en     km
en     km

លោក​ ត្រាំ​ នឹង​ទទួល​បានការ​គាំទ្រ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ថ្ងៃស្អែក​នេះ​

Share

សហរដ្ឋអាមេរិក៖ គណបក្ស​សាធារណរដ្ឋ​បាន​ប្រកាសបញ្ជូន​បេក្ខជន​ ជា​ផ្លូវការ​បេក្ខជន​ប្រ​ធានា​ធីប​តី​ មហាសេដ្ឋី​អចលនទ្រព្យ​ លោក​ ដូ​ណា​ល់​ ត្រាំ​ ក្នុង​ការប្រកួត​ប្រជែង​តំណែងប្រធានាធិបតី ជាមួយនឹង​អតីតរដ្ឋមន្ដ្រី​ការ​បរទេស​ គឺ​លោក​ ស្រី​ ហី​ឡា​រី​ គ្លី​ន​តុ​ន​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​។​

Donal-Trump
លោក​ ដូ​ណា​ល់​ ត្រាំ​ ។​រូបភាពពី៖ BBC

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោក​ ដូ​ណា​ល់​ ត្រាំ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ក្លាយជា​បេក្ខជន​តំណែង​ប្រធានាធិបតី​ ជា​ផ្លូវការ​តាម​រយៈ​ការ​អនុម័ត​ ដោយ​គណៈប្រតិភូ​ នៃ​គណបក្ស​សាធារណរដ្ឋ​នៅ​ថ្ងៃ​ព្រហស្បត្ដិ៍​ ស្អែក​នេះ​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​ BBC​ បាន​រាយការណ៍​ថា​ លោកស្រី​ គ្លី​ន​តុ​ន​ តែ​មួយ​គត់​នឹង​ត្រូវ​បាន​គណបក្ស​ប្រជាធិបតេយ្យ​អនុម័ត​ជា​បេក្ខជន​តំណែង​ប្រធានាធិបតី​ បន្ទាប់​ពី​លោកស្រី​បាន​ឈ្នះ​ឆ្នោត​ដ៏​លំបាក​បំផុត​ លើ​គួ​ប្រ​កួតរបស់​លោកស្រី​ គឺ​សមាជិក​ព្រឹទ្ធសភា​ បេ​នី​ សែន​ឌ័​រ​។​

​សហរដ្ឋអាមេរិក​នឹង​បោះ​ឆ្នោត​ជ្រើសរើស​តំណែង​ប្រធានាធិបតី​លើក​ទី​ ៤៥​ ជំនួស​លោក​ អូ​បា​ម៉ា​ ដែល​ត្រូវ​ដាក់់​ឲ្យ​ចូល​និវត្ដន៍​ ហើយ​ការ​បោះ​ឆ្នោត​នេះ​នឹង​ប្រព្រឹត្ដិ​ទៅ​នៅ​ថ្ងៃ​ទី​ ១៨​ វិច្ឆិកា​ ឆ្នាំ​២០១៦​។​

​តាម​ការ​ស្ទង់​មតិ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ សហរដ្ឋអាមេរិក​មួយ​ចំនួន​ បង្ហាញ​ថា​ លោក​ ដូ​ណា​ល់​ ត្រាំ​ និង​ លោក​ស្រិ​ ហី​ឡា​រី​ គ្លី​ន​តុ​ន​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រកៀកគ្នា​យ៉ាង​ខ្លាំង​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ ដែល​ខុស​ពី​ការ​ស្ទង់មតិ​ដំបូង​នៅ​ខែ​ មេ​សា​ បញ្ជាក់​ថា​លោក​ ដូ​ណា​ល់​ ត្រាំ​ ទទួល​បានការ​គាំទ្រតិចតួចបំផុត​ បើ​ប្រៀបធៀបនឹង​លោកស្រី​ គ្លី​ន​តុ​ន​។​

​ការ​ស្ទង់មតិ​ចុង​ក្រោយ​ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ធ្វើ​ឡើង​ កាលពី​ចុងខែ​មិថុនា​ នេះ​ គឺ​ លោក​ ត្រាំ​ ចាញ់​លោកស្រី​ គ្លី​ន​តុ​ន​ តែ​ ២​ភាគរយប៉ុណ្ណោះ​៕​ ប្រ​ភ​ព៖​ BBC

Share

Image
Image
Image