en     km
en     km

មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​នឹង​ស្វែង​យល់​ការ​ពិត​មួយ​ អំពី​កំណត់ហេតុ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

Share

​ឧបការ​រី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក​ Tom​ Malinowski​ ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ​ (DRL)​ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​១៨​ និង​ទី​១៩​ ខែកក្កដា​ ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​កម្ពុជា​។​

us-press​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ចុះ​ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​ ១៨​ ខែកក្កដា​ លោក​ Tom​ Malinowski​ នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ សមាជិក​នៃ​គណបក្សប្រឆាំង​ ក្រុម​សង្គម​ស៊ី​វិល​ក្នុងស្រុក​ តំណាង​ទីភ្នាក់ងារ​អន្តរជាតិ​ ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការ​បោះ​ឆ្នោត​ ដែល​មាន​ភាព​សេរី​ និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា​ លោក​ក៏​នឹង​រំលឹក​ឱ្យ​កម្ពុជា​លើកកំពស់​បទដ្ឋាន​ សិទ្ធិ​មនុស្ស​អន្តរជាតិ​ ហើយ​ធានា​ការពារ​អង្គការសិទ្ធិមនុស្ស​។​ លោក​ Malinowski​ នឹង​ទៅ​ទស្សនា​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង​ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​ពី​ប្រវត្តិសាស្ត្រ​នៃ​អតីត​ពន្ធនាគារ​ នៃ​របប​ខ្មែរក្រហម​។​

​ចំណែក​នៅ​ថ្ងៃ​ទី​ ១៩​ ខែកក្កដា​ លោក​ Malinowski​ នឹង​ចូលរួម​នៅ​ក្នុង​ការ​សំណេះសំណាល​ជាមួយ​យុវជន​កម្ពុជា​ លើ​ប្រធានបទ​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​។​

​សូម​ជម្រាប​ថា​ពិធី​សំណេះសំណាល​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ នៅ​បណ្ណាល័យ​នៃ​ស្ថានទូត​អា​មេ​រិ​ក​ នៅ​ក្នុង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ក្នុង​បរិវេណ​ខាងត្បូង​ ហើយ​អ្នកចូលរួម​មាន​សមាជិក​នៃ​ក្រុមប្រឹក្សា​យុវជន​ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ សមាជិក​នៃ​កម្មវិធី​របស់​លោក​ប្រធានាធិបតី​ Obama​ ដែល​មានឈ្មោះ​ថា​ គំនិត​ផ្តួចផ្តើម​ស្តី​ពី​មេដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​ (YSEALL)​ ៕

Share

Image
Image
Image