en     km
en     km

មន្ទីរ​ពេទ្យ​កាល់​ម៉ែត​នឹង​ផ្តល់ «សេវា​ពិនិត្យ​មាត់​ស្បូន​និង​សុដន់​» ដល់​ស្ត្រី​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ

Share

មន្ទីរ​​ពេទ្យ​កាល់​ម៉ែត នឹ​ង​បើក​យុទ្ធ​នាកា​រពិ​និត្យ​សុ​ខ​ភា​ព​មា​ត់​ស្បូ​ន​និ​ង​សុ​ដ​ន់​ដ​ល់​ស្ត្រី​នៅ​ក​ម្ពុជា​ ក្នុង​គោល​បំណង​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហា​រីក​របស់​ស្រ្ដី​នៅ​កម្ពុជា​រយៈ​ពេល ​១ ​ខែ ​គឺ​ចាប់​ពី​ថ្ងៃ​ទី ​២២ ​ខែ​កក្កដា ​ដល់​ថ្ងៃទី​ ២២ ​ខែសីហា​ ឆ្នាំ​ ២០១៥​ ខាង​មុខ​។ ​យុទ្ធ​នាការ​នេះ ​នឹង​ផ្តល់​នូវ​សេវា​ពិនិត្យ​សុខ​ភាព​មាត់​ស្បូន​​ជូន​ដល់ស្រ្តី​ចំនួន​ ៣០០​ នាក់ ​និង​ពិនិត្យ​សុដន់​ជូន​ដល់​ស្រ្តី​ក្រីក្រ​ចំនួន​ ២០០ ​នាក់ ​ដោយ​ឥត​គិត​ថ្លៃ​។ ​
camcer-1
លោក​ស្រី​វេជ្ជ​បណ្ឌិត​ ហាវ​ មនី​រត្ន​ ប្រធាន​ផ្នែក​វិភាគ​ជំងឺ​មហា​រីក​ប្រចាំ​មន្ទីរ​ពេទ្យ​ កាល់​ម៉ែត ​បាន​ឱ្យ​ដឹង​ថា ​ដោយ​មើល​ឃើញ​នូវ​អត្រា​កើត​និង​ស្លាប់​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​របស់​ជំងឺ​មហា​​រីក​ទាំង​ពីរ មន្ទីរ​ពេទ្យ​ កាល់​ម៉ែត ​បាន​ចាប់​ផ្តើម​ឡើង​នូវ​យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហា​រីក​លើក​ទី​៧ ​ដោយ​មាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ក្រសួង​សុខា​ភិបាល​ និង​បាន​ជំនួយ​ថវិ​កាម​កពី​កម្ម​វិធី​សប្បុ​រស​ធម៌​រត់​ប្រណាំង​ក្នុង​ស្រុក​បញ្ឈប់​ជំងឺ​មហា​រីក​ស្រ្តី​។

woman-cancer1
​លោក​ស្រី​វេជ្ជ​បណ្ឌិត​ បាន​បន្ថែម​ទៀត​ថា៖​ « ​ប្រសិន​បើ​ស្រ្តី​គ្រប់​រូប​មក​ពិនិត្យ​សុខ​ភាព​ស្បូន​និង​សុដន់​របស់​ខ្លួន​បាន​ទាន់​ពេល​វេលា​ គឺ​ជា​ការ​យក​ចិត្តទុក​ដាក់​ចំពោះ​សុខ​ភាព​របស់​ខ្លួន។​ ការ​ពិ​និត្យ​សុខ​ភាព​ជាសា​ធារ​ណៈ​នេះ​ ​អាច​រ​ក​ឃើ​ញ​ស​ញ្ញា​ណដំ​បូ​ង​នៃ​ជំ​ងឺ​ម​ហា​រី​ក​រ​ប​ស់​ស្ត្រី​បា​ន​ ​បន្ទាប់​​​ម​ក​គ្រូ​ពេទ្យ​នឹង​អាច​ព្យា​បាល​ជំងឺ​ដ៏​កា​ច​ហា​វ​មួ​យ​នេះ​ ឱ្យ​បា​ន​ទា​ន់​ពេ​ល​វេ​លា​ រហូ​ត​​ដ​​ល់​​ជា​​​សះ​​ស្បើយ​ដូ​ចធ​ម្ម​តា។​ ​ក្នុង​ករណី​ស្ត្រី​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​សុខ​ភាព​ស្បូន​និង​សុដន់​របស់​ខ្លួន​ ស្ត្រី​អាច​ប្រឈម​មុខ​ខ្លាំង​នឹង​ជំងឺ​មហា​រីក ​នឹង​ឈាន​ទៅ​រក​ការ​បាត់​បង់​ជីវិត​»​។

​ប្រធាន​ផ្នែក​វិភាគ​ជំងឺ​មហា​រីក​ប្រចាំ​មន្ទីរ​ពេទ្យ​ កាល់​ម៉ែត ​រូប​នេះ ​បាន​បញ្ជាក់​ផង​ដែរ​ថា ​លក្ខ​ខ័ណ្ឌ​នៃ​ការ​ចូល​រួម​ពិនិត្យ​សុខ​ភាព​ ​សម្រាប់​ការ​ពិនិត្យ​សុដន់​ គឺ​ស្រ្តី​គ្រប់​វ័យ​អាច​ចូល​រួម​ពិនិត្យ​បាន ​ពិសេស​អ្នក​មាន​រោគ​សញ្ញា​នៅ​នឹង​សុដន់​ ឬ​មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ​។ ចំពោះ​ការ​ពិនិត្យ​សុខ​ភាព​មាត់​ស្បូន​ គឺ​សម្រាប់​ស្រី្ត​ដែល​រៀប​ការ​រួច​មាន​អាយុ​ចន្លោះ​ពី ​៣០ ​ដល់ ​៥០ ​ឆ្នាំ​។ ​
​ប្រទេស​កម្ពុជា​មាន​អ​ត្រា​កើត​និ​ង​ស្លាប់​ដោយសា​រ​ជំ​ងឺ​ម​ហា​រី​ក​មា​ត់​ស្បូន​ច្រើន​ជា​ង​គេ​បំ​ផុ​ត​នៅ​ក្នុង​តំ​ប​ន់​អា​ស៊ី​អាគ្នេយ៏​។ ​ក្នុង​នោះ ​ចំ​​​នួ​ន​អ្នក​​កើត​ជំងឺ​មហា​រីក​មាត់​ស្បូន​មាន​ប្រ​មា​ណ​ជា​ង ​១៥០០ ​នាក់​ក្នុង​មួយ​ឆ្នាំ​ ហើយ​ស្រ្តី​ប្រមាណ ​៦០%​ បាន​បាត់​បង់​ជីវិត​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​ជំងឺ​ដ៏កាច​សាហា​វនេះ​។ ​ដោយ​ឡែក​ ជំងឺ​មហា​រីក​សុដន់​ជា​ជំងឺ​មហា​រីក​​ទីពីរ​ដែល​​កើត​​មាន​ញឹក​ញាប់​បំផុត​លើ​ស្រ្តី​កម្ពុជា​បន្ទាប់​ពី​ជំងឺ​មហា​រីក​មាត់​ស្បូន​។

woman 5
សូម​បញ្ជាក់​ថា​តាម​ស្ថិតិ​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក ​(WHO​) ​ជំងឺមហា​រីក​​ជា​​មូល​​ហេតុ​​​ចំ​ប​ង​​នៃ​​មណៈ​ភាព​ ដែល​​មាន​​អ្នក​​ស្លាប់​​សរុប​​ទូ​​ទាំង​​ពិភព​​លោក​​ចំនួន​​ប្រមាណ ​​៧ ​​លាន​​ប្រាំ​​មួយ​​សែន​​នាក់​​នៅ​​ក្នុ​ង​​ឆ្នាំ ​​២០០៨ ​។ ​នៅក្នុង​ឆ្នាំ ​២០៣០​ អត្រា​អ្នក​កើត​ជំងឺ​មហា​រីក​នឹង​កើន​ឡើង​ដល់ ​២១ ​លាន​បួន​សែន​នាក់​ក្នុង​មួយ​ឆ្នាំ​ ទន្ទឹម​គ្នា​នេះដែ​រ ​៧០%​ នៃ​ករណី​ថ្មី​នេះ​គឺ​កើ​ត​មា​ន​នៅ​​ក្នុង​ប្រ​ទេស​កំ​ពុ​ង​អភិ​វឌ្ឍន៍​ដូច​ជា​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ជា​ដើម​៕

Share

Image
Image
Image