អូស្រ្តាលី៖ លោក Malcolm Turnbull បានស្បថចូលកាន់តំណែងអាណត្តិថ្មី ជានាយករដ្ឋមន្ត្រីអូស្ត្រាលី នៅថ្ងៃទី១៩កក្ដដានេះ បន្ទាប់ពីលោកបានទទួលជ័យជម្នះយ៉ាងលំបាក នៅក្នុងការបោះឆ្នោតសភា កាលពីសប្ដាហ៍មុន ។

នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២ កក្កដា គណបក្សរបស់លោកគឺគណបក្សសេរីនិយម ទទួលបានអាសនៈ ៧៦ ក្នុងចំណោមអាសនៈសរុប ១៥០ ដែលគ្រាន់បង្ហាញថា លោក Malcolm Turnbull មានលទ្ធភាពបង្កើតរដ្ឋាភិបាលក្រោមរូបភាពជារដ្ឋាភិបាលចម្រុះ។
លោក Malcolm Turnbull បានស្បថចូលកាន់តំណែងនេះនៅវិមានរដ្ឋាភិបាល និងស្បថនៅចំពោះមុខ អគ្គទេសាភិបាល Peter Cosgrove ដែលតំណាងព្រះមហាក្សត្រ Elizabeth II នៃចក្រភពអង់គ្លេស ៕
Post Views: 181