ប៉េកាំង៖ ប្រទេសចិនប្រកាសស្ថាបនារោងចក្រដើរដោយនុយក្លែរអ៊ែរ នៅសមុទ្រចិនខាងត្បូងភ្លាមៗ បន្ទាប់ពីប្រ ទេសមហាអំណាចមួយនេះ បានច្រានចោលសាលដីការរបស់មជ្ឈឹត្តការអន្ដរជាតិ ដែលបានប្រកាសប្រគល់សិទ្ធិតំបន់សមុទ្រចិនខាងត្បូងទៅអោយប្រទេសភីលីពីន។
យោងតាមបណ្ដាញផ្សាយព័ត៌មានក្នុងស្រុកប្រទេសចិនបានឱ្យដឹងថា ការស្ថាបនារោងចក្រដើរដោយនុយ ក្លេរអ៊ែរ គឺជាផ្នែកមួយដើម្បីគាំទ្រតំបន់មួយចំនួននៅសមុទ្រចិនខាងត្បូង ដែលប្រទេសមហាអំណាចមួយនេះ បានគ្រប់គ្រងរួចទៅហើយ។
សារព័ត៌មានចិនឈ្មោះថា Global Time បានស្រង់ប្រភពរបស់មន្ដ្រីផ្លូវការប្រទេសចិនបានចុះផ្សាយនៅថ្ងៃទី១៥ កក្កដានេះថា ចិនមានគម្រោងស្ថាបនារោងចក្រនុយក្លែរអ៊ែរនៅតំបន់នោះ ដោយមានការបណ្ដែតប៉បចំនួន ២០ ប៉ុន្ដែប្រភពដដែលនេះមិនបានបញ្ជាក់ថា រោងចក្រនុយក្លេរអ៊ែរនេះនឹងចាប់ផ្ដើមស្ថាបនានៅពេលណា ឬបញ្ចប់នៅពេលណានោះទេ គ្រាន់តែបង្ហើបថា គម្រោងនេះនិងចាប់ផ្ដើមនៅឆ្នាំ ២០១៩ ។
សមុទ្រចិនខាងត្បូងដែលស្ថិតនៅស្ថានភាពប្រទាញប្រទង់គ្នារវាងចិន និងភីលីពីន ចិន និងវៀតណាម ចិននិងម៉ាឡេស៊ី និងចិនជាមួយប្រ៊ុយណេ បានកើតឡើងជាច្រើនឆ្នាំមកហើយ។ ប៉ុន្ដែចិនបានស្ថាបនាកោះសប្បិនិម្មិតនៅតំបន់នោះចំនួន ៣ កន្លែងលើផ្ទៃដីជាង ១ ម៉ឺនហិកតា ហើយត្រូវបានក្រុងប៉េកាំងដាក់ជាតំបន់នេះជាតំបន់រណបនៃដែនការពារប្រទេសរបស់ខ្លួន ដោយមានការដាក់ពង្រាយគ្រឿងសព្វាវុធទំនើបៗ មានទាំងយន្ដហោះចម្បាំងកាំភ្លើងធំ និងរថក្រោះផងដែរ៕
ប្រភព៖CNA