​ន្ធ​លោក​កែម​ឡី​ គឺ​បញ្ជាក់​ថា​ លោក​ កែម​ ឡី​ មាន​កិត្តិយស់​ ទាំង​ក្នុង​ប្រទេស​ និង​អន្តរជាតិ​។​

​លោក​ មាស​ នី​៖«​នៅ​ក្នុង​ពេល​នេះ​ ខ្ញុំ​គិត​ថា​ សហ​គម​អន្តរជាតិ​ភ្ជាប់​ជាមួយ​និង​ស្ថានការណ៍​តាន់តឹង​ផ្នែក​នយោបាយ​ជា​ការ​សម្លាប់​ចុង​ក្រោយ​ទៅ​លើ​ លោក​ កែម​ ឡី​។​ ការ​ដែល​ទៅ​បុណ្យសព​ពី​សំណាក់​អ្នកការទូត​បរទេស​គឺ​ ជា​ការ​បង្ហាញ​នូវ​គាំទ្រ​ទៅ​លើ​ការ​រក​ឲ្យ​ឃើញ​យុត្តិធម៌​ សម្រាប់​គ្រួសារ​ជន​រង​គ្រោះ​ ហើយ​ក៏​បាន​បង្ហាញ​ថា​ រឿង​សម្លាប់​របស់​លោក​ កែម​ ឡី​ វា​មិនមែន​ផ្អើល​ត្រឹមតែ​នៅ​ក្នុង​សាធារណៈជន​ ថ្នាក់​ជាតិ​ទេ​ សូ​ម្បី​តែ​អន្តរជាតិ​ក៏​មានការ​ព្រួយបារម្ភ​ទៅ​លើ​ ការ​វិវត្តន៍​ស្ថាន​ការ​នយោបាយ​ក្នុងស្រុក​ខ្មែរ​ផង​ដែរ​ »​។​

​លោក​ មាស​ នី​ បន្ត​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ស្វែងរក​យុត្តិធម៌​ក្នុង​ករណី​ បាញ់​សម្លាប់​អ្នកវិភាគ​បញ្ហា​នយោបាយ​ បើ​ទោះបីជា​គ្មាន​ការ​ជំរុញ​ពី​សហ​គម​អន្តរជាតិ​ក៏​ដោយ​។​ ​លោក​បន្ថែម​ថា​ ការ​ចាប់​បាន​ជន​ដៃដល់​ម្នាក់​ឈ្មោះ​ ជួប​ សម្លាប់​ ដែល​អះអាង​ថា​ ជា​អ្នក​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ក្នុង​ស្តា​ម៉ាត​ ក្បែរ​ប្រេង​ឥន្ទ​នៈ​កាល​តិច​ជាប់​ស្តុ​ប​បូកគោ​ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ១០​កក្កដា​ គឺ​មិន​គ្រប់គ្រាន់​ឡើយ​ លោក​ទទូច​ឲ្យ​អាជ្ញាធរ​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​

​សហភាព​អឺរ៉ុប​បច្ចុប្បន្ន​មាន​ប្រទេស​២៧​ជា​សមាជិក​ហើយ​បើ​រាប់​ទាំង​ប្រទេស​អង់គ្លេស​ទៀត​មាន​ ២៨​ប្រទេស​។​ លោក​ កែម​ ឡី​ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​កណ្ដាល​ថ្ងៃ​កាលពី​ថ្ងៃ​ទី​ ១០​កក្កដា​ ២០១៦​ ដោយ​ ខ្មាន់កាំភ្លើង​ ម្នាក់​ដែល​សារភាព​ថា​ ខ្លួន​ឈ្មោះ​ ជួប​ សម្លាប់​។​សព​ លោក​ កែម​ ឡី​ នឹង​ត្រូវ​ហែរ​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​គាត់​ នៅ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ថ្ងៃអាទិត្យ​ទី​ ២៤​កក្កដា​ចុង​ស​ប្ដា​ហ៍​នេះ​។​

​គិត​មក​ដល់​ថ្ងៃនេះ​ តំណាង​សហគមន៍​អន្តរជាតិ​ មក​ស្ថានទូត​នានា​ជាង​ ១០​រូប​ដែល​បាន​មក​គោរព​វិញ្ញ​ក្ខ​ន្ធ​លោក​។​ ពួក​គេ​សុទ្ធតែ​សម្ដែង​ការ​សោកស្ដាយ​នឹង​ឱ្យ​តម្លៃ​ខ្ពស់​ជូន​លោក​ កែម​ឡី​ ។​

​កាលពី​ថ្ងៃ​ទី​ ១៩​ កក្កដា​  លោក​ Torm​ Malinowski​ ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ ក៏​បាន​មក​ដាក់​កម្រងផ្កា​ និង​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​លោក​បណ្ឌិត​  ដោយ​បាន​សម្ដែង​ការ​កោតសរសើរ​ ចំពោះ​ វិ​រៈ​ភាព​របស់​លោក​បណ្ឌិត​ខណៈ​លោក​សន្យា​សហការ​ ជាមួយ​ប្រជាជន​កម្ពុជា​ ដើម្បី​អនាគត​ប្រទេស​នេះ​។​

​លោក​ Torm​ Malinowski​ បាន​ចារ​ក្នុង​សៀវភៅ​ កំណត់​ត្រា​ មរណៈទុក្ខ​សព​លោក​ កែម​ ឡី​ ដោយ​សរសេរ​ថា​ ៖«​តាង​នាម​ឱ្យ​សហរដ្ឋអាមេរិក​ ខ្ញុំ​សូម​សម្ដែង​នូវ​ មរណៈទុក្ខ​ និង​សោកស្ដាយ​ក្រៃ​លែង​ជូន​ចំពោះ​គ្រួសារ​លោក​ កែម​ ឡី​ ដែល​បាន​បាត់បង់​ ស្វាមី​ ឪពុក​ ជាទី​ស្រឡាញ់​។​ យើង​ សូម​គោរព​យ៉ាង​ស្មោះ​ អស់ពី​ចិត្ត​ចំពោះ​ សុច​រឹត​ភាព​ ឯករាជ្យ​ភាព​ សុទិដ្ឋិនិយម​ របស់​ លោក​បណ្ឌិត​ ។​ ក្នុង​ន័យ​នេះ​ យើង​សន្យា​សហការ​ជាមួយ​ប្រជាជន​កម្ពុជា​ ដើម្បី​ជួយ​ធ្វើ​ឱ្យ​ល្អ​អនាគត​ ដែល​យើង​ចង់បាន​ទាំងអស់​គ្នា​ »​។​

​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទៅ​ ១០​ខែកក្កដា​ ឆ្នាំ​២០១៦​ ពេល​ដែល​លោក​កំពុង​អង្គុយ​ទទួលទាន​កាហ្វេ​ នៅ​ក្នុង​ស្តា​ម៉ាត​មួយ​កន្លែង​ ក្បែ​ស្តុ​ប​បូកគោ​។​ ពស​លោក​ត្រូវ​បាន​យក​មក​តម្កល់​នៅ​វត្ត​ចាស់​ស្ថិត​ ក្នុង​សង្កាត់​ជ្រោយចង្វា​។​ នៅ​ថ្ងៃអាទិត្យ​ទី​២៤​ ខាង​មុខ​ សព​លោក​នឹង​ត្រូវ​បាន​គេ​យក​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​ស្ថិត​ក្នុងស្រុក​ត្រាំកក់​ខេត្តកណ្តាល​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x