en     km
en     km

អ្នកវិភាគ៖ អាមេរិកអាចមានវិធានការថ្មីមួយទៀតលើកម្ពុជាតាមរយៈទស្សនកិច្ចរបស់ លោក Malinowski

Share

​ភ្នំពេញ៖ ការ​មិន​ចុះសម្រុង​គ្នា​រវាង​បក្ស​ប្រឆាំង​ និង​បក្ស​ដឹកនាំ​ប្រទេស​នា​ពេល​បច្ចុប្បន្ន​ដែល​នាំ​ឱ្យ​ស្ថានភាព​ សិ​ទិ្ធ​មនុស្ស​ កាន់តែ​អាក្រក់​នេះ​ បាន​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ពី​សំណាក់​ សហគមន៍​អន្តរជាតិ​ ជា​ពិសេស​ប្រទេស​ដែល​ជួយ​បញ្ចប់​សង្គ្រាមស៊ីវិល​ នៅ​កម្ពុជា​។​ ​ដោយសារ​ករណី​នេះ​ សហរដ្ឋអាមេរិក​ ដែល​ជា​ប្រទេស​មាន​ឥទ្ធិពល​ជាងគេ​នៅ​លើ​ពិភពលោក​ បាន​សម្រេច​ប​ញ្ចូ​ន​មន្ត្រីជាន់ខ្ពស់​របស់​ខ្លួន​ ម្នាក់​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ និង​ការ​បោះ​ឆ្នោត​ មក​សិក្សា​ស្វែងរក​ការ​ពិត​ ពី​កំណត់ហេតុ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​គេ​ថា​មាន​ភាព​កាន់តែ​អាក្រក់​នៅ​ពេល​ចុង​ក្រោយ​នេះ​។​

(ពីឆ្វេង) លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​នយោបាយ​, ​លោក​ ហេង​ ស្រ៊ា​ង​ អ្នក​ស្រាវជ្រាវ​ពី​សង្គម​ និង​និ​យោ​បាយ​ និងលោ​កប​ណ្ឌិ​ មាស​ នី​ ជា​អ្នក​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​សង្គម។
(ពីឆ្វេង) លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​នយោបាយ​, ​លោក​ ហេង​ ស្រ៊ា​ង​ អ្នក​ស្រាវជ្រាវ​ពី​សង្គម​ និង​និ​យោ​បាយ​ និងលោ​កប​ណ្ឌិ​ មាស​ នី​ ជា​អ្នក​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​សង្គម។

​តាម​រយៈ​ទស្សនកិច្ច​របស់​លោក​ Tom​ Malinowski​ នេះ​ក្រុម​អុ្ន​ក​វិភាគ​កម្ពុជា​ ពិនិត្យ​ឃើញ​ថា​ ទស្សនកិច្ច​នេះ​អាច​ជា​សុច​នាក​រណ៍​ ប្រាប់​កម្ពុជា​ថា​អា​មេ​រិ​ក​នឹង​មិន​ទុក​ឱ្យ​កម្ពុជា​ ដើរ​ចេញពី​គន្លង​ប្រជាធិបតេយ្យ​ឡើយ​។​ តែ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ បែរជា​យល់​ខុស​ពី​នេះ​វិញ​ ។​ សូម​ស្ដាប់​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ធ្វើ​អធិប្បាយ​បន្ថែម​ដូច​តទៅ​នេះ​៖

 

​ទស្សនកិច្ច​របស់​លោក​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​លោក​ Torm​ Malinowski​  ទំនង​មិនមែន​ជា​ធ្វើ​ឡើង​ ដោយ​មិន​មានការ​ព្រាង​ទុក​នោះ​ទេ​ គឺជា​ការ​ពិត​បាន​កើតឡើង​ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​គណៈកម្មាធិការ​កិច្ចការបរទេស​ នៃ​សភា​អា​មេ​រិ​ក​ បាន​អនុម័ត​ សេចក្ដីសម្រេច​លេខ​ ៧២៨​ ដែល​ដាក់​ប្រទេស​កម្ពុជា​ ជា​រដ្ឋ​មួយ​មានការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ របស់​ពលរដ្ឋ​គួរ​ព្រួយបារម្ភ​ ហើយ​បារម្ភ​មួយទៀត​នោះ​ គឺ​ខ្លាច​ប្រទេស​កម្ពុជា​ កាន់តែ​រអិល​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

​សេចក្ដីសម្រេច​នេះ​ ក៏​កើតឡើង​បន្ទាប់​ពី​ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​ អង្គការសហប្រជាជាតិ​សម្រេច​ដាក់​កម្ពុជា​ ក្នុង​រូបភាព​អាក្រក់​ដូចនេះ​ដែរ​។​ បន្ថែម​លើ​នេះ​សភា​សហភាព​អឺរ៉ុប​ គំរាម​ផ្ដាច់ជំនួយ​ សម្រាប់​កម្ពុជា​ទៀត​ផង​។​

​ទាំងនេះ​ហើយ​មើលទៅ​ ដែល​ក្រុម​អ្នកវិភាគ​គិត​ថា​ទស្សនកិច្ច​របស់​លោក​ Torm​ Malinowski​  អាច​នាំ​កម្ពុជា​ ទៅ​រក​វេទិកា​អន្តរជាតិ​មួយ​ និយាយ​កំណត់​ត្រា​សិទ្ធិ​មនុស្ស​ ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​។​

​លោ​កប​ណ្ឌិ​ មាស​ នី​ ជា​អ្នក​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​សង្គម​ និង​ជា​អ្នកវិភាគ​ ពិនិត្យ​ឃើញ​ថា​ ទស្សនៈកិច្ច​របស់​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ លោក​ Torm​ Malinowski​ គឺ​ ដូច​ជា​គ្មាន​ការ​ត្រៀម​ទុកជា​មុន​ទេ​ តែ​ការ​បំពេញ​បេស​កម្ម​មួយ​ស្វែងរក​ការ​ពិត​នៃ​កំណត់​ត្រា​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​កម្ពុជា​ ហើយ​ដែល​ជា​ការ​ជំរុញ​របស់​សមាជិក​សភា​អា​មេ​រិ​ក​។​

‹‹​ខ្ញុំ​គិត​ថា​ការ​ធ្វើ​ទស្សនៈកិច្ច​របស់​លោក​ឧបការី​រដ្ឋមន្ត្រី​សហរដ្ឋ​អា​មេ​រិច​វា​ជា​ផ្នែក​មួយ​ដែល​មិន​ស្រុក​គេ​មិន​មាន​អំណាច​ប្រមូលផ្តុំ​ដូច​នៅ​ក្នុងស្រុក​យើង​នោះ​ទេ​អ​ញ្ចឹ​ង​ពេល​សមាជិក​សភា​ដាក់​សំណើរ​ឬ​វិធានការ​អ្វីមួយ​ទៅ​រដ្ឋាភិបាល​ខាង​រដ្ឋាភិបាល​ក៏​ត្រូវ​តែ​មាន​គោលការណ៍​មក​អង្កេត​កាណ៍​។​…​ខ្ញុំ​គិត​ថា​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​ឧបការី​រដ្ឋមន្ត្រី​សហរដ្ឋ​អា​មេ​រិច​នេះ​ជា​តំណើរការ​ស្វែងរក​ការ​ពិត​កាលណា​គេ​បាន​ហើយ​គេ​នឹង​ របាយ​កាណ៍​ជូន​រដ្ឋាភិបាល​ដើម្បី​ការងារ​បន្ត​››​។​

​លោក​ពន្យល់​ថា​កាលដែល​ អន្តរជាតិ​លើក​ឡើង​ពី​ការ​បញ្ហា​រំលោភសិទ្ធិ​សង្គម​ស៊ី​វិល​ និង​ បក្ស​ប្រឆាំង​ហើយ​សហភាព​អឺរ៉ុប​គំរាម​ ផ្តាច់ជំនួយ​មក​កម្ពុជា​ព្រោះ​ការ​មិន​គោរព​សិទ្ធ​មុន​ស្ស​ជាដើម​ គឺ​សញ្ញា​អាក្រក់​មួយ​ចំពោះ​កម្ពុជា​។​ លោក​ថា​តាម​រយៈ​លោក​ Torm​ Malinowski​គឺ​អាច​ ប្រឈម​មុខ​អ្វី​ថ្មី​មួយទៀត​ប្រសិនបើ​ ពុំ​មាន​ដំណោះស្រាយ​ បញ្ចប់​កំ​ដៅ​នយោបាយ​ ។​

​ទស្សនៈកិច្ច​មក​កម្ពុជា​រយៈពេល​២​ថ្ងៃ​គឺ​១៨​និង​ទី​១៩​កក្កដា​នេះ​ លោក​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ សហរដ្ឋអាមេរិក​ លោក​ Tom​ Malinowski​ ក៏​បាន​ទទូច​ឲ្យ​កម្ពុជា​ទម្លាក់​បទ​ចោទ​ លើ​មន្ត្រី​បក្ស​ប្រឆាំង​  មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​គ​.​ជ​.​ប​ ហើយ​ជំរុញ​ឱ្យ​ស្ថានការណ៍​នយោបាយ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ ដែល​លោក​ថា​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ មាន​សារៈសំខាន់​ បើ​កម្ពុជា​បើកចំហ​សេរីភាព​សម្ដែង​មតិ​។

​លោក​បាន​ជំរុញ​ដូចនេះ​ ក្នុង​ជំនួប​ជាមួយ​រដ្ឋលេខាធិការ​ក្រសួងការបរទេស​លោក​ អ៊ុ​ច​ បូរ​រិ​ទ្ធ​។​ តែ​បែប​នេះ​ក្ដី​ លោក​ អ៊ុ​ច​ បូរ​រិ​ទ្ធ​ អះអាង​ថា​កម្ពុជា​មិន​បាន​គាបសង្កត់​សិទ្ធិ​មនុស្ស​ អ្វី​ឡើយ​។​

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​នយោបាយ​យល់​ឃើញ​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Torm​ Malinowski​ ក៏​មាន​ន័យ​ថា​សហរដ្ឋ​អា​មេ​រិច​ចង់​ឲ្យ​មានការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​ កម្ពុជា​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។​

​លោក​បន្ត​ថា​ប្រសិនបើ​កម្ពុជា​មិន​អនុវត្ត​ការ​គោរ​សិទ្ធិ​មនុស្ស​នោះ​ទេ​ គឺ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កម្ពុជា​ហើយ​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កិច្ច​នៅ​ពេល​ខាង​មុខ​។​ លោក​គិត​ថា​ទាំង​ សហភាព​អឺរ៉ុប​ និង​អា​មេ​រិ​ក​អាច​ផ្ដាច់ជំនួយ​ ឬ​ដាក់​សម្ពាធ​លើ​ការ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​របស់​កម្ពុជា​ដែល​លោក​ថា​ មុខមាត់​កម្ពុជា​ពិត​អាប់ឱន​នៅ​លើ​ឆាក​អន្តរជាតិ​។​


‹‹​សម្រាប់​កាលៈទេសៈ​បច្ចុប្បន្ន​រដ្ឋាភិបាល​គួរ​គិត​ឡើង​វិញ​ទី​មួយ​ធ្វើ​យ៉ាងណា​ស្ថានការណ៍​ គោរព​សិទ្ធ​មនុស្ស​ល្អ​ឡើង​វិញ​ ដោយ​គោរព​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង​ យ៉ាង​ច្បាស់​ពី​ការ​គោលការណ៍​សិទ្ធ​សេរីភាព​ប្រជាធិបតេយ្យ​ ហើយ​រដ្ឋាភិបាល​គួរ​ពិនិត្យ​នូវ​អនុ​សាស្ត្រ​ដែល​គេ​ផ្តល់​ឲ្យ​ជា​ជាង​ការ​ទាត់​ចោល​››​។​

​លោក​បន្ត​ថា​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ឱ្យ​តំ​ម្លៃ​ខ្ពស់​ចំពោះ​ទស្សនកិច្ច​របស់​លោក​ Tom​ Malinowski​។​

​ចំណែក​លោក​ ហេង​ ស្រ៊ា​ង​ អ្នក​ស្រាវជ្រាវ​ពី​សង្គម​ និង​និ​យោ​បាយ​ ហើយ​ជា​អ្នកវិភាគ​ម្នាក់​ដែរ​ លោក​ពិនិត្យ​ឃើញ​ថា​ការ​មក​ទស្សនកិច្ច​ របស់​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ គឺជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ប្រទេស​មហាអំណាច​មួយ​នេះ​ លើ​បញ្ហា​រំលោភ​សិទ្ធ​នៅ​កម្ពុជា​។​ លោក​ថា​អា​មេ​រិ​ក​ ពិតជា​មាន​ឥទ្ធិពល​ ដែល​ធ្វើ​អោយ​មានការ​ប្រែប្រួល​នយោបាយ​នៅ​កម្ពុជា​។

‹‹​ជា​វិ​បត្ត​ធំ​សម្រាប់​ស្រុក​យើង​ដែល​មានឈ្មោះ​អា​សោច​នៅ​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន​ហើយ​ទី​ពីរ​ធ្វើ​ឲ្យ​បរទេស​ធំ​ដែល​មាន​ទន់​វិនិយោគ​គេ​មិន​មក​រកស៊ី​ស្រុក​ខ្មែរ​គេ​មាន​លុយ​គេ​មាន​ទន់​គេ​ទៅ​ដាក់​ប្រទេស​ជិតខាង​មាន​ថៃ​ ឡាវ​ វៀតណាម​ជាដើម​។​និង​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​ដោយ​ភាព​ភ័យ​ក្លា​ច​ជាដើម​ដូច​ជា​ជីវិត​លោក​ កែម​ ឡី​ និង​ជីវិត​អ្នកមាន​ចំនេះដឹង​និង​ស្រលាញ់​សិទ្ធ​សេរីភាព​ជាដើម​››​។​

​លោក​ គិត​ថា​ប្រសិនបើ​កម្ពុជា​នៅ​តែ​បន្ត​ការ​មិន​កែតំរូវ​ នឹង​ធ្វើ​ឲ្យ​លំហូ​រវិ​និ​យោ​ទុន​នៅ​កម្ពុជារ​ត់ទៅ​ប្រទេស​ជិតខាង​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​


តែ​បែប​នេះ​ក្ដី​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា​មិន​យល់​ស្របចំពោោះ​ ​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​ទាំងនេះ​ទេ​។​

​លោក​ ថា​កម្ពុជា​ស្វាគមន៍​ចំពោះ​ទស្សនកិច្ច​របស់​ Tom​ Malinowski​ បើ​ទោះជា​លោក​ Torm​ នេះ​ មក​វាយតម្លៃ​សា្ថ​ន​ភាព​នយោបាយ​នៅ​កម្ពុជា​ ក៏​ដោយ​។​

​តែ​ទន្ទឹម​នឹង​នេះ​ លោ​កថា​រដ្ឋាភិបាលមានការ​ព្រួយបារម្ភខ្លះដែរ​ចំពោះ​ការ​ដាក់​សម្ពាធ​ពី​សហរដ្ឋអាមេរិក​ ឬ​ប្រទេស​ណាមួយ​​។​

‹‹​យើង​ចេះ​តែ​មានការ​បារម្ភ​ហើយ​ តែបើ​ថា​ឲ្យ​បារម្ភ​ដល់​បាត់​ម្ចាស់​ការ​ហ្នឹង​យើង​មិន​បាត់​ម្ចាស់​ការ​ទេ​ព្រោះ​យើង​ជា​អ្នកគ្រប់គ្រង​អំណាច​ យើង​ត្រូវ​តែ​មាន​វិធី​ផ្សេងៗ​ដើម្បី​ដំណើរការ​ឲ្យ​សេដ្ឋកិច្ច​របស់​យើង​ ស្ថេ​រ​ភាព​ និង​និរន្ដរ៍ភាព​ ប៉ុន្ដែ​គ្រាន់តែ​ការ​បិត​នេះ​វា​ប៉ះពាល់​កំលាំង​ធំ››​។​

​ក្រុម​អ្នកវិភាគ​ដែល​វិទ្យុ​ស្ដ្រី​ បាន​សុំ​ការ​ពន្យល់​និង​បកស្រាយ​ជុំវិញ​ទស្សនកិច្ច​របស់​លោក​ Tom​ Malinowski​ ពួក​គាត់​បាន​លើក​ឡើង​ដូចៗ​គ្នា​ថា​ ទស្សនកិច្ច​របស់​អ្នកការ​ទូត​ជាន់ខ្ពស់​អា​មេ​រិ​ក​រូប​នេះ​អាច​ជា​ ជំហាន​ដំបូង​ដើម្បី​មក​ធ្វើការ​វាយតម្លៃ​ហើយ​ ចុង​ក្រោយ​អា​មេ​រិ​ក​នឹង​កំណត់​យុទ្ធសាស្ដ្រ​របស់​ខ្លួន​ថ្មី​ទៀត​លើ​ប្រទេស​កម្ពុជា​គឺ​ធ្វើ​យ៉ាងណា​ ឲ្យ​មាននៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ និង​ ឆ្នាំ​២០១៨៕

Share

ព័ត៌មានទាក់ទង

Image