ភ្នំពេញ៖ លោក កែម ឡី ត្រូវបានមនុស្សជាច្រើនចាត់ទុករូបលោកគឺជា វីរៈជន ដែលហេតុនេះហើយ បានជាមានមនុស្សជាច្រើនមកគោរពវិញ្ញាក្ខន្ធលោក។ មនុស្សជាច្រើនដែលមកគោរពវិញ្ញាណក្ខន្ធ តែងមានកាន់ផ្កា ឈូកមួយគូ ដើម្បីឧទ្ទិសដល់អ្នកវិភាគបញ្ហាសង្គមដល់ល្បីល្បាញរូបនេះ។
ដោយសារ តែមានកំណើនអ្នកមកគោរពរៀងរាល់ថ្ងៃនេះហើយ ទើបមានប្រជាពលរដ្ឋចំនួនបង្កើតមុខរបរផ្សេងៗគ្នា អ្នកខ្លះលក់ផ្កាឈូក ខ្លះលក់ទៀនធូប បើកកន្លែងផ្ញើកង់ម៉ូតូ លក់បាយ កាហ្វេ រហូតដល់មានអ្នកសុំទានទៀងផង។
ក្នុងនោះដែរ ឃើញថា អាវយឹតដែលមានបោះពុម្ភរូបបណ្ឌិត កែម ឡី ដាក់លក់នៅខាងមុខវត្តចាស់ ក៏ មានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋ ធ្វើឱ្យអ្នកលក់ទាំងនោះ លក់ដាច់ និងចំណេញច្រើន។
តទៅនេះ សូមអញ្ជើញស្តាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ឆេង ណាតា ដូចទៅ៖