ភ្នំពេញ៖ ពាណិជ្ជករជនជាតិចិនម្នាក់ បានសារភាពពីកំហុសដែលខ្លួនបានលួចយកទិន្នន័យព័ត៌មានរបស់យោធាអាមេរិកមែន ហើយជននេះត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារប្រមាណ៤ឆ្នាំ។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន BBC ដែលចុះផ្សាយនៅថ្ងៃនេះ។

លោក ស៊ូ ប៊ីន បានទទួលស្គាល់ថាខ្លួនលោកបានការសហការជាមួយក្រុមចោរលួចបច្ចេកវិទ្យា (Hacker) ដទៃទៀត ដែលមានមូលដ្ឋាននៅក្នុងក្រសួងការពារជាតិចិន ហើយពួកគេបានធ្វើសកម្មភាពចូលលួចទិន្នន័យព័ត៌មានក្នុងក្រសួងការពារអាមេរិកចន្លោះឆ្នាំ ២០០៨ និងឆ្នាំ ២០១៤ មកម្ល៉េះ។
លោក ស៊ូ ប៊ិន ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដា កាលឆ្នាំ២០១៤ និងបានធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក។
យ៉ាងណាមិញ រដ្ឋាភិបាលចិនបានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនមានជាប់ពាក់ព័ន្ធក្នុងការលួចទិន្នន័យព័ត៌មានរបស់យោធា ឬរដ្ឋាភិបាលអាមេរិកនោះទេ។
សូមបញ្ជាក់ថាលោក ស៊ូ ប៊ិន ត្រូវបានតុលាការទីក្រុង Los Angeles កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៤៦ ខែ និងបង្គាប់ឱ្យ បង់ប្រាក់ពិន័យសំណងរដ្ឋប្បវេណី ១ម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ៕ ប្រភព៖ BBC