loader

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ដែល​ទិញ​អាវ​ធ្វើ​ពី​មាស​សុទ្ធ​ ត្រូវ​គេ​លួច​សម្លាប់​

ឥណ្ឌា៖ ​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​  ដែល​បាន​ទិញ​អាវ​ធ្វើ​ពី​មាស​សុទ្ធ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​  ត្រូវ​បាន​គេ​វាយ​រហូត​ដល់​ស្លាប់​។​ នេះ​បើ​យោង​តាម​សារព័ត៌មាន​ BBC​។​

Indie-thum-0777
លោក Datta​ Phuge​ ជនជាតិឥណ្ឌា ស្លាប់ក្នុង​វ័យ​ ៤៨​ឆ្នាំ​។រូ​បភាពពីBBC

​បុរស​ជនជាតិ​ឥណ្ឌា​រូប​នេះ​មានឈ្មោះ​ថា​ Datta​ Phuge​ មាន​វ័យ​ ៤៨​ឆ្នាំ​ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ បុរស​មាស​ បាន​ទិញ​សម្លៀក​បំពាក់​ធ្វើ​អំពី​មាស​កាលពី​ឆ្នាំ​ ២០១៣​ ដែល​មាន​ទម្ងន់​ជាង​ ៣​គីឡូក្រាម​ ក្នុង​តម្លៃ​ ២៥​ម៉ឺន​ដុល្លារ​។​

​ប៉ូលិស​បាន​សន្និដ្ឋាន​ថា​ ករណី​បាញ់​សម្លាប់​បុរស​មាស​រូប​នេះ​ គឺ​ដោយសារ​តែ​រឿង​ខ្ចីប្រាក់​គ្នា​ រវាង​គាត់​ និង​ក្រុម​ឃាតករ​ ។​ ករណី​នេះ​ ជនសង្ស័យ​ចំនួន​ ៤​នាក់​ បាន​ត្រូវ​ឃាត់ខ្លួន​បាន​ហើយ​។​ ប៉ូលិស​បាន​បញ្ជាក់​ថា​ អ្នក​ដែល​ធ្វើឃាត​លើ​លោក​ Phuge​ គឺ​នៅ​ក្រុង​ Pune​ កាលពី​យប់​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍​ អាច​មាន​គ្នា​ ១២​នាក់​។​

​ប៉ូ​លី​សបាន​និយាយ​ថា​ ជនសង្ស័យ​បាន​អញ្ជើញលោក​ Phuge​ និង​កូនប្រុស​អាយុ​ ២២​ ឆ្នាំ​របស់​គាត់​ម្នាក់​ មក​ពិធី​ខួបកំណើត​នៅ​ដី​មួយ​កន្លែង​ នៅ​ក្នុង​តំបន់​ Dighi​ ទី​ដែល​ពួក​បាន​វាយប្រហារ​គាត់​ដោយ​ដុំ​ថ្ម​និង​អាវុធ​មុត​ស្រួច​។​

​អធិការ​ប៉ូលិស​តំបន់​ Dighi​ Navnath​ Ghogare​ បាន​ប្រាប់​ទីភ្នាក់ងារ​ Press​ Trust​ of​ indiafa​ «​ យើង​កំពុងធ្វើការ​ស៊ើបអង្កេត​ មូលហេតុ​ ដែល​លោក​ Phuge​ ឈាន​ដល់​ដី​ដែល​ជា​កន្លែង​ដែល​គាត់​ត្រូវ​បាន​គេ​សម្លាប់​»៕

​ប្រភព​៖BBC

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x