en     km
en     km

អង្គការ​ Unicef​ ព្រមាន​ពី​គ្រោះ​អត់ឃ្លាន​នៅ​នី​ហ្សេ​រី​យ៉ា​ប៉ះពាល់​ខ្លាំង​លើ​កុមារ​រាប់​លាន​នាក់​

Share

ភ្នំពេញ៖ ​ទីភ្នាក់ងារ​ទទួល​បន្ទុក​ ផ្នែក​កុមារ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ ស្ទើរតែ​មួយ​ភាគ​បួន​ នៃ​កុមារ​នី​ហ្សេ​រី​យ៉ា​ក្នុង​រដ្ឋ​ Borno​ ប្រមាណ​មួយ​លាន​នាក់​ ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​អតីត​ពួក​ បូ​កូ​ហា​រ៉ា​ម​ ត្រូវ​ទទួល​រង​គ្រោះ​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​យ៉ាងធ្ងន់ធ្ងរ​។​

ប្រភពពី៖ BBC
ប្រភពពី៖ BBC

អង្គការ​ UNICEF​ ព្រមាន​ថា​មនុស្ស​រាប់​ម៉ឺន​នាក់​នឹង​បាត់បង់​ជីវិត​ ប្រ​សិន​មិន​បាន​ទទួល​ការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​នោះ​ទេ​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ នៅ​ក្នុង​តំបន់​ ដែល​គ្រប់គ្រង​ដោយ​ពួក​សកម្មប្រយុទ្ធ​ បូ​កូ​ហា​រ៉ា​ម​ ស្បៀងអាហារ​និង​ទឹក​ដែល​ពួក​គេ​បរិភោគ​ ពុំ​មាន​អនាម័យ​នោះ​ទេ​។

​កាលពី​ខែ​មុន​ អង្គការ​សប្បុរសធម៌​មួយ​បាន​រាយការណ៍​ថា​ ប្រជាជន​ដែល​ភៀសខ្លួន​ចេញពី​ការ​គ្រប់គ្រង​របស់​ បូ​កូ​ហា​រ៉ា​ម​ បាន​ស្លាប់​ដោយ​ការ​អត់ឃ្លាន​។​

​ក្នុង​ការ​បះបោរ​មួយ​របស់​ក្រុម​អ៊ី​ស្លា​ម​ ក្នុង​រយៈពេល​ ៧​ឆ្នាំ​មកនេះ​បាន​ធ្វើ​ឱ្យ​ មនុស្ស​ប្រហែល​ ២​ម៉ឺន​នាក់​បាន​ស្លាប់​ និង​ជាង​ ២​លាន​នាក់​បាន​ផ្លាស់​ទីលំនៅ​ដ្ឋា​ន​ខណៈ​កងទ័ព​ របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​ បាន​ចូល​វាយលុក​ប​ង្រា​ប​ជា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ក្រុម​បះបោរ​នេះ​។​

​អង្គការ​ Unicef​ រាយការណ៍​បន្ត​ថា​ តំបន់​ជា​ច្រើន​ទៀត​នៅ​ក្នុង​ភាគ​ឦសាន​នៃ​ប្រទេស​  គឺ​ អង្គការ​មនុស្ស​ធ​ម៍​ មួយ​បាន​ចូល​ទៅ​ផ្តល់​ជំនួយ​បាន​ហើយ​។​ តែ​យ៉ាងណា​ទំហំ​នៃ​វិបត្តិ​អាហារូបត្ថម្ភ​ អាច​នឹង​ប៉ះពាល់​ដល់​កុមារ​ជា​ច្រើន​ថែម​ទៀត​។

​អង្គការ​ Unicef​ បន្ថែម​ថា​ កុមារ​ ២៤៤​ពាន់​នាក់​ ត្រូវ​បាន​រក​ឃើញ​ថា​ ទទួល​រង​គ្រោះ​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​យ៉ាងធ្ងន់ធ្ងរ​ នៅ​ក្នុង​រដ្ឋ​  Borno​ ហើយ​មួយ​នាក់​ក្នុង​ចំណោម​៥​នាក់​ អាច​នឹង​ស្លាប់​ប្រសិនបើ​ពួក​គេ​មិន​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​។

​លោក​ Manuel​ Fontaine​ នាយក​ប្រចាំ​តំបន់​ភាគ​ខាងលិច​ និង​ទ្វីបអាហ្វ្រិក​ របស់​អង្គការ​ Unicef​ ព្រមាន​ថា​៖​ «​ កុមារ​ជា​មធ្យម​ចំនួន​ ១៣៤​ នាក់​នឹង​ត្រូវ​ស្លាប់​ជា​រៀងរាល់ថ្ងៃ​ ដោយ​កង្វះ​អាហារូបត្ថម្ភ​ ហើយ​ប្រសិនបើ​កុមារ​ទាំងនោះ​មិន​បាន​ទទួល​ ការ​ពិនិត្យ​តាម​មាត្រដ្ឋាន​ត្រឹមត្រូវ​និង​ឆាប់រហ័ស​ទេ​នោះ​»​។​

​លោក​ Fontaine​ បន្ត​ថា​៖«​យើង​ត្រូវការ​ដៃគូ​ និង​ម្ចាស់​ជំនួយ​ទាំងអស់​ មក​ជួយ​ឧ​បត្ត​ម្ភ​ ដើម្បី​ការពារ​កុំឱ្យ​កុមារ​ស្លាប់​បន្ត​ទៀត​គឺ​គ្មាន​នរណា​ម្នាក់​អាច​ទទួលយក​ វិបត្តិ​នេះ​តែ​ម្នាក់ឯង​បាន​ទេ​»​។​

​លោក​ Fontaine​ បាន​និយាយ​ថា​ ប្រជាជន​ផ្លាស់​ទីលំនៅ​និង​កុមារ​រាប់​ពាន់​នាក់​ធ្លាក់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដែល​ពួក​គេ​ចាំបាច់​ ត្រូវការ​ជំនួយ​។​

​លោក​បាន​បន្ថែម​ថា​៖​ «​មាន​មនុស្ស​ពីរ​លាន​នាក់​ ក្នុង​រដ្ឋ​ Borno​ ដែល​យើង​នៅ​តែ​មិន​ទាន់​អាច​ជួយ​ពួក​គេ​បាន​។​ តែ​អ្វី​ដែល​ជា​វិបត្តិ​ពិត​នេះ​ គឺ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ដល់​ពិភពលោក​នោះ​ទេ​»​។​

​អង្គការ​ គ្រូពេទ្យ​គ្មាន​ព្រំដែន​ បានឱ្យ​ដឹង​កាលពី​ខែមិថុនា​ថា​ អង្គការ​នេះ​បាន​ ជួយ​ ពលរដ្ឋ​ ២៤០០០​នាក់​ នៅ​ក្នុង​ជំរុំ​ជនភៀសខ្លួន​ នៅ​ក្នុង​រដ្ឋ​ Borno៕​ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image