loader

ក្រសួងទេសចរណ៍​ជំរុញ​ឱ្យ​ម្ចាស់​អា​ជី​កម្ម​សេវាកម្ម​ទេសចរណ៍​អនុវត្ត​បរិស្ថាន​ គ្មាន​ផ្សែង​បារី​

ភ្នំពេញ៖ ​ក្រសួងទេសចរណ៍​ ជំរុញ​ឱ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​ ស្តី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី​ដោយ​ព្រមាន​ថា​ បើ​ពុំ​ដូចនេះ​ទេ​ម្ចាស់​មូលដ្ឋាន​អា​ជី​កម្ម​ទាំងនោះ​ នឹង​ត្រូវ​ទទួល​ពិន័យ​រដ្ឋបាល​ដែល​បាន​កំណត់​។​ ​ក្រសួង​បាន​ព្រមាន​ដូចនេះ​ ដោយ​សំអាង​ទៅ​លើ​សេចក្តី​ណ​នាំ​របស់​ខ្លួន​កន្លង​ ដែល​ប្រកាស​ឱ្យ​ប្រើ​ជា​ផ្លូវការ​កាលពី​ខែមិថុនា​ ឆ្នាំ​២០១៦​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

​លោក​ ហោ​ សា​រុន​ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍
​លោក​ ហោ​ សា​រុន​ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍


លោក​ ហោ​ សា​រុន​ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ ថ្លែង​បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ ស្តី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​ នា​ថ្ងៃ​ទី​ ២០​ខែកក្កដា​ នេះ​។​

​លោក​ថ្លែង​បន្ត​ថា​ សេចក្តីណែនាំ​នេះ​គឺជា​ប​ញ្ញ​តិ្ត​មួយ​ដែល​លោក​រំពឹង​ ថា​បន្ទាប់​ពី​សេចក្តីណែនាំ​ បាន​ដាក់​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ម្ចាស់​អា​ជី​កម្ម​ទាំងអស់​ នឹង​ការ​នុ​វត្ត​ឱ្យ​បាន​ល្អ​។​

​លោក​បន្ត​ថា​ ក្នុង​ករណី​ដែល​ម្ចាស់​ជីវ​កម្ម​សេវាកម្ម​ទេសចរណ៍​ មិន​អនុវត្ត​សេចក្តីណែនាំ​ដែល​បាន​កំណត់​ ក្រសួងទេសចរណ៍​ដែល​ជា​ក្រសួង​គ្រប់គ្រង​អាជ្ញាប័ណ្ណ​ទេសចរណ៍​ នឹង​មិន​បន្ត​ ឬ​ផ្តល់​អាជ្ញា​ប័​ណ្ឌ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងនោះ​ឡើយ​។​

​លោក​ ហោ​ សា​រុន​៖​ «​ដូច​ខ្ញុំ​បាន​លើក​ឡើង​ហើយ​ថា​ទន្ទឹម​និង​ការ​អនុវត្ត​យើង​ គឺ​យើង​ប្រើ​នូវ​វិធា​ការណ៍​ដែល​ហៅ​ថា​វិធានការ​រដ្ឋបាល​។​ ប៉ុន្តែ​មុន​នឹង​ចូល​ដល់​វិធានការ​រដ្ឋបាល​យើង​ប្រើ​វិធានការ​អប់រំ​សិន​ គឺ​បាន​ន័យ​ថា​យើង​ត្រូវ​ទុក​រយៈពេល​ដើម្បី​ឱ្យ​រដ្ឋបាល​ ថ្នាក់​ក្រោម​ជាតិ​ធ្វើការ​ផ្សព្វផ្សាយ​។​ ទាមទារ​ពេលវេលា​នៃ​ការ​ផ្សព្វផ្សាយ​ ដើម្បី​កោះ​ប្រជុំ​ម្ចាស់​អាជីវកម្ម​ សេវាកម្ម​ទាំងអស់​ហ្នឹង​មក​ជុំ​គ្នា​ ដើម្បី​ឱ្យ​គាត់​យល់​ដឹង​ពី​ ខ្លឹមសារ​បរិស្ថាន​គ្មាន​ផ្សែង​បារី​…»​។​

​សេចក្តីណែនាំ​ ស្តី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ សេវាកម្ម​ទេសចរណ៍​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ របស់​ក្រសួងទេសចរណ៍​ បាន​កំណត់​ថា​ម្ចាស់​អាជីវកម្ម​ សេវាកម្ម​ទេសចរណ៍​ត្រូវ​បិទ​ផ្សាយ​ ឬ​ដាក់​បម្រាម​អំពី​ការ​ហាម​ជក់​ ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែង​សាធារណៈ​ ដែល​ឱ្យ​សាធារណៈជន​អាច​មើលឃើញ​។​

​ដោយ​មិន​ត្រូវ​ដាក់​តាំង​ ឬ​បង្ហាញ​ប្រដាប់​គោះ​បារី​នៅ​កន្លែង​ហាមឃាត់​មិន​ឱ្យ​ជកបារី​។​ ត្រូវ​បង្គាប់​មិន​ឱ្យ​ជក់​ ឬ​អង្គុយ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​ ចំពោះ​ជន​ណា​ដែល​មិន​អនុវត្ត​ តាម​ស្លាក​បម្រាម​ហាម​ជក់​ និង​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​ឱ្យទាន់​ពេលវេលា​។​ មិន​ត្រូវ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​ ក្នុង​បរិវេណ​មូលដ្ឋាន​របស់​ខ្លួន​ទោះ​ក្នុង​ទម្រង់​ណា​ក៏​ដោយ​។​

​លោកស្រី​ យូ​ សុភា​ អភិបាលរង​ខេត្តសៀមរាប​ដែល​បាន​មក​ចូលរួម​ ក្នុង​សិក្ខាសាលា​នៅ​ព្រឹក​នេះ​ មាន​ប្រសាសន៍​ថា​ លោកស្រី​នឹង​ជំរុញ​ការ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ ឱ្យ​បាន​ទូលំទូលាយ​ ទៅ​តាម​ភោជនីយដ្ឋាន​សណ្ឋាគារ​ក្នុង​ខេត្ត​។​

លោកស្រី​ យូ​ សុភា​ អភិបាលរង​ខេត្តសៀមរាប​
លោកស្រី​ យូ​ សុភា​ អភិបាលរង​ខេត្តសៀមរាប​

លោកស្រី​បានឱ្យ​ដឹងផង​ដែរ​ថា​ កន្លង​មក​ខេត្តសៀមរាប​ក៏​ធ្លាប់​ ផ្សព្វផ្សាយ​ទៅ​កាន់​ម្ចាស់​អា​ជី​កម្ម​ សេវាកម្ម​ទេសចរណ៍​មួយ​ចំនួន​ក្នុង​ខេត្តសៀមរាប​។​ លោកស្រី​បន្ត​ថា​ បន្ទាប់​ពី​ធ្វើការ​ផ្សព្វផ្សាយ​រួច​ ឃើញ​ថា​ម្ចាស់​អាជីវកម្ម​ មានការ​យកចិត្តទុកដាក់​ចំពោះ​បរិស្ថាន​គ្មាន​ផ្សែង​បារី​នេះ​ ប៉ុន្តែ​នៅ​មាន​តំបន់​មួយ​ចំនួន​ដែល​នៅ​តែ​មាន​អ្នក​ជក់​នៅ​ក្នុង​ភោជនីយដ្ឋាន​ និង​សណ្ឋាគារ​នៅឡើយ​។​

​លោកស្រី​ប្រាប់​បន្ថែម​ថា​៖«​ទេសចរណ៍​គ្មាន​ផ្សែង​បារី​ គឺ​វា​មាន​សារៈសំខាន់​ណាស់​ ចំពោះ​បញ្ហា​សុខភាព​គឺ​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ ហើយ​បើសិនជា​គ្មាន​ផ្សែង​បារី​ នោះ​សុខភាព​របស់​ភ្ញៀវ​  ធម្មតា​ភ្ញៀវ​ដែល​មក​ មិន​ថា​ទាំង​ក្នុង​ប្រទេស​យើង​ ទាំង​ក្រៅប្រទេស​ ភាគច្រើន​ក៏​មាន​ភាគច្រើន​ភ្ញៀវ​ដែល​មិន​ពិសារ​បារី​ អ​ញ្ចឹ​ង​វា​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ភ្ញៀវ​ដែល​មិន​ពិសារ​បារី​។​….​ប្រសិនបើ​តំបន់​ទេសចរណ៍​គ្មាន​ផ្សេង​បារី​ ខ្ញុំ​គិត​ថា​វា​អាច​ទាក់ទាញ​ភ្ញៀវ​បាន​កាន់តែ​ច្រើន​»​។​

​តាម​លទ្ធផល​ស្រាវជ្រាវ​មួយ​ របស់​ក្រសួងផែនការ​កាលពី​ឆ្នាំ​២០១៤​  ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ គឺ​កម្ពុជា​មាន​អា​ត្រា​ស្រូប​ផ្សែង​បារី​ នៅ​ក្នុង​ភោជនីយដ្ឋាន​ខ្ពស់​ជាងគេ​។​

​លោក​បន្ត​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ ៧៦%​ ស្រូប​ផ្សែង​បារី​ពី​គេ​នៅ​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​ ៤៩%​ ក្នុង​អាគារ​ធ្វើការ​របស់​រដ្ឋ​ ៣៤%​នៅ​ក្នុង​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ ២២%​នៅ​ក្នុង​គ្រឹះស្ថាន​សុខាភិបាល​។​

​ក្ន​ង​នោះ​ដែរ​ ប្រជា​ពល​កម្ពុជា​៨៤%​ គាំទ្រ​ការ​ហាម​ជក់បារី​ ក្នុង​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​ ៨៧%​គាំទ្រ​ហាម​ជក់​ក្នុង​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ និង​៨៣%​នៅ​ក្នុង​វត្ត​អារាម​និង​កន្លែងធ្វើការ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x