en     km
en     km

គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​ចូលរួម​ហែ​ សព​ លោក​ កែម​ ឡី

Share

​ភ្នំពេញ៖ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បានឱ្យ​ដឹង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ និង​ចូលរួម​ដង្ហែរ​សព​របស់​លោក​បណ្ឌិត​ កែម​ ឡី​ យក​ទៅ​បញ្ចុះ​នៅ​ក្នុងស្រុក​កំណើត​របស់​លោក​ នៅ​ថ្ងៃ​ទី​ ១៧​ខែកក្កដា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ក្នុងស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ខណៈ​គណបក្សប្រឆាំង​ចាត់​ទុក​ អ្នកវិភាគ​បញ្ហា​សង្គម​រូប​នេះ​ថា​បាន​បូជាជីវិត​ដើម្បី​ជាតិ​។​

cnrp-panarith
លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ

លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​កម្មវិធី​ថ្លែង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​របស់​បក្ស​ នៅ​ថ្ងៃ​ទី​១៥​កក្កដា​នេះ​។​

​លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ ៖«​យើង​បាន​ទទួល​ព័ត៌មាន​ ពី​គណៈ​ក​ម្មា​ការ​រៀបចំ​កម្មវិធី​បុណ្យ​បញ្ចុះសព​ របស់​លោក​បណ្ឌិត​ កែម​ ឡី​ ថា​ នឹង​មានការ​រៀបចំ​ និង​ដង្ហែរ​បញ្ចុះសព​ នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ខាង​មុខ​។​ ហើយ​យើង​ដែល​ជា​សកម្មជន​ ដែល​ជា​អ្នកគាំទ្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ ទូ​ទាំង​ប្រទេស​ដែល​មាន​សន្ដាន​ចិត្ត​ ចំពោះ​សព​បណ្ឌិត​ កែម​ ឡី​ យើង​នឹង​ចូលរួម​ ចូលរួម​ក្នុង​ការ​គោរព​វិញ្ញាណក្ខន្ធ​ ចូលរួម​ក្នុង​ការ​ដង្ហែរ​សព​យក​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​បណ្ឌិត​ កែម​ ឡី​ នៅ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៦»​។​

​លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ បន្ដ​ថា​ការ​បាត់បង់​លោក​ បណ្ឌិត​ កែម​ ឡី​ គឺ​ការ​សោក​ស​ង្រែ​ង​បំផុត​របស់​ប្រទេស​ជាតិ​។​
«​ថ្ងៃនេះ​ទី​ ១៥​កក្កដា​២០១៦​ ប្រាំ​ថ្ងៃក្រោយ​ពី​ការ​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​យើង​បានដឹង​បានលឺ​ ដែល​គាត់​ចូលរួម​យ៉ាង​សំខាន់​ ក្នុង​ការ​ផ្ដល់​ទស្សនៈ​ គំនិត​ យោបល់​ ដើម្បី​ការ​រៀបចំ​សង្គម​ ការ​រៀបចំ​ប្រទេស​ជាតិ​ហើយ​កិច្ចការ​នេះ​ យើង​មានការ​សោក​ស​ង្រែ​ង​ យ៉ាង​ខ្លាំង​ជាទី​បំផុត​»​។​

​មរណភាព​លោក​ កែម​ ឡី​ ក៏​ត្រូវ​បាន​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ ចែករំលែក​ ការ​កាន់ទុក្ខ​ ដល់​គ្រួសារ​សព​ផង​ដែរ​។​

​សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​រឹត​បន្តឹង​សន្តិសុខ​ ដែល​សម្ដេច​ថា​មិន​អត់ឱ្យ​ន​ដល់​ ជន​នៅ​ពីក្រោយ​ឡើយ​។​

​សូម​ជំរាប​ថា​ លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​ Star​ Mart​ ខណ្ឌចំការមន​ ក្បែរ​ស្តុ​ប​បូកគោ​នៅ​វេលា​ម៉ោង​ ៨​និង​៤៥​នាទី​ព្រឹក​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១០​ខែកក្កដា​ ឆ្នាំ​២០១៦៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង