en     km
en     km

សម្តេច​ ហ៊ុន​ សែន​ អំពាវនាវ​កុំឱ្យ​មានការ​លាប​ពណ៌​គ្នា​ដែល​នាំ​ឱ្យ​ជាតិ​បែកបាក់​

Share

​ប្រមុខ​រដ្ឋាភិបាល​ នៅ​ថ្ងៃនេះ​បាន​បង្ហាញ​ជំហរ​ ចង់ឱ្យ​ខ្មែរ​ចាក​ផុត​ពី​ប្រវត្តិសាស្ត្រ​ហែកហួ​គ្នា​ ដែល​នាំ​ឱ្យ​ខ្មែរ​បែកបាក់​ ហើយ​បង្កក្ដី​វិនាស​ដល់​ជាតិ​។​ ដោយសារ​យល់​ឃើញ​បែប​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ទទូច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ មាន​និ​ន​ន្នា​ការ​ ន​យោ​យ​បាយ​ផ្សេងៗ​គ្នា​ កុំ​ប្រើ​គំនិត​ផ្ដួល​គ្នា​ តាម​រយៈ​ការ​លាប​ពណ៌​ដាក់​គ្នា​។​

សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ រូបភាពពី៖ Facebook សម្តេច​ ហ៊ុន​ សែន​
សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ រូបភាពពី៖ Facebook សម្តេច​ ហ៊ុន​ សែន​

​តែ​យ៉ាងនេះ​ក្ដី​អ្នកវិភាគ​ម្នាក់​ សាទរ​ការ​ថ្លែង​របស់​សម្ដេច​ ប៉ុន្តែ​លោក​ពិនិត្យ​ឃើញ​ថា​ អ្នក​គ្រោះថ្នាក់​ដោយសារ​ការ​លាប​ពណ៌​ គឺ​ដោយសារ​តែ​អ្នកនយោបាយ​ ជា​អ្នក​បង្ក​ឡើង​។​ ​កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

 

​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត​ នៅ​ខេត្តបាត់ដំបង​ នា​ថ្ងៃ​ទី​២១​ ខែកក្កដា​ នេះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​កុំឱ្យ​មានការ​លាប​ពណ៌​គ្នា​រវាង​ខ្មែរ​ និង​ខ្មែរ​។​ សម្តេច​បន្ត​ថា​ វា​គឺជា​រឿង​ដែល​គ្រោះថ្នាក់​បំផុត​ នៅ​ពេល​ដែល​ខ្មែរ​នាំ​គ្នា​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​។​

​ដោយ​រំលឹក​អតីត​កាលពី​សម័យ​សង្គ្រាម​ សម្តេច​បាន​និយាយ​ថា​ដោយសារ​តែ​ការ​លាប​ព័ណ៌​គ្នា​ទៅ​វិញ​ទៅ​មក​ ចោទ​អ្នក​នេះ​អ្នក​នោះ​ថា​ ជា​ក្រុម​នេះ​ក្រុម​នោះ​ ទើប​ធ្វើ​ឱ្យ​កើតសង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ​ ហើយ​នាំ​ឱ្យ​ខ្មែរ​ស្លាប់​។

​សម្តេច​ ហ៊ុន​ សែន​ បន្ត​ថា​៖«​សុទ្ធតែ​ក្រុម​ខ្មែរក្រហម​ ប៉ុន្តែ​ឥលូវ​លែង​ក្រហម​លែង​អី​ ក្រហម​ហ្នឹង​ដាក់​ឈ្មោះ​គ្នា​អា​រឿង​ក្រហម​ រឿង​ខៀវ​ រឿង​ស​ រឿង​ខ្មៅ​ គឺ​ប្រសិទ្ធ​នាម​ឱ្យ​គ្នា​ទេ​។​ ហើយ​បើ​ខ្ញុំ​ករុណា​ខ្ញុំ​នេះ​ឈ្មោះ​ច្រើន​ណាស់​ គេ​ហៅ​អា​យ៉ង​យួន​ផង​ គេ​ហៅ​សព្វគ្រប់​ទាំងអស់​ លាប​ពណ៌​គ្រោះថ្នាក់​បំផុត​ខ្មែរ​លាប​ពណ៌​គ្នា​ឯង​។​ វា​ទៅ​ជា​អានេះ​ក្រហម​ អានេះ​ខៀវ​ អានេះ​ស​ អានេះ​អា​យ៉ង​ អ្នក​នេះ​ អានេះ​អា​យ៉ង​អ្នក​នោះ​ អាហ្នឹង​ហើយ​ដែល​ខ្មែរ​ងាប់​នោះ​»។​

​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​មាន​ប្រសា​ន៍​ថា​ ការ​លាប​ពណ៌​គ្នា​រវាង​ខ្មែរ​ និង​ខ្មែរ​ ភាគច្រើន​កើត​ចេញពី​អ្នកនយោបាយ​ រួច​ក៏​ចោទ​ទៅ​លើ​ប្រជាពលរដ្ឋ​ថា​ជា​អ្នកចោទ​គ្នា​ទៅ​វិញ​ទៅ​មក​។​

​លោក​ មាស​ នី​ ៖​ «​ខ្ញុំ​និយាយ​តាំងពី​ដើម​អ្នក​ដែល​លាប​ពណ៌​ពលរដ្ឋ​មិនមែន​ខ្មែរ​ធម្មតា​តូចតាច​ ទៅ​លាប​ពណ៌​គ្នា​ទេ​ ការ​លាប​ពណ៌​គឺ​ចេញ​ដំបូង​ពី​អ្នកនយោបាយ​ហ្នឹងហើយ​ ដែល​ពលរដ្ឋ​មិនដឹង​មក​ចោទ​ពលរដ្ឋ​ថា​កាន់​បក្ស​នេះ​ បក្ស​នោះ​ឬ​ក៏​ពលរដ្ឋ​ខ្លះ​គ្នា​មិនដឹង​អី​ផង​ទៅ​ចោទ​ថា​ អ្នកឯង​ចូលបក្ស​នេះ​ អ​ញ្ចឹ​ង​មិនបាច់​ចែក​នេះ​ឱ្យ​ទេ​ មិនបាច់​ចែក​អានោះ​ឱ្យ​ទេ​ អ​ញ្ចឹ​ង​ទាំងអស់​ហ្នឹង​វា​សុទ្ធតែ​ជា​ពណ៌​ដែល​ត្រូវ​បាន​លាប​ដោយ​អ្នកនយោបាយ​ ជា​ជាង​ពលរដ្ឋ​ខ្មែរ​ហ្នឹង​នាំ​គ្នា​ដើរទៅ​រក​ពណ៌​ដោយ​ខ្លួនឯង​»​

លោក​ មាស​ នី​ បន្ត​ថា​ដើម្បី​ការពារ​ខ្លួន​ និង​ជៀស​ផុត​ពី​ការ​ដែល​ត្រូវ​អ្នកនយោបាយ​យក​ពណ៌​ទៅ​លាប​ឱ្យ​បាន​ ពលរដ្ឋ​ខ្លួនឯង​ត្រូវ​បង្កើត​ការ​យល់​ដឹង​ និង​ស្វែងរក​ព័ត៌មាន​ពិត​។​ លោក​ថា​ នៅ​ពេល​ដែល​ពលរដ្ឋ​បាន​ទទួល​ព័ត៌មាន​ នោះ​នឹង​ធ្វើ​ឱ្យ​ការ​គិត​មានការ​ប្រែប្រួល​។​

​នៅ​កំឡុង​ទសវត្សរ៍​ឆ្នាំ​៥០​ សង្គម​ខ្មែរ​ត្រូវ​បាន​គេ​ធ្វើការ​បែងចែក​ប្រជាពលរដ្ឋ​បី​ពណ៌​ ដោយ​យោង​ទៅ​តាម​និន្នាការ​នយោបាយ​របស់​ពួក​គេ​រៀង​ខ្លួៗ​ គឺ​ ខ្មែរ​ស​ ស​ម្តៅ​លើ​ខ្មែរ​អ្នក​រាជា​និយម​ ខ្មែរ​ខៀវ​ ជា​ខ្មែរ​អ្នក​សាធារណរដ្ឋ​និយម​ និង​ខ្មែរក្រហម​ គឺ​ក្រុម​ខ្មែរ​កុម្មុយនីស្តនិយម​៕

Share

Image
Image
Image