en     km
en     km

សម្តេច​ ហ៊ុន​ សែន​ អះអាង​ថា​លើ​លោក​នេះ​ គ្មាន​អ្នក​ហ៊ាន​ស្តីឱ្យ​ សូ​ម្បី​បា​រ៉ា​ក់​ អូ​បា​ម៉ា​🔊

Share

​ភ្នំពេញ៖ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ព្រឹក​នេះ​បាន​ថ្លែង​ថា​ នៅ​លើ​លោក​នេះ​ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ស្តីបន្ទោស​ឱ្យ​សម្តេច​នោះ​ទេ​ កុំ​ថា​ឡើយ​លោក​ ស៊ិ​ន​ ស៊ូ​អា​បេ​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ សូ​ម្បី​ប្រធានាធិបតី​អា​មេ​រិ​ក​ ក៏​មិន​ហ៊ាន​ដែរ​។​

សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ រូបភាពពី៖ Facebook សម្តេច​ ហ៊ុន​ សែន​
សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ រូបភាពពី៖ Facebook សម្តេច​ ហ៊ុន​ សែន​

សម្តេច​ថ្លែង​បែប​នេះ​ បន្ទាប់​ពី​កាសែត​ក្នុងស្រុក​បោះ​ពុ​ម្ភ​ពីរ​ភាសា​ បាន​ចុះ​ផ្សាយ​ថា​ “​ជប៉ុន​មិនសូវ​និយាយ​ស្តី​ បាន​រិះគន់​កម្ពុជា​ខ្លាំងៗ​ ហើយ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ហានិភ័យ​គោលនយោបាយ​ការ​បរទេស​ ក្នុង​ការ​កាន់ជើង​ប្រទេស​ចិន​ លើ​បញ្ហា​មួយ​ដែល​បាន​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​រវាង​ប្រទេស​មហាអំណាច​ធំ​បំផុត​ពីរ​ របស់​អាស៊ី​ និង​ជា​ម្ចាស់​ជំនួយ​សប្បុរសធម៌​សម្រាប់​កម្ពុជា​”​។​

​ថ្លែង​នៅ​ខេត្តបាត់ដំបង​ ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត​ សម្តេច​ចាត់​ទុក​ថា​ ការ​សរសេរ​របស់​កាសែត​ពីរ​ភាសារ​នោះ​ គឺ​ការ​មូល​បង្កាច់​គ្មាន​មូលហេតុ​។​សម្ដេច​ មិន​ចង់​ឆ្លើយ​តប​ទៅ​វិញ​នោះ​ទេ​ ដោយ​ទុក​ឱ្យ​ភាគី​ជប៉ុន​ជា​អ្នកឆ្លើយ​តប​ទៅ​ ថា​កា​រស​សេរ​នោះ​ខុស​ឬ​ត្រូវ​។​


កាលពី​ម្សិលមិញ​ លោក​ ផៃ​ ស៊ី​ផា​ន​ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ អត្ថបទ​របស់​កាសែត​ក្នុងស្រុក​ (​ កាសែត​ Cambodia​ Daily​ )​  ដោយ​ចាត់​ទុក​ថា​នេះ​ជា​ការ​បំពាន​ការ​ពិត​ ដែល​អាច​ធ្វើ​ឲ្យ​សាធារណៈ​មតិ​យល់​ច្រឡំ​ខុស​ពី​ការ​ពិត​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​ជប៉ុន​ និង​កម្ពុជា​ នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ Shinzo​ Abe​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​៕​

Share

Image
Image
Image