en     km
en     km

ប៉ូ​លី​ស​ស្បែក​ស​ អា​មេ​រិ​ក​៣​នាក់​ស្លាប់​ដោយ​ការ​បាញ់ប្រហារ​ ពី​សំណាក់​ខ្មាន់​អាវុធ​ស្បែក​ខ្មៅ​

Share

​អាមេរីក៖ យ៉ាង​ហោច​ណាស់​មន្ដ្រី​ប៉ូ​លី​ស​ ៣​នាក់​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​និង​៣​នាក់​ទៀត​រង​របួស​ក្នុង​ការ​បាញ់ប្រហារ​មួយ​ ក្នុង​ទីក្រុង​ Baton​ Rouge​ សហរដ្ឋអាមេរិក​ ដែល​កើតឡើង​កាល​ថ្ងៃ​ម្សិលមិញ​ ។​

ប៉ូលីសអាមេរិកនៅទីក្រុង Baton Rouge
ប៉ូលីសអាមេរិកនៅទីក្រុង Baton Rouge

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ ប៊ី​ប៊ី​ស៊ី​ ដែល​ស្រង់​សម្ដី​ប៉ូ​លី​សបាន​និយាយ​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ប៉ូ​លី​ស​បាញ់​សម្លាប់​នៅ​ឯ​កន្លែង​កើតហេតុ​ គឺជា​បុរស​ម្នាក់​គត់​ ដែល​ពាក់ព័ន្ធ​និង​ឃាតកម្ម​នេះ​ ប៉ុន្ដែ​របាយការណ៍​ដំបូងៗ​បញ្ជាក់​ថា​ ជនសង្ស័យ​មិនមែន​មាន​តែ​ម្នាក់​ទេ​។​

​ជុំវិញ​បញ្ហា​នេះ​ ប្រធានាធិបតី​ បា​រាក់​ អូ​បា​ម៉ា​ បាន​អំពាវនាវ​ឲ្យ​មានការ​ប​ង្រូ​បង្រួម​ជាតិ​ផ្សះផ្សា​ជាតិ​ជា​បន្ទាន់​។​

​កាលពី​ ២​ស​ប្ដា​ហ៍​មុន​ ខ្មាន់កាំភ្លើង​ដែល​គេ​ថា​ ជា​បុរស​ស្បែក​ខ្មៅ​ក៏​បាន​បាញ់​រះ​ទៅ​លើ​ក្រុម​ប៉ូ​លី​ស​ស្បែក​ ស​ បណ្ដាល​ឲ្យ​ប៉ូ​លី​ស​ស្លាប់​ ៥​នាក់​នៅ​ទីក្រុង​ ដា​ឡាស់​។​ ប៉ុន្ដែ​អ្វី​ដែល​នាំ​ឲ្យ​មានការ​បាញ់ប្រហារ​ដោយ​បុរស​ស្បែក​ខ្មៅ​នេះ​ គឺ​បន្ទាប់​ពី​ប៉ូ​លី​ស​ស្បែក​ ស​ បាញ់​ទៅ​លើ​បុរស​ស្បែក​ខ្មៅ​ម្នាក់​ ដែល​បណ្ដាល​ឲ្យ​ស្លាប់​លើ​ជ​ញ្ជើ​ម​ ថ្នល់​។​

​ករណី​នេះ​ត្រូវ​បាន​មើលឃើញ​ថា​ ជា​ការ​ទាញ​ឲ្យ​មាន​កំហឹង​រើសអើង​ជាតិ​សាសន៍​ផ្ទុះ​ឡើង​វិញ​។​

​សហរដ្ឋអាមេរិក​ កំពុង​តែ​ប្រទាញប្រទង់​គ្នា​អំពី​ការ​ធ្វើ​ច្បាប់​ថ្មី​មួយ​ដើម្បី​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ ដែល​ការ​មិន​ចុះសម្រុង​គ្នា​នេះ​ កើតឡើង​រវាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណៈរដ្ឋ​។​ គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​គ្រប់គ្រង​អំណាច​ បាន​ទ​ទួ​ច​ឲ្យ​មាន​ច្បាប់គ្រប់គ្រងអាវុធ​ ប៉ុន្ដែ​គណបក្ស​សាធារណៈរដ្ឋ​ដែល​មាន​សម្លេង​ភាគច្រើន​ក្នុង​រដ្ឋសភា​ បាន​បដិសេធ​មិន​ឲ្យ​មានច្បាប់​នេះ​ទេ​។​ សហរដ្ឋអាមេរិក​ ជា​ទម្លាប់​ទៅ​ហើយ​ប្រទេស​មហាអំណាច​មួយ​នេះ​អនុញាតិ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​អាវុធ​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ប៉ុន្ដែ​អាវុធ​ទាំងអស់​ត្រូវ​ទុក​នៅ​ក្នុងផ្ទះ​៕

Share

Image
Image
Image