គូឡាឡាំពួ៖ ប្រទេសម៉ាឡេស៊ី ចិន និងអូស្ត្រាលីកាលពីថ្ងៃសុក្រទី ២២ កក្កដា ម្សិលមិញ បានសម្រេចចិត្តផ្អាកការស្វែងរកយន្តហោះ MH 370 របស់ម៉ាឡេស៊ីដែលបានបាត់កាលពីឆ្នាំ ២០១៤ ។
នៅក្នុងកិច្ចប្រជុំមួយ ក្នុងទីក្រុង Putrajaya រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនប្រទេសទាំងបី បានព្រមព្រៀងគ្នាបិទបញ្ចប់គម្រោងស្វែងរកយន្តហោះ MH 370 ដែល គ្របដណ្ដប់លើផ្ទៃមហាសមុទ្រឥណ្ឌា ទំហំ ១២០ ០០០គីឡូម៉ែត្រការ៉េ និងត្រូវចំណាយទឹកប្រាក់ចំនួន ១៣៧លានដុល្លារ ស្ថិតនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា នៃភាគខាងលិចប្រទេសអូស្ត្រាលី។
តាមប្រភពព័ត៌មាន Channel News Asia រាយការណ៍ថា រដ្ឋមន្ត្រីទាំងនោះបាននិយាយថា ការផ្អាកនេះមិនមានន័យថាការបញ្ចប់បេសកកម្មនេះនោះទេ។
គួររំលឹកថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលហោះហើរចេញពីទីក្រុងកូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង បានបាត់ខ្លួនសូន្យឈឹង ចាប់តាំងពីខែមីនា ឆ្នាំ២០១៤ ជាមួយនឹងអ្នកដំណើរនៅលើយន្តហោះ ចំនួន ២៣៩នាក់៕
ប្រភព៖CNA