ភ្នំពេញ៖ ការបែកបាក់ស្នេហា គឺជារឿងគួរឲ្យសោកស្តាយ។ សោកស្តាយ ពីព្រោះថាមនុស្ស គ្រប់រូបចង់បានស្នេហាដែលស្មោះត្រង់ មានការលះបង់ និងឈានទៅដល់ការរៀបការ។ ជាទូទៅនារីខ្មែរ តែងតែចង់បានស្នេហាយូរអង្វែងពោលគឺចង់រស់នៅជាមួយគ្នារហូតដល់ចាស់ កោងខ្នង។ តែទោះជាយ៉ាងនេះក្តី ក៏នៅតែមានសង្សារជាច្រើនគូបានបែកបាក់គ្នាដោយមូលហេតុផ្សេងៗគ្នា។ ការបែកបាក់ស្នេហា ពេលខ្លះធ្វើឲ្យនារីមួយចំនួនមានទុក្ខព្រួយ សោកស្តាយ ហើយអ្នកខ្លះរហូតដល់ការធ្វើអត្តឃាតខ្លួនឯងដូចជា ចងក លោតទឹកសម្លាប់ខ្លួនជាដើម។ ប៉ុន្តែពេលខ្លះ ការបែកគ្នាក៏ជារឿងល្អ ពីព្រោះថា ពួកគេអាចមាន ជម្រើសល្អជាងនេះហើយពួកគេទាំងពីរក៏អាចពង្រឹងការសិក្សា ឬការងាររបស់ពួកគេឲ្យល្អប្រសើរបន្ថែមទៀតដោយមិនយកពេលវេលាជាច្រើនទៅគិតពីបញ្ហាស្នេហាដែលមិនស្មោះត្រង់នោះទេ។