en     km
en     km

ប្រធានាធិបតី​ទួ​រ​គី​ Erdogan​ លេចមុខ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​បន្ទាប់​ពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​

Share

តួគី៖ ​លោក​ប្រធានាធិបតី​ទួ​រ​គី​ Recep​ Tayyip​ Erdogan​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​  បន្ទាប់​ពី​ក្រុម​កងទ័ព​មួយ​ក្រុម​បាន​ប្រកាស​ថា​ និង​វាយ​ដណ្តើម​យក​ប្រទេស​នេះ​មក​គ្រប់គ្រង​។

tuky-thum-16-07-16
រូបអ្នកបះបោរប្រឆាំងរដ្ឋាភិបាលលោក Erdogan​។រូបភាពពីBBC

​អ្នក​ងើប​បះបោរ​បាន​និយាយ​ទៅ​កាន់​ទូរទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់​មក​ថា​ លោក​ Erdogan​ ត្រូវ​បាន​គេ​ហ៊ុំ​ព័ទ្ធ​ដោយ​អ្នកគាំទ្រ​ចង់​ផ្តួល​រលំ​លោក​ហើយ​។​

​ចំណែក​ក្រុម​កងទ័ព​ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ក៏​បាន​ប្រកាស​ដែរ​ថា​ "​ក្រុមប្រឹក្សា​សន្តិភាព​"​ ឥឡូវ​បាន​រត់គេច​ចេញពី​ប្រទេស​នេះ​ហើយ​ ហើយ​បច្ចុប្បន្ន​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​នេះ​ ត្រូវ​បាន​ដាក់​ក្នុង​បម្រាម​គោចរ​ និង​ជា​ច្បាប់អាជ្ញាសឹក​។​

​ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ Binali​ Yildirim​  បាន​ប្រកាស​នៅ​ក្រោយ​នេះ​បន្តិច​ថា​ ស្ថានភាព​នៅ​ពេល​នេះ​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន​ល្អ​ប្រសើរ​នោះ​ទេ​ ហើយ​រដ្ឋធានី​ អង់កា​រ៉ា​ ត្រូវ​ប្រកាស​ដាក់​ជា​តំបន់​គ្មាន​ការ​ហោះហើរ​មួយ​រយៈ​សិន​៕​

trumk-thum-09
រូបភាពពីBBC

ប្រភព៖BBC

Share

ព័ត៌មានទាក់ទង

Image