loader

ហ្វី​លី​ពី​ន​ទទូច​ឱ្យ​ចិន​គោរព​សេចក្តីសម្រេច​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ ស្ដី​ពី​សមុទ្រ​ចិន​ខាងត្បូង​

​ក្រុង​ម៉ានីល​៖​ ប្រទេស​ហ្វី​លី​ពី​ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ កក្កដា​ នេះ​  បាន​ទទូច​ឱ្យ​ក្រុង​ប៉េ​កាំ​ង​ គោរព​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​ក្រុង​ឡា​អេ​ ស្តី​ពី​បញ្ហា​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

Philippine01
រូបភាពពី៖​BBC

រដ្ឋមន្ត្រី​ការ​បរទេស​ហ្វី​លី​ពី​ន​លោក​ Perfecto​ Yasay​ ដែល​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​រយៈពេល​ពីរ​ថ្ងៃ​ឬ​ដែល​គេ​ស្គាល់​ថា​ ជា​កិច្ចប្រជុំ​ ASEM​ គេ​រំពឹង​ថា​លោក​នឹង​លើក​ឡើង​ ពី​សាលដីការ​របស់​តុលាការ​ នៅ​ក្នុង​កិច្ចប្រជុំ​ដែល​ នាយក​រដ្ឋមន្ត្រី​ចិន​លោក​ Li​ Keqiang​ ក៏​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ​។​

​ក្រសួងការបរទេស​ហ្វី​លី​ពី​ន​ បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​លោក​រដ្ឋមន្ត្រី​ Yasay​ នឹង​លើកយក​បញ្ហា​សន្តិភាព​ និង​មូលដ្ឋាន​ច្បាប់​នៃ​សមុទ្រ​ចិន​ខាងត្បូង​មក​ពិភាក្សា​នៅ​ក្នុង​របៀបវារៈ​របស់​ ASEM​ ហើយ​ភាគី​នីមួយៗ​ និង​គោរព​តាម​ការ​សម្រេចចិត្ត​ចុង​ក្រោយ​មួយ​នេះ​»​។​

​ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក​ Kong​ Xuanyou​ បាន​លើក​ឡើង​ដែរ​ថា​ កិច្ចប្រជុំ​ ASEM​ នេះ​ មិនមែន​ជាទី​កន្លែង​សមរម្យ​ដើម្បី​ពិភាក្សា​បញ្ហា​នេះ​ទេ​។​

​តែ​យ៉ាងណា​នេះ​ក្ដី​ ប្រទេស​ចិន​បាន​ប្តេជ្ញា​ថា​ នឹង​មិន​អើពើ​ទៅ​នឹង​សេចក្តីសម្រេច​នេះ​ទេ​ ហើយ​ចិន​ធ្លាប់​បាន​និយាយ​ថា​ខ្លួន​មិន​ទទួលស្គាល់​សាលក្រម​ទេ​ ព្រោះ​សាលក្រម​នេះ​មាន​ភាព​លម្អៀង​ហើយ​មួយវិញទៀត​នោះ​ អង្គការសហប្រជាជាតិ​មិន​មាន​ដែន​យុត្តាធិការ​លើ​ករណី​នេះ​ទេ​។​

​កាលពី​ថ្ងៃ​ពុធ​ប្រទេស​ចិន​បាន​លើក​ឡើង​ពី​លទ្ធភាព​ នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​សមុទ្រ​និង​បាន​គំរាម​ ការពារ​ដែនអាកាស​លើ​សមុទ្រ​របស់​ខ្លួន​នៅ​ទីនោះ​ ដោយ​សម្រេច​ ប្រគល់​អំណាច​យោធា​ការពារ​ដែនអាកាស​ទៀត​ផង​ ។​

​តាម​ទីភ្នាកងារសារព័ត៌មាន​ AFP​ កិច្ចប្រជុំ​កំពូល​ ASEM​ ក៏​មានការ​រួម​គ្នា​ពី​ជាតិ​សាសន៍​អាស៊ី​ និង​អឺរ៉ុប​នេះ​ និង​រួម​ប​ញ្ជូ​ល​ការ​ទាមទារ​ពី​សំណាក់​វៀតណាម​ និង​ម៉ា​ឡេ​ស៊ី​ លើ​បញ្ហា​ដែនសមុទ្រ​ប៉ា​រ៉ា​សែ​ល​ផង​ដែរ​។ ប្រភពពី៖ BBC ​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x