Ulaanbaatar៖នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានឱ្យដឹងថានៅថ្ងៃសុក្រទី ១៥ កក្តដានេះថា កិច្ចប្រជុំកំពូលមេដឹកនាំអាស៊ី និងអឺរ៉ុប ត្រូវតែដោះស្រាយបញ្ហាកូរ៉េខាងជើង និងបញ្ហាសមុទ្រចិនខាងត្បូងនៅក្នុងចំណោមបញ្ហាដទៃផ្សេងទៀត។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោកអាបេបាននិយាយដូចនេះ នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-អ៊ឺរ៉ុប ឬដែលគេស្គាល់ថាជា ASEAM នៅឯរដ្ឋធានី Ulaanbaatar ប្រទេសម៉ុងហ្គោលី ។
យ៉ាងណារដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Kong Xuanyou ធ្លាប់បានលើកឡើងកាលពីពេលថ្មីនេះថា កិច្ចប្រជុំអាស៊ាន-អ៊ឺរ៉ុបនេះ មិនមែនជាទីកន្លែងសមរម្យដើម្បីពិភាក្សាលើបញ្ហាសមុទ្រចិនខាងត្បូងនោះទេ។
ប្រទេសចិនបានប្តេជ្ញាថា ខ្លួនមិនអើពើ និងមិនទទួលស្គាល់សាលក្រមនេះទេ ព្រោះសាលក្រមនេះមានភាពលម្អៀង ហើយមួយវិញទៀត អង្គការសហប្រជាជាតិមិនមានដែនយុត្តាធិការលើករណីនេះទេ៕
ប្រភព៖CNA