en     km
en     km

មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​ នឹង​គោរព​វិញ្ញាណក្ខន្ធ​លោក​ កែម​ ឡី

Share

​ភ្នំពេញ៖ លោក​ Torm​ Malinowski​ ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ សហរដ្ឋអាមេរិក​ ដែល​បង្ហាញ​ការ​ព្រួយបារម្ភ​ ពី​ការ​ធ្លាក់​ចុះ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​សេរីភាព​ បក្ស​ប្រឆាំង​ និង​សង្គម​ស៊ី​វិល​នៅ​កម្ពុជា​ត្រូវ​បាន​រាយការណ៍​មក​ថា​លោក​នឹង​ទៅ​គោរព​វិញ្ញ​ក្ខ​ន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ព្រឹក​នេះ​។​

(ពីឆ្វេង) លោក​ Torm​ Malinowski​ ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ សហរដ្ឋអាមេរិក បានជួបពិភាក្សាការងារជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ

(ពីឆ្វេង) លោក​ Torm​ Malinowski​ ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ សហរដ្ឋអាមេរិក បានជួបពិភាក្សាការងារជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ


លោក​ ទឹម​ ម៉ា​ល័យ​ សមាជិក​គណៈ​ក​ម្មា​ការ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ បានឱ្យ​វិទ្យុ​ស្ត្រី​ដឹង​ថា​លោក​ Torm​ Malinowski​ នឹង​ទៅ​កាន់​វត្ត​ពោធិ​យា​រ៉ា​ម​ ហៅ​ វត្ត​ចាស់​ នៅ​សង្កាត់​ជ្រោយចង្វា​ នៅ​ម៉ោង​ ១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​ លោក​បណ្ឌិត​ កែម​ ឡី​។​

​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ សហរដ្ឋអាមេរិក​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ នៅ​ពេល​ ស្ថានការណ៍​នយោបាយ​ ឡើង​កំ​ដៅ​នេះ​លោក​បាន​ជួប​ ជាមួយ​លោក​ លោក​ អ៊ុ​ច​ បូរ​រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​។​ ក្នុង​ជំនួប​នោះ​ លោក​ Torm​ Malinowski​ បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ ពង្រឹង​វប្បធម៌​សន្ទនា​ឡើង​វិញ​ខណៈ​លោក​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​។​

​លោក​ Torm​ Malinowski​ ក៏​បាន​ជួប​ផង​ដែរ​ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​ Tom​ Malinowski​ ជា​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យ​ និង​ការងារ​៕

Share

Image
Image
Image