en     km
en     km

ប្រធានាធិបតី​តួ​ក​គី ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ ៣​ខែ

Share

​ប្រធានាធិបតី​តួ​ក​គី​ប្រកាស់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​រយៈពេល​ ៣​ខែ​ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋប្រហារ​មិន​បាន​សម្រេច​កាលពី​ស​ប្ដា​ហ៍​មុន​ ថ្លែង​នៅ​ឯ​វិមាន​ប្រធានាធិបតី​ ទីក្រុង​អង់កា​រ៉ា​ លោក​ រ៉េ​ស៊ិ​ប​ តា​យិ​ប​ អូ​ឌូ​ហ្គា​ន់​ បាន​សន្យា​ថា​យើង​ត្រូវ​បោសសម្អាត​ឲ្យ​អស់​ អ្នក​ពាក់ព័ន្ធ​និង​អំពើរ​រដ្ឋប្រហារ​ បើ​ទោះជា​ស្ថិត​ក្នុង​កងទ័ព​ និង​ស្ថាប័ន​ស៊ី​វិល​ក៏​ដោយ​។​

ប្រធានាធិបតី​តួ​ក​គី  លោក​ រ៉េ​ស៊ិ​ប​ តា​យិ​ប​ អូ​ឌូ​ហ្គា​ន់​។ រូបភាពពី៖ BBC
ប្រធានាធិបតី​តួ​ក​គី លោក​ រ៉េ​ស៊ិ​ប​ តា​យិ​ប​ អូ​ឌូ​ហ្គា​ន់​។ រូបភាពពី៖ BBC

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​រាយការណ៍​ថា​សាលារៀន​ជាង​ ៦០០​ កន្លែង​បាន​បិត​ ហើយ​អ្នក​រដ្ឋការ​ ជា​ច្រើន​ម៉ឺន​នាក់​ត្រូវ​បាន​ព្យួ​ពី​ការងារ​ នៅ​ខណៈ​ដែល​មនុស្ស​ជិត​១​ម៉ឺន​នាក់​ ត្រូវ​បាន​ឃុំខ្លួន​ចាប់តាំងពី​រដ្ឋប្រហារ​បាន​ផ្ទុះ​ឡើង​ កាលពី​ស​ប្ដា​ហ៍​មុន​ ។​

​លោក​ អូ​ឌូ​ហ្គា​ន់​ បាន​ថ្លែង​ថា​វិធានការ​នេះ​មិនមែន​ជា​មធ្យោបាយ​ដើម្បី​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ​ ប៉ុន្ដែ​វា​ជា​ការ​ពង្រឹង​សិទ្ធ​សេរីភាព​និង​ច្បាប់​របស់​ប្រទេស​។​

​នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​ប្រធានាធិបតី​បាន​ថ្លែង​កោតសរសើរ​ដល់​ប្រជាជន​ ជន​ស៊ី​វិល​ ដែល​បាន​ចូលរួម​ជាមួយ​និង​លោក​ប្រឆាំង​ជាមួយ​រដ្ឋប្រហារ​។​

​លោក​ អូ​ឌូ​ហ្គា​ន់​ ថ្លែង​បញ្ជាក់​ដូចនេះ​នៅ​ខណៈ​លោក​ធ្វើ​អធិបតី​ នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ស​ន្ថិ​សុខ​ជាតិ​របស់​ប្រទេស​។​

​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​អំឡុង​នៃ​ការ​ផ្ទុះ​រដ្ឋប្រហារ​ មនុស្ស​ប្រមាណ​ជា​ ២៤៦​ បាន​ស្លាប់​។​

​ទាក់ទិន​ការ​ដាក់​ច្បាប់​គ្រា​មាន​អាសន្ន​នេះ​ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោក​ ច​ន​ ខេ​រី​ បាន​ទ​ទួ​ច​ឲ្យ​មេដឹកនាំ​ តួ​ក​គី​ បន្ថយ​ការ​ប្រើប្រាស់​អំណាច​សឹក​ ហើយ​ត្រូវ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​ឡើង​វិញ​៕​ ប្រភព​៖​ BBC ​

Share

Image
Image
Image