en     km
en     km

​តុលាការ​នឹង​បើក​ជំនុំ​ជម្រះក្ដី​ករណី​លោក​ សម​ រ​ង្ស៊ី​ នៅ​ខែតុលា​ ករណី​បរិហា​កេរ្តិ៍​

Share

ភ្នំពេញ៖ ​លោក​ សៀង​ សុខ​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ ជូនដំណឹង​ទៅ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ សំនុំរឿង​បរិហារកេរ្តិ៍​ ដែល​ដើមបណ្ដឹង​លោក​ សោម​ សឿ​ន​ បាន​ប្ដឹង​ នឹង​ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃ​ទី​ ១៧​ ខែតុលា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ ៩​ នាទី​ព្រឹក​នៅ​សាល​សវនាការ​ជាន់​ទី​៤​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ ​ដីកា​របស់​លោក​ សៀង​ សុខ​ ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​៨​ កក្កដា​ ហើយ​ត្រូវ​ផ្សព្វផ្សាយ​ដោយ​គេហ​ទ័ព​មួយ​នៅ​ថ្ងៃនេះ​។​

sam-ransy-text
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។

​ដីកា​នេះ​បាន​លម្អិត​ថា​ កាលពី​ថ្ងៃ​ទី​ ០៩​ ខែមីនា​ ឆ្នាំ​២០១៦​ ដើមបណ្តឹង​ឈ្មោះ​ សោម​ សឿ​ន​ បានឃើញ​លោក​ សម​ រ​ង្ស៊ី​ បង្ហោះ​អត្ថបទ​ដែល​មាន​ខ្លឹមសារ​មូល​បង្កាច់​ខុស​ពី​ការ​ពិត​ ដែល​ថា​ដើមបណ្តឹង​បាន​ណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន​ អ្នកគាំទ្រ​ រួម​បញ្ចូល​ទាំង​មន្ត្រីរាជការ​ស៊ី​វិល​ ប៉ូ​លី​ស​ និង​ទាហាន​ ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ​ក្នុង​គោលបំណង​ផ្តល់​ការ​ Like​ សិប្បនិម្មិត​ដល់​ទំព័រ​ហ្វេ​ស​បុក​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​។​

ដីកា​របស់​ព្រះរាជអាជ្ញា​បញ្ជាក់​ទៀត​ថា​ «Like»​ មួយ​ចំនួន​ធំ​ ដែល​បង្ហោះ​លើក​ទំព័រ​ហ្វេ​ស​បុក​របស់​សម្តេច​ គឺ​បាន​មក​ពី​ការ​ទិញ​ ឬ​ជួល​មនុស្ស​ក្រីក្រ​ដែល​អត់​ការងារ​ធ្វើ​ឲ្យ​បង្កើត​ Account​ Facebook​ ក្លែងក្លាយ​ ដើម្បី​ផ្តល់​ Like​ សប្ប​និម្មិត​ក្លែងបន្លំ​ជូន​សម្តេច​។​

​លោក​ សៀង​ សុខ​ បាន​បញ្ជាក់​ថា​ បទល្មើស​នេះ​ជា​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​ ប្រព្រឹត្ត​នៅ​រា​ធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ០៩​ មីនា​ ២០១៦​ តាម​បញ្ញត្តិ​មាត្រា​ ៣០៥​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​លោក​ សោម​ សឿ​ន​ ជាដើម​បណ្ដឹង​បាន​ចោទ​លោក​ សម​ រ​ង្ស៊ី​ ថា​ បាន​បង្ហោះ​អត្ត​បទ​ដែល​មាន​ខ្លឹមសារ​មួលបង្កាច់​ខុស​ពី​ការ​ពិត​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​  បាន​រង​បណ្តឹង​ថ្មីៗ​ជា​ច្រើន​ គឺ​មាន​ចំនួន​ ៤​ បណ្ដឹង​ចាប់តាំងពី​លោក​ចាក​ចេញពី​ប្រទេស​កាលពី​ឆ្នាំ​ ២០១៥​  ហើយ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​បាន​គេចខ្លួន​ពី​ការ​តាម​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​អតីតរដ្ឋមន្ត្រី​ការ​បរទេស​ ហោ​ ណាំ​ហុង​ ដែល​បាន​ប្ដឹង​មេ​បក្ស​ប្រឆាំង​នេះ​ករណី​បរិហារកេរ្តិ៍​ផង​ដែរ​៕

Share

Image
Image
Image