en     km
en     km

មនុស្ស​ស្លាប់​កើនឡើង​ដល់​ ៨០​នាក់​ក្នុង​ឧបទ្ទវហេតុ​រថយន្ត​ឡូ​រី​បើកបុក​ហ្វូង​មនុស្ស​នៅ​បារាំង(មានវីដេអូ)​?

Share

បារាំង៖ ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ ដែល​បាន​ស្រង់​សម្តី​មន្ត្រី​ប៉ូ​លី​សបាន​រាយការណ៍​ថា​ យ៉ាង​ហោច​ណាស់​ មនុស្ស​ ៨០​ នាក់​បាន​ស្លាប់​ និង​ពលរដ្ឋ​រាប់​សិប​នាក់​ទៀត​រង​របួស​ ដោយសារ​រថយន្ត​ឡូ​រី​ បាន​បើក​សម្រុក​កាត់​ហ្វូង​មនុស្ស​ដែល​កំពុង​កំសាន្ត​មើល​ការ​បាញ់​កាំ​ជ្រួញ​ ក្នុង​ពិធីបុណ្យ​ Bastille​ Day​ ។​

fri-wmc-thum
រូបជនរងគ្រោះកំពុងត្រូវបានប៉ូលីសជួយសង្គ្រោះ ក្នុងហេតុការណ៍វាយប្រហារដោយការបើកឡានបុកមនុស្សម្នាកំពុង ចូលរួមក្នុងពិធីបុណ្យមួយនៅបារាំង។រូបភាពពីBBC

​មន្ត្រី​ប៉ូ​ស​លី​សបាន​រាយការណ៍​បន្ត​ថា​ ប្រជាជន​ប្រមាណ​ ៥០​ នាក់​ផ្សេង​ទៀត​ កំពុង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ហើយ​មិនដឹង​ថា​អាច​មាន​សង្ឃឹម​រស់រាន​មានជីវិត​យ៉ាងណា​នៅឡើយ​នោះ​ទេ​។​

​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៤​ ក​ក្ត​ដា​ ម្សិលមិញ​នៅ​ទីក្រុង​ Nice​ ភាគ​ខាងត្បូង​ប្រទេស​បារាំង​។​
​ប្រធានាធិបតី​បារាំង​ Francois​ Hollande​ ចាត់​ទុក​ឧ​ប​ទ្ធ​វ​ហេតុនេះ​ថា​ ជា​សារធាតុ​មួយ​នៃ​អំពើ​ភេរវកម្ម​។​

​លោក​ប្រកាស​កាន់ទុក្ខ​រយៈពេល​ ៣​ខែ​ ហើយ​បាន​សម្រេច​ដាក់​បំរាម​គោ​ចរណ៍​នៅ​ទីនោះ​រហូត​ថ្ងៃ​ ២៦​ កក្កដា​ ។​

​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ អំពើ​វាយប្រហារ​មួយ​ កើតឡើង​នៅ​ទី​ក្រុងប៉ារីស​ ដោយ​សម្លាប់​មនុស្ស​ ១៣០​ នាក់​ និង​របួស​រាប់រយ​នាក់​៕​

​ប្រភព​:BBC​

ប្រភពវីដេអូពី៖BBC

Share

ព័ត៌មានទាក់ទង

Image