អ្នកលេងបណ្តាញសង្គមជាច្រើនបានប្តូររូបសម្គាល់(Profile)របស់ពួកគេដោយដាក់រូបលោកបណ្ឌិត កែម ឡី ឬក៏ដាក់រូបភាពនៃការកាន់ទុក្ខជូនអ្នកវិភាគរូបនេះ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កណ្ដាលថ្ងៃកាលពីថ្ងៃទី១០កក្កដា។ មរណភាព លោក កែម ឡី ធ្វើឱ្យពលរដ្ឋរំជួលចិត្តជាខ្លាំង គឺមិនថាអ្នករស់នៅក្នុងប្រទេស សូម្បីខ្មែររស់នៅក្រៅប្រទេសក៏រន្ធត់ចិត្តដែរ។
អ្វីដែលនាំឱ្យមានការភ្ញាក់ផ្អើល គឺបណ្ដាញសង្គម បានបង្ហោះបទចម្រៀង និងកំណាព្យដែលតាក់តែងឡើងដើម្បីឧទិសជូនវិញ្ញណក្ខន្ធលោក កែម ឡី។
ខ្លឹមសារនៃបទចម្រៀងនិងកំណាព្យ បានរៀបរាប់ពីទុក្ខ សោកស្ដាយកាយបណ្ឌិតខ្មែរដែលជាអ្នកវិភាគបានលាចាកលោកដោយគ្មានថ្ងៃវិលវិញ។ បទចម្រៀងនិងកំណាព្យខ្លះ មានចរិក ជាតិនិយម និងខ្លះទៀត បានសរសើរពីវិរភាពរបស់លោក អ្នកវិភាគនយោបាយ ដ៏ល្បីរូបនេះ ថាបានបូជាជីវិតដើម្បី ជាតិនិងសង្គម។ ប្រិយមិត្តជាទីមេត្រី! សូមស្ដាប់បទអធិប្បាយ របស់កញ្ញា ច្រឹក ស្រីអូនដូចតទៅ៖