en     km
en     km

​រដ្ឋសភា​ស​មិន​ទាន់​ដក​អភ័យឯកសិទ្ធិ​អ្នកតំណាង​ CNRP​ទាំង​ពីរ​រូប​ក្រោម​ហេតុផល​ថា​ ពិនិត្យ​ផ្លូវច្បាប់​ឡើង​វិញ​🔊

Share

ភ្នំពេញ៖ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃ​ទី​ ១៨​ ក​ក្ដ​ដា​នេះ​ បាន​សម្រេច​លើ​សំណើ​របស់​តុលាការ​រាជធានី​ភ្នំពេញ​ ដែល​ស្នើ​សុំ​លើក​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​គឺ​លោក​ តុ​ វ៉ា​ន់​ចាន់​ និង​លោក​ ពិន​ រតនា​ ដោយ​ប្រគល់​សំណើ​នេះ​ទៅ​ឱ្យ​គណកម្មការ​ទី​ ៦​ នៃ​រដ្ឋសភា​ធ្វើការ​សិក្សា​ឡើង​វិញ​។​

ការ​សម្រេច​នេះ​នាំ​ឱ្យ​អ្នក​ច្បាប់​ និង​អ្នកវិភាគ​នយោបាយ​ យល់​ឃើញ​ថា​ រដ្ឋសភា​មក​ពី​បក្ស​កាន់​អំណាច​ហាក់​បាន​គោរព​ច្បាប់​ឡើង​វិញ​ ហើយ​ក៏​បង្ហាញ​ពី​តុ​ល្យា​ភាព​អំណាច​របស់​គណបក្សកាន់អំណាច​ និង​បក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​ផង​ដែរ​។​

 

cnrp-tow-thum
​លោក ឡេង ប៉េងឡុង អង្គុយនៅកណ្តាល​កំពុងធ្វើសន្និសទីព័ត៌មាននៅក្នុងសាលសន្និសីទរដ្ឋសភា។
នៅ​ទីបំផុត​ទៅ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ បាន​សម្រេច​មិន​លើក​អភ័យឯកសិទ្ធិ​អ្នកតំណាង​ពីរ​រូប​ គឺ​លោក​ តុ​ វ៉ា​ន់​ចាន់​ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​លោក​ ពិន​ រតនា​ តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ តាម​សំណើ​របស់​អយ្យ ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ​។​

ការ​សម្រេច​មិន​ទាន់​ដក​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​ទាំង​រូប​នេះ​ ក៏​ព្រោះតែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ សំអាង​ហេតុ​ថា​ សភា​កំពុង​ស្ថិត​ក្នុង​វិស្សមកាល​។​ តែ​យ៉ាងណា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នឹង​ប​ញ្ចូ​ន​សំណើ​នេះ​ ទៅ​កាន់​គណកម្មការ​ទី​ ៦​ ដើម្បី​ពិនិត្យ​និង​សិក្សា​ឡើង​វិញ​។​ នេះ​បើ​តាម​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ អ្នកនាំពាក្យ​រដ្ឋសភា​ ដែល​បាន​អះអាង​ដូចនេះ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ រដ្ឋសភា​បិទ​កិច្ចប្រជុំ​។​

លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ បញ្ជាក់​បន្ថែម​ថា​ របៀបវារៈ​របស់​អ្នកតំណាង​រាស្ត្រ​២​រូប​ អាច​នឹង​ត្រូវ​ដឹង​ថា​ត្រូវ​សម្រេច​ដូច​ម្ដេច​ គឺ​ត្រូវ​រង់ចាំ​ គណកម្មការ​ទី​៦​ជា​មុន​សិន​។​

នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​មិ​ញ​នេះ​ដែរ​ ក៏​មាន​របៀបវារៈ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ​ រួម​មាន​ ការ​ពិនិត្យ​លើ​សំណើ​ស្នើ​សុំ​រដ្ឋសភា​បំភ្លឺ​បញ្ជាក់​ អំពី​ករណី​លោក​ សម​ រ​ង្ស៊ី​ ដែល​ត្រូវ​បាន​រដ្ឋសភា​ប្រកាស​សុពលភាព​នៃ​អាណត្តិ​ជា​សមាជិក​រដ្ឋសភា​ នីតិកាល​ទី​ ៥​ ហើយ​ដក​សុ​ព​ ល​ភាព​វិញ​។​

របៀបវារៈ​មួយទៀត​ គឺ​ការ​ពិនិត្យ​លើ​សំណើ​ស្នើ​សុំ​រដ្ឋ​ភាព​បញ្ជាក់​អំពី​នីតិវិធី​ ឬ​ច្បាប់​ ឬ​មាត្រា​ណាមួយ​ដែល​រដ្ឋសភា​អនុញ្ញាត​ឱ្យ​តុលាការ​បន្ត​នីតិវិធី​ចំពោះ​តំណាងរាស្ត្រ​ ដែល​មាន​អភ័យឯកសិទ្ធិ​សភា​ រួម​ទាំង​របៀបវារៈ​មួយ​ចំនួន​ទៀត​។​

ចំពោះ​របៀបវារៈ​ទី​ ២​ ស្តី​ពី​ការ​ដកហូត​សុពលភាព​នៃ​អាណត្តិ​ជា​សមាជិក​រដ្ឋសភា​ នីតិកាល​ទី​ ៥​ និង​របៀបវារៈ​ទី​ ៣​ ស្តី​ពី​ការ​បញ្ជាក់​នីតិវិធី​ ឬ​ច្បាប់​ ឬ​មាត្រា​ ដើម្បី​រដ្ឋសភា​អនុញ្ញាត​ឱ្យ​តុលាការ​បន្ត​នីតិវិធី​ចំពោះ​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ​សភា​នេះ​ គឺ​មិន​ទាន់​មានការ​ឯកភាព​គ្នា​នៅឡើយ​នោះ​ទេ​ ហើយ​គណកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ និង​លើកយក​របៀបវារៈ​នេះ​ទៅ​ពិភាក្សា​នៅ​លើក​ក្រោយ​ទៀត​។​

ជុំវិញ​ការ​សម្រេច​មិន​ព្យួរ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​ទាំង​ពីរ​រូប​នេះ​ លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ផ្នែក​ច្បាប់​នៃ​អង្គ ការ​លី​កាដូ​ និយាយ​ថា​ នេះ​ជា​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ និង​ភាពរឹងមាំ​ដាច់​ចេញពី​សម្ពាធ​អ្នកនយោបាយ​។​ មួយវិញទៀត​លោក​ អំ​ សំអាត​ ថា​ ជំហរ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ពេល​នេះ​ អាច​ទំនង​ដោយសារ​មាន​សម្ពាធ​ពី​អន្តរជាតិ​ ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​ក្រុងភ្នំពេញ​បាន​ទទួល​ការ​រិះគន់​ជា​ច្រើន​ ចំពោះ​ការ​ឃុំខ្លួន​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង ​ការ​យាយី​មន្ត្រី​គណបក្សប្រឆាំង​ ដែល​ប្រការ​នេះ​អាច​ឱ្យ​រដ្ឋាភិបាល​គិតពិចារណា​ឡើង​វិញ​ផង​ដែរ​។​ លោក​ អំ​ សំអាត​៖​    «​បាទ​!​ខ្ញុំ​គិត​ថា​ ក្នុង​ស្ថានភាព​នយោបាយ​របៀប​នេះ​ គឺ​ធ្វើ​ឱ្យ​គណបក្សកាន់អំណាច​ហ្នឹង​ ធ្វើ​អី​ក៏​ត្រូវ​គិតគូរ​ពិចារណា​ដែរ​ អ​ញ្ចឹ​ង​ក៏​មានការ​គិតគូរ​វែង​ឆ្ងាយ​ដែល​ ហើយ​ប្រសិនបើជា​ធ្វើ​អី​ហើយ​មិន​ស្រប​តាម​ផ្លូវច្បាប់​អាហ្នឹង​នាំ​ឱ្យ​មានការ​រិះគុន​ទៅ​បក្ស​កាន់​អំណាច​។​ អ​ញ្ចឹ​ង​ខ្ញុំ​ឃើញ​ថា​ ស្ថានភាព​របៀប​នេះ​បានជា​មានការ​បន្ទន់​ខ្លះ​ ហើយ​ណាមួយ​ការ​ដក​ឬ​ព្យួរ​អភ័យឯកសិទ្ធិ​នេះ​ ក៏​វា​មិន​ងាយ​ដែល​ ទ័លតែ​មាន​មតិ​ ២​ភាគ​៣​នោះ​»​។​

Aum-sam-At-thum
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ។

ប្រទេស​មហាអំណាច​គឺ​សហរដ្ឋអាមេរិក​ សហភាព​អ៊ឺ​រ៉ុ​ប​ដែល​ជា​ម្ចាស់​ជំនួយ​ធំ​ជាងគេ​សម្រាប់​កម្ពុជា​ និង​អង្គការសហប្រជា ជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​ ដោយ​ថ្កោលទោស​ទ​ង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ចាប់ចង់​មន្ត្រី​អង្គ ការ​សង្គម​ស៊ី​វិល​ទាំង​ ៥​រូប​ និង​ការ​តាម​យាយី​មន្ត្រី​គណបក្សប្រឆាំង​ជា​រឿយៗ​នោះ​។​ តាម​ព្រឹត្តិការណ៍​នយោបាយ​នា​ពេល​កន្លង​មក​ នៅ​ពេល​មានការ​ស្នើ​ព្យួរ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​លើក​ណា​ គឺ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ និង​រដ្ឋសភា​បក្ស​កាន់​អំណាច​មិន​ដែល​គិតពិចារណា​យូរ​នោះ​ទេ​ ពោល​គឺ​តែងតែ​សម្រេច​តាម​ការ​ស្នើ​នោះ​។​ តែ​ជំហរ​ទន់ភ្លន់​លើក​នេះ​ ធ្វើ​ឱ្យ​អ្នកវិភាគ​និង​អ្នក​ច្បាប់​យល់​ថា​ ទំនង​មក​ពី​សម្ពាធ​ពី​បរទេស​។​

​សូម​រំលឹក​ថា​ លោក​ តុ​ វ៉ា​ន់​ចាន់​ និង​លោក​ ពិន​ រតនា​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ កោះហៅ​ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ក្នុង​តុលាការ​ ក្រោម​បទ​ចោទ​អំពើ​ពេស្យា​ ក្នុង​សំណុំរឿង​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​។​

​យ៉ា​ណា​ក៏​ដោយ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្សប្រឆាំង​ទាំង​ពី​នាក់​នេះ​ បាន​បដិសេធ​មិន​ចូលខ្លួន​តាម​ការ​បង្គាប់​របស់​តុលាការ​នោះ​ទេ​ ព្រោះ​លោក​ទាំង​ពី​សំអាង​លើ​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​៕

Share

ព័ត៌មានទាក់ទង

Image