loader

សម​ រ​ង្ស៊ី​៖​ ខ្ញុំ​មិន​បាន​អំពាវនាវ​ ឲ្យ​សហគមន៍​អឺរ៉ុប​បិទ​ទីផ្សារ​នាំ​សម្លៀក​បំពាក់​ពី​កម្ពុជា​នោះ​ទេ​

ភ្នំពេញ៖ ​បន្ទាប់​ពី​មានកា​រិះគន់​ថា​លោក​ សម​ រ​ង្ស៊ី​ អំពាវនាវ​ឱ្យ​សហគមន៍​អឺរ៉ុប​បិទ​ទីផ្សារ​នាំ​ សម្លៀក​បំពាក់​ ពី​ប្រទេស​កម្ពុជា​ គឺ​នៅ​ថ្ងៃ​ទី​២១​ ក​ក្ដ​ដា​នេះ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បកស្រាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ថា​លោក​មិន​បាន​អំពាវនាវ​ដូចនេះ​ទេ​។​ តែ​លោក​អះអាង​ថា​គឺ​រដ្ឋាភិបាល​ ដែល​បកប្រែ​ខុស​ ហើយ​បោកប្រាស់​ប្រជាពលរដ្ឋ​ កម្មករ​ ដើម្បី​មូល​បង្កាច់​លោក​។​ តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ចោទ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា​ កំពុង​បំភ័ន្ត​មតិ​សហគមន៍​អន្តរជាតិ​ ហើយ​មាន​ច​រឹក​ជា​ជន​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​។​ កញ្ញា​ ឆេ​ង​ ណា​តា​រាយការណ៍​៖

 

លោក​សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ
លោក​សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ

ប្រធាន​គណបក្សប្រឆាំង​ ដែល​កំពុង​និរទេស​ខ្លួន​ក្រៅប្រទេស​ បាន​បកស្រាយ​ថា​ វី​ដេ​អូ​ ដ៏​ខ្លី​នេះ​ ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ លោក​មិន​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អឺរ៉ុប​បិទ​ទីផ្សារ​នាំ​ចូល​សម្លៀក​បំពាក​ពី​កម្ពុជា​នោះ​ទេ​។​ តែ​ផ្ទ​យ​ទៅ​វិញ​លោ​កថា​រដ្ឋាភិបាល​ទេ​ ដែល​ភូត​កុហក​ប្រជាពលរដ្ឋ​ ជា​ពិសេស​កម្មករ​ ហើយ​ដាក់​កំហុស​មក​លើ​រូប​លោក​។​ លោក​ សម​ រ​ង្ស៊ី​ បាន​បញ្ជាក់​ដូចនេះ​ តាម​រយៈ​វី​ដេ​អូ​ដ៏​ខ្លី​មួយ​ ដែល​លោក​និយាយ​ជា​ភាសា​បារាំង​នៅ​ក្នុង​វេទិកា​ សភា​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១៣​កក្កដា​ ថ្មីៗ​នេះ​។​

​ប្រធាន​គណបក្ស​រូប​នេះ​ពន្យល់​ដូចនេះ​ ដែល​វិទ្យុ​ស្ត្រី​ បាន​ដកស្រង់​ដូចនេះ​ថា​៖«​ខ្ញុំ​បាន​លើក​ឡើង​ថា​ បើ​អស់លោក​អ្នកតំណាង​រាស្ត្រ​សភា​អឺរ៉ុប​ ធ្វើ​ឲ្យ​អាជ្ញាធរ​ប្រទេស​កម្ពុជា​យល់​ថា​ទីផ្សារ​សម្លៀក​បំពាក់​នេះ​ មិនមែន​បើកចំហ​ជា​និច្ចកាល​ ដោយ​គ្មាន​លក្ខខណ្ឌ​នោះ​ទេ​ ពួក​គេ​ទាំងនោះ​អាច​ចាប់ផ្តើម​គិតគូរ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា​។​ ដូច្នេះ​ ខ្ញុំ​មិន​បាន​អំពាវនាវ​ទាល់តែ​សោះ​ ឱ្យ​សហគមន៍​អឺរ៉ុប​បិទ​ទីផ្សារ​ របស់​គេ​តែ​ម្តង​។​ នេះ​បង្ហាញ​ថា​រដ្ឋាភិបាល​ កំពុង​តែ​ឃោសនា​យ៉ាង​អកុសល​ ដោយ​បកប្រែ​ពាក្យ​សម្តី​របស់ខ្ញុំ​ ពី​ភាសា​បារាំង​មក​ភាសា​ខ្មែរ​ ខុសស្រឡះ​ទាំងស្រុង​»​។​

​លោក​ពន្យល់​ថា​ ក្រុមហ៊ុនកាត់ដេរ​ នៅ​ប្រទេស​កម្ពុជា​ចំណេញ​លុយ​ច្រើន​ណាស់​ ហើយ​មួយ​ផ្នែក​ នៃ​ប្រាក់​ចំណេញ​នេះ​ ត្រូវ​ផ្ទេរ​ជា​សំណូក​សូកប៉ាន់​ឱ្យទៅ​មេដឹកនាំ​ពុក​រលួយ​នៅ​ស្រុក​ខែ្ម​រ​។​

​លោក​បន្ត​ថា​ អ្វី​ដែល​លោក​បាន​លើក​ឡើង​នោះ​ ក៏​មិន​ខុស​ពី​អ្វី​ដែល​សហជីព​ធំៗ​នៅ​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ជា​អ្នកបញ្ជា​ទិញ​ (Buyers)​ ដើម្បី​ទាក់ទាញ​អារម្មណ៍​ក្រុមហ៊ុន​បរទេស​ទាំងនោះ​ ឲ្យ​គិតគូរ​អំពី​លក្ខខណ្ឌ​ការងារ​ របស់​កម្មករ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ដែល​ប្រឈម​មុខការ​លំបាក​គ្រប់យ៉ាង​។​

​ទោះជា​យ៉ាងណា​ លោក​ សម​ រ​ង្ស៊ី​ បាន​ពន្យល់​ថា​ទាំងនេះ​គឺជា​ វិធីសាស្ត្រ​ក្នុង​ការ​ចរចា​ដើម្បី​ស្នើ​បញ្ជា​ទិញ​ ដាក់​សម្ពាធ​ទៅ​លើ​ថៅកែ​រោងចក្រ​កាត់ដេរ​ នៅ​ប្រទេស​កម្ពុជា​ ឲ្យ​តម្លើង​ប្រាក់ខែ​ និង​កែ​លម្អ​លក្ខខណ្ឌ​ការងារ​ សម្រាប់​ជួយ​ដល់​កម្មករ​ខ្មែរ​។​

​ដោយ​លែ​ក​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផា​ន​ មិន​ទទួលយក​ការ​បកស្រាយ​របស់​លោក​ សម​ រ​ង្ស៊ី​ នោះ​ទេ​។​ តែ​ផ្ទុយ​ទៅ​វិញ​លោក​ ហៅ​លោក​ សម​ រ​ង្ស៊ី​ ថា​បាន​ដើរតួ​នាទី​ មេ​ចលនា​បំផ្លាញ​ជាតិខ្មែរ​។

លោក​ ផៃ​ ស៊ី​ផា​ន​៖«​សម​ រ​ង្ស៊ី​ គឺជា​ឧទ្ទាម​មួយ​ ដែល​ប្រើ​យុទ្ធសាស្ត្រ​មិនមែន​បក្ស​ប្រឆាំង​នៅ​ក្នុង​បរិបទ​ដែល​ប្រជាធិបតេយ្យ​នោះ​ទេ​ អ្នកប្រឆាំង​គឺ​មាន​យុទ្ធនាការ​បំពេញបន្ថែម​ បង្ហាញ​អំពី​គោលនយោបាយ​ដែល​ប្លែក​ពី​គណបក្ស​គេ​ នៅ​ក្នុង​អំណាច​។​ ប៉ុន្តែ​ទាំង​យុទ្ធសាស្ត្រ​របស់​ សម​ រ​ង្ស៊ី​ គឺជា​យុទ្ធសាស្ត្រ​របស់​ពួក​ឧទ្ទាម​ខ្មែរក្រហម​ដែល​គាត់​ធ្លាប់​ធ្វើ​ទី​១​ បំផ្លាញ​ក​ត្តិ​យស​ ស្ថាប័ន​ជាតិ​។​ គាត់​មិន​ដែល​ថា​ស្ថាន​ប័ន​ធ្វើ​អ​ញ្ចេះ​ឱ្យ​ល្អ​ អត់​ទេ​ គឺ​និយាយ​អាក្រក់​ ពាក្យ​គាត់​ទី​១​ គឺ​ពុក​រលួយ​ ទី​២​ផ្តាច់​ការ​ ទី​៣​សង្គម​អយុត្តិធម៌​ ទី​បួន​គាត់​និយាយ​ជា​ខ្ញុំ​បរទេស​ ហើយ​ ទី​៥​គាត់​និយាយ​ពី​លិ​ទ្ធិ​ប្រជាធិបតេយ្យ​បោកប្រាស់​គេ​»​។​

​កាលពី​ពេល​ថ្មីៗ​នេះ​ ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ ជា​ពិសេស​ពី​សំណាក់​ សហជីព​ និង​កម្មករ​ បន្ទាប់​មាន​ព័ត៌មាន​ផ្សាយ​ជា​ហូរហែ​រថា​ លោក​បាន​ស្នើ​សហគមន៍​អឺរ៉ុប​ឱ្យ​បិទ​ទីផ្សារ​សម្រាប់​សម្លៀក​បំពាក់​ ដែល​នាំ​ចេញពី​ប្រទេស​កម្ពុជា​។​ ចំនុច​នេះ​លោក​បាន​បកស្រាយ​ថា​ លោក​ពន្យល់​ប្រាប់​សភា​អឺរ៉ុប​ គឺ​ដើម្បី​ម្យ៉ាង​គត់​ ឱ្យ​មាន​សម្ពាធ​លើ​ មេដឹកនាំ​កម្ពុជា​ ដើម្បី​កែខ្លួន​ឱ្យទាន់​ពេលវេលា​ កុំឱ្យ​មានការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ ពី​សហគមន៍​អន្តរជាតិ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x