en     km
en     km

កូរ៉េ​ខាងត្បូង​ចោទ​ កូរ៉េ​ខាងជើង​អំពី​ចារកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​

Share

ក្រុម​មន្ត្រី​កូរ៉េ​ខាងត្បូង​ចោទ​ ប្រទេស​កូរ៉េ​ខា​ជើង​ថា​បាន​ធ្វើ​ចរ​កម្ម​ រំខាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​បន្ទាប់​ពី​ប្រទេស​បងប្អូន​ទាំង​២​នេះ​ បែកបាក់​គ្នា​ដោយសារ​សង្គ្រាមត្រជាក់​។ ​អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​ខាងត្បូង​បាន​និយាយ​ថា​ វា​មិនដឹង​ច្បាស់​អំពី​គោលបំណង​របស់​កូរ៉េ​ខាងជើង​ឡើយ​។​ ប៉ុន្តែ​គេ​ទទូច​ឱ្យ​កូរ៉េ​ខាងជើង​ បញ្ឈប់​នូវ​ការ​ប្រើ​ល្បិច​ចាស់​គំ​រិល​ នេះ​។​

រូបភាពពី៖ Reuters
រូបភាពពី៖ Reuters

ក្រុម​មន្ត្រី​កូរ៉េ​ខាងត្បូង​និយាយ​ថា​ វិទ្យុ​មួយ​ចំនួន​ត្រូវ​ចាប់​បាន​ប៉ុស្តិ៍​គឺ​ឈ្មោះ​ វិទ្យុ​ក្រុង​ព្យុ​ង​យ៉ាង​។​ ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េ​ខាងត្បូង​ បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​រដ្ឋាភិបាល​វិទ្យុ​ចរ​កម្មនេះ​ ផ្សាយ​ក្នុង​រយៈពេល​ខ្លី​គឺ​ ១២​នាទី​ នៅ​ពាក់កណ្តាល​យប់​ដោយ​សំឡេង​មនុស្ស​ស្រី​និយាយ​ថា​៖​ «​ខ្ញុំ​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ភ្នាក់ងារ​ស្វែងរក​លេខ​សំគាល់​២៧»​។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AP​ ប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រើ​ឧបករណ៍​ចាប់​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ម្តង​រួច​មក​ហើយ​កាលពី​នៅ​ថ្ងៃ​ទី​ 24​ខែមិថុនា​។​

​អាជ្ញាធរ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េ​ខាងត្បូង​ បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ ប៉ុន្តែ​ពួក​គេ​បាន​ប្រុងប្រៀប​ជា​ស្រេច​ ដើម្បី​ការពារ​ការ​បង្កហេតុ​អ្វីមួយ​កើតឡើង​។​

​ការ​ផ្សាយ​បែប​នេះ​ ត្រូវ​បាន​កើត​ឡើងជា​ញឹកញាប់​ នៅ​ក្នុង​សម័យ​សង្គ្រាមត្រជាក់​ ដែល​ជា​មធ្យោបាយ​មួយ​ត្រូវ​គេ​ប្រើ​ប្រព័ន្ធ​ចរ​កម្ម​។​

​ការ​ផ្សាយ​បែប​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ភាព​តានតឹង​កើនឡើង​រវាង​កូរ៉េ​ខាងជើង​ និង​កូរ៉េ​ខាងត្បូង​ និង​បន្ទាប់​ពី​ក្រុង​ព្យុ​ង​យ៉ាង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​មី​ស៊ី​ល​ដែល​ជា​ការ​បំពាន​លើ​ ការ​ដាក់​ទណ្ឌកម្ម​របស់​ អន្តរជាតិ​។​

​កូរ៉េ​ខាងត្បូង​ និង​សហរដ្ឋអាមេរិក​បាន​ប្រកាស​កិច្ចព្រមព្រៀង​ ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ល្បឿន​លឿន​ដែល​ធ្វើ​ឱ្យ​ទីក្រុង​ព្យុ​ង​យ៉ាង​ខឹងសម្បារ​យ៉ាង​ខ្លាំង​៕​ ប្រភព​:CNA

Share

Image Not Found
Image

ព័ត៌មានទាក់ទង