en     km
en     km

អា​មេ​រិ​ក​នឹង​រឹបអូស​ទ្រព្យសម្បតិ្ត​ជាង​១​ពាន់​លាន​ដុល្លារ​ របស់​មន្ដ្រី​ម៉ា​ឡេ​ស៊ី​ដែល​ពុក​រលួយ​

Share

​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​ កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​មន្ដ្រីជាន់ខ្ពស់​ម៉ា​ឡេ​ស៊ី​ ដែល​មាន​ចំនួន​ជាង​១​ពាន់​លាន​ដុល្លារ​ អា​មេ​រិ​ក​ ករណី​លាង​លុយ​កង្វក់​ និង​ពុក​រលួយ​។​

​ធនាគារ​ 1MDB។ ប្រភព៖ BBC
​ធនាគារ​ 1MDB។ ប្រភព៖ BBC

​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​  បាន​បញ្ចេញ​ឈ្មោះ​ មន្ដ្រីជាន់ខ្ពស់​របស់​នាយក​រដ្ឋមន្ត្រី​ ណា​ជីព​ រ៉ា​សាក់​ មួយ​ចំនួន​ ដែល​ក្នុង​នោះ​មាន​សាច់ញាតិ​របស់​លោក​ផង​ដែរ​ ពាក់ព័ន្ធ​ក្នុង​ការ​ផ្ទេរ​លុយ​ពី​ មូលនិធិ​របស់​រដ្ឋ​ 1​ MDB​ កាលពី​ឆ្នាំ​២០០៩​។​

​ពួក​មន្ដ្រី​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​ ដែល​ស្រង់​មក​ចុះ​ផ្សាយ​ ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​និយាយ​ថា​ ទ្រព្យ​ស្ប​ត្តិ​មួយ​ចំនួន​របស់​មន្ដ្រី​លោក​ ណា​ជីព​ រ៉ា​សាក់​ ដែល​មាន​ នៅ​សហរដ្ឋអាមេរិក​ ភាគច្រើន​បាន​មក​ពី​ការ​ប្រព្រឹត្ត​ អំពើ​ពុក​រលួយ​។​

​កាលពី​ឆ្នាំ​មុន​ កាសែត​ The​ Wall​ Street​ Journal​ បាន​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​ដោយ​រក​ឃើញ​លុយ​ ជាង​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​បាន​គេ​លួច​ផ្ទេរ​ពី​ធនាគារ​ 1MDB​  ដាក់​ចូល​ក្នុង​គណនី​ផ្ទាល់​របស់​លោកនាយក​រដ្ឋមន្ដ្រី​ ណា​ជីព​។​ ប៉ុន្ដែ​យ៉ាងនេះ​ក្ដី​ លោក​ ណា​ ជីព​ បដិសេធ​ ហើយ​បាន​គំរាម​ប្ដឹង​កាសែត​អន្ដរជាតិ​នេះ​វិញ​៕​ ប្រភព​ពី​៖​ BBC

Share

ព័ត៌មានទាក់ទង

Image