en     km
en     km

ប៉ូលីសចាប់ខ្លួនជនសង្ស័យ ១០នាក់ ដែលគ្រោងធ្វើភេរវកម្មក្នុងព្រឹត្តកាណ៍អូឡាំពិកនៅប្រេស៊ីល

Share

ប្រេស៊ីល៖ ប៉ូលីសសហព័ន្ធប្រទេសប្រេស៊ីល បានចាប់ខ្លួនមនុស្ស ១០នាក់ដែលជាសមាជិកក្រុមមួយដែលបាន អះ អាងថា ក្រុមខ្លួនកំពុងត្រៀមធ្វើអំពើភេរវកម្មមួយ ក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិក។

កម្លាំងសន្តិសុខរឹតបណ្តឹងសុវត្ថិភាពមុនការប្រកួតកីឡាអូឡាំពិកជិតមកដល់។រូបភាពពី BBC
កម្លាំងសន្តិសុខរឹតបណ្តឹងសុវត្ថិភាពមុនការប្រកួតកីឡាអូឡាំពិកជិតមកដល់។រូបភាពពី BBC

អាជ្ញាធរបាននិយាយថា ពួកគេមិនមែនជាសមាជិកដែលគេហៅថា ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយមនោះទេ ប៉ុន្តែពួកគេបានព្យា យាមបង្កើតទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម។

ការចាប់ខ្លួនជនសង្ស័យនេះ ត្រូវបានធ្វើឡើងនៅរដ្ឋ Parana ក្នុងរដ្ឋភាគខាងត្បូងប្រទេសប្រេស៊ីល។

តាមបណ្ដាញផ្សាយព័ត៌មាន BBC ពួកគេបានមកដល់ប្រេស៊ីសជាងពីរសប្តាហ៍មកហើយ មុនការប្រកួតព្រឹត្តិការណ៍កីឡា អូឡាំពិកនៅទីក្រុង Rio de Janeiro ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ Alexandre Moraes បានប្រាប់នៅក្នុងសន្និសីទកាសែតមួយថា អ្នកដែលបានចាប់ខ្លួនទាំងអស់នោះ គឺជាជនជាតិប្រេស៊ីល៕

ប្រភព៖BBC

Share

Image
Image
Image