en     km
en     km

សិង្ហបុរី៖ ស្ត្រី​អាយុ​ ៧២​ ឆ្នាំ​ម្នាក់​ស្លាប់​ដោយ​ជម្ងឺគ្រុនឈាម​

Share

​សិង្ហ​បុរី​៖​ ក្រសួងសុខាភិបាល​សិង្ហ​បុរី​  និង​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​ (NEA)​ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ ទី​១៦​កក្កដា​ ថា​ ពួក​គេ​ត្រូវ​បាន​ទទួល​ដំណឹង​នៃ​ការ​ស្លាប់​ ដោយ​ជម្ងឺគ្រុនឈាម​នៅ​មន្ទីរពេទ្យ​ Changi​ General​ ។​

singgapu-thum
ក្រុមភ្នាក់ងារកំពុងពិនិត្យរកមើលសញ្ញាណនៃមេរោគគ្រុនឈាម។រូបភាពពី CNA

​ក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​ដែល​ចេញផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានឱ្យ​ដឹង​ថា​ ទីភ្នាក់ងារ​នេះ​បាន​រក​ឃើញ​ ស្ត្រី​ជនជាតិ​សិង្ហ​បុរី​ម្នាក់​ អាយុ​វ​ ៧២​ឆ្នាំ​ រស់នៅ​ផ្លូវ​លេខ​មួយ​ ស្ថិត​ក្នុង​សង្កាត់​ Simei​ បាន​កើត​ជម្ងឺគ្រុនឈាម​។​  អ្នកស្រី​ត្រូវ​បាន​នាំ​មក​មន្ទីរពេទ្យ​ Changi​ General​ កាលពី​ថ្ងៃ​ទី​ ២២​ មិថុនា​  តែ​ដោយ​ស្ថានភាព​ជម្ងឺ​របស់​ស្ត្រី​មាន​សភាព​យ៉ាប់យ៉ឺន​ អ្នកស្រី​ក៏​ត្រូវ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​ ២៥​ មិថុនា​។​

​នេះ​គឺជា​ការ​រាយការណ៍​លើក​ទី​ប្រាំមួយ​ហើយ​ ដែល​មនុស្ស​ចាស់​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​បាន​ទទួលមរណភាព​ដោយ​ជម្ងឺ គ្រុនឈាម​នៅ​ឆ្នាំ​នេះ​។​

តាម​សេចក្តីថ្លែងការណ៍​រួម​ របស់​ក្រសួងសុខាភិបាល​សិង្ហ​បុរី​  និង​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​ បានឱ្យ​ដឹង​ថា​ពលរដ្ឋ​ដែល​បាន​រស់នៅ​សង្កាត់​ Simei​ ផ្លូវ​លេខ​ ១​ គឺ​សម្បូរ​ទៅ​ដោយ​អ្នកជម្ងឺ​គ្រុនឈាម​។​

ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​ បាន​ចុះ​ទី​ត្រួតពិនិត្យ​បរិវេណ​នៅ​ក្នុង​តំបន់​នោះ​ និង​បាន​បំផ្លាញ​ជម្រក​មូស​មួយ​ចំនួន​ ដែល​មូល​ច្រើន​តែង​ជ្រក​នៅ​តាម​គុម្ព​ឫស្សី​នៅ​សង្កាត់​ Simei​ ផ្លូវ​លេខ​ ១​ នោះ​។​

ប្រភព​៖CAN​​

singgapu-thum.-01jpg

Share

Image Not Found
Image

ព័ត៌មានទាក់ទង