en     km
en     km

អាជ្ញាធរ​តួ​ក​គី​ ចាប់ខ្លួន​មនុស្ស​៦០០០​នាក់​ ករណី​រដ្ឋប្រហារ​មិន​បាន​សម្រេច​

Share

អាជ្ញាធរ​នៃ​ប្រទេស​តួ​ក​គី​ បាន​ចាប់ខ្លួន​មនុស្ស​ ៦០០០​នាក់​ សង្ស័យ​ពាក់ព័ន្ធ​រដ្ឋប្រហារ​មិន​បាន​សម្រេច​ ដែល​ផ្ទុះ​ឡើង​កាលពី​យប់​ថ្ងៃ​សុក្រ​ទី​ ១៥​កក្កដា​ ដែល​ជាមួយ​គ្នា​នេះ​ ប្រធានាធិបតី​ Erdogan​ ប្ដេជ្ញា​បោសសំអាត​ក្រុម​មនុស្ស​នៅ​ពីក្រោយ​អំពើ​បះបោរ​នេះ​។

មេដឹកនាំនៃប្រទេសទូកគី​ ​ចូលរួមពិធី​កាន់ទុក្ខ នៃការស្លាប់របស់ប្រជាពលរដ្ឋខ្លួន ដោយសាររដ្ឋប្រហារ។
មេដឹកនាំនៃប្រទេសទូកគី​ ​ចូលរួមពិធី​កាន់ទុក្ខ នៃការស្លាប់របស់ប្រជាពលរដ្ឋខ្លួន ដោយសាររដ្ឋប្រហារ។

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ជំនួយការ​ម្នាក់​របស់​លោក​ Erdogan​ ទទួល​បន្ទុក​ ផ្នែក​ កងទ័ព​ វរៈសេនីយ៍​ Ali​ Yazici​ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ​។​ ​ក្រសួងការបរទេស​តួ​ក​គី​ និយាយ​ថា​មនុស្ស​ស្លាប់​ បាន​កើនឡើង​២៩០​នាក់​ ហើយ​ភាគច្រើន​ ជា​យោធា​។​

​ប្រធានាធិបតី​ Erdogan​ និយាយ​ថា​គេ​មិន​ត្រូវ​ទុក​មេរោគ​ ឱ្យ​បន្ត​រីក​រាលដាល​ឡើយ​។ ​ប្រធានាធិបតី​ Erdogan​ ៖«​យើង​នឹង​បន្ត​ បោសសំអាត​ ពួក​មេរោគ​ ដែល​សម្ងំ​លាក់ខ្លួន​ នៅ​តាម​ ស្ថាប័នរដ្ឋ​បើ​ពុំនោះ​ទេ​ វា​នឹង​បន្ត​រីក​រាលដាល​ គឺ​ដូច​ដំបៅ​មហារីក​ ដែល​វា​បិទមុខ​»​។​

​ទោះជា​យ៉ាងណា​លោក​ បាន​សម្រក់​ទឹកភ្នែក​ នៅ​ពេល​លោក​ ថ្លែង​ទៅ​កាន់​ គ្រួសារ​ជន​រង​គ្រោះ​ក្នុង​ពិធី​កាន់ទុក្ខ​ជា​ផ្លូវការ​។​ តែ​ លោក​ បាន​បញ្ជាក់​ថា​ លោក​ដឹកនាំ​ប្រទេស​ ឆ្ពោះទៅ​រក​ ការ​ ឯកភាព​ជាតិ​ និង​សាមគ្គីភាព​ខណៈ​លោក​បាន​ចោទ​ មេដឹកនាំ​សាសនា​ Fethullah​ Gulen​ ដែល​រស់នៅ​អា​មេ​រិ​ក​នៅ​ពីក្រោយ​ រដ្ឋប្រហារ​នេះ​៕​ ប្រភព​:BBC ​

Share

Image
Image
Image