ប្រធានាធិបតីតួកគីប្រកាស់ដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល ៣ខែ ធ្វើឡើងបន្ទាប់ពីរដ្ឋប្រហារមិនបានសម្រេចកាលពីសប្ដាហ៍មុន ថ្លែងនៅឯវិមានប្រធានាធិបតី ទីក្រុងអង់ការ៉ា លោក រ៉េស៊ិប តាយិប អូឌូហ្គាន់ បានសន្យាថាយើងត្រូវបោសសម្អាតឲ្យអស់ អ្នកពាក់ព័ន្ធនិងអំពើររដ្ឋប្រហារ បើទោះជាស្ថិតក្នុងកងទ័ព និងស្ថាប័នស៊ីវិលក៏ដោយ។
បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថាសាលារៀនជាង ៦០០ កន្លែងបានបិត ហើយអ្នករដ្ឋការ ជាច្រើនម៉ឺននាក់ត្រូវបានព្យួពីការងារ នៅខណៈដែលមនុស្សជិត១ម៉ឺននាក់ ត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារបានផ្ទុះឡើង កាលពីសប្ដាហ៍មុន ។
លោក អូឌូហ្គាន់ បានថ្លែងថាវិធានការនេះមិនមែនជាមធ្យោបាយដើម្បីប្រឆាំងលទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្ដែវាជាការពង្រឹងសិទ្ធសេរីភាពនិងច្បាប់របស់ប្រទេស។
នៅពេលជាមួយគ្នានេះ លោកប្រធានាធិបតីបានថ្លែងកោតសរសើរដល់ប្រជាជន ជនស៊ីវិល ដែលបានចូលរួមជាមួយនិងលោកប្រឆាំងជាមួយរដ្ឋប្រហារ។
លោក អូឌូហ្គាន់ ថ្លែងបញ្ជាក់ដូចនេះនៅខណៈលោកធ្វើអធិបតី នៃកិច្ចប្រជុំក្រុមប្រឹក្សាសន្ថិសុខជាតិរបស់ប្រទេស។
តាមរបាយការណ៍របស់រដ្ឋាភិបាលអំឡុងនៃការផ្ទុះរដ្ឋប្រហារ មនុស្សប្រមាណជា ២៤៦ បានស្លាប់។
ទាក់ទិនការដាក់ច្បាប់គ្រាមានអាសន្ននេះ រដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិក លោក ចន ខេរី បានទទួចឲ្យមេដឹកនាំ តួកគី បន្ថយការប្រើប្រាស់អំណាចសឹក ហើយត្រូវឈរលើគោលការណ៍ប្រជាធិបតេយ្យឡើងវិញ៕ ប្រភព៖ BBC