ភ្នំពេញ៖ លោក Torm Malinowski ឧបការីរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ដែលបានទៅដាក់កម្រងផ្កានិងគោរពវិញ្ញណក្ខន្ធលោកបណ្ឌិត នៅព្រឹកមិញនេះ បានសម្ដែងការកោតសរសើរ ចំពោះ វិរៈភាពរបស់លោកបណ្ឌិតខណៈលោកសន្យាសហការ ជាមួយប្រជាជនកម្ពុជា ដើម្បីអនាគតប្រទេសនេះ។
លោក Torm Malinowski បានចារក្នុងសៀវភៅ កំណត់ត្រា មរណៈទក្ខសពលោក កែមឡី ដោយសរសេថា ៖«តាងនាមឱ្យសហរដ្ឋអាមេរិក ខ្ញុំសូមសម្ដែងនូវ មរណៈទុក្ខ និង សោកស្ដាយក្រៃលែងជូនចំពោះគ្រួសារលោក កែម ឡី ដែលបានបាត់បង់ ស្វាមី ឪពុក ជាទីស្រឡាញ់។ យើង សូមគោរពយ៉ាងស្មោះ អស់ពីចិត្តចំពោះ សុចរឹតភាព ឯករាជ្យភាព សុទិដ្ឋិនិយម របស់ លោកបណ្ឌិត ។ ក្នុងន័យនេះ យើងសន្យាសហការជាមួយប្រជាជនកម្ពុជា ដើម្បីជួយធ្វើឱ្យល្អអនាគត ដែលយើងចង់បានទាំងអស់គ្នា »។
លោក Tom Malinowski ជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការងារ។
ឧបការីរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅពេល ស្ថានការណ៍នយោបាយ ឡើងកំដៅនេះលោកបានជួប ជាមួយលោក លោក អ៊ុច បូររិទ្ធរដ្ឋលេខាធិការក្រសួងការបរទេស កម្ពុជាកាលពីថ្ងៃម្សិលមិញ ។
ក្នុងជំនួបនោះ លោក Torm Malinowski បានស្នើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ពង្រឹងវប្បធម៌សន្ទនាឡើងវិញខណៈលោកព្រួយបារម្ភ អំពីការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស នៅកម្ពុជា។
កាលពីថ្ងៃម្សិលមិញ លោក Torm Malinowski ក៏បានជួបផងដែរជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនៅស្នាក់ការគណបក្សនេះ នៅសង្កាត់ចាក់អង្រែលើ៕